ស្ត្រីម្នាក់ធ្លាក់ខ្លួនពិការ ដេកនៅលើគ្រែ បន្ទាប់ពីសម្រាលកូនដោយការវះកាត់រួច

យោងតាមគណនីហ្វេសប៊ុក​របស់ស្ត្រីចំណាស់ម្នាក់ ដែលមានឈ្មោះថា Zenaida Santos បានបង្ហោះសារទុក្ខសោក​ និងទាមទាររកយុត្តិធម៌ អោយកូនស្រីរបស់អ្នកស្រី ដែលមានឈ្មោះថា Camille បានធ្លាក់ខ្លួនក្លាយជាមនុស្សពិការ បន្ទាប់ពីសម្រាលកូនដោយការវះកាត់។

នៅក្នុងសាររបស់អ្នកស្រី Zenaida Satos បាននិយាយថា កូនស្រីរបស់អ្នកស្រី បានគេងសម្រាកព្យាបាល នៅមន្ទីរពេទ្យអស់រយៈពេល ១០ ខែកន្លងទៅហើយ ប៉ុន្តែស្ថានភាពជំងឺរបស់នាង ហាក់បីដូចជា​មិនបានធូរស្រាលទាល់តែសោះ មានតែធ្ងន់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ។

យោងតាមសំដីគ្រូសារ ស្ត្រីរងគ្រោះបានអោយដឹងថា ស្ត្រីរងគ្រោះមានឈ្មោះថា Camille ជាស្ត្រីមានផ្ទៃពោះ​​ដែលមានសុខភាពល្អធម្មតាទេ ហើយគ្មានរោគសញ្ញាណាមួយ ដែលបង្ហាញថាអ្នកស្រីមានជំងឺអ្វីឡើយ រហូតមកដល់ថ្ងៃដែលអ្នកស្រី ឈឺពោះសម្រាលកូនទើបកើតរឿងនេះឡើង។

គ្រួសាររបស់អ្នកស្រី Camille បានបន្ថែមទៀតថា មុនពេលដែលអ្នកស្រីវះកាត់សម្រាលកូននោះ អ្នកស្រី Camille ថែមទាំងបានថតរូបញញឹមឡើងស្រស់ បង្ហាញពីអារម្មណ៍រំភើប និងសប្បាយរីករាយ ដែលជិតបានឃើញមុខ កូនជាទីស្រលាញ់របស់អ្នកស្រី។

សាច់ញាតិអ្នកស្រី បានប្រាប់អោយដឹងថា​ អ្នកស្រីឈឺពោះសម្រាលកូនកាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ ២០១៧ នៅឯមន្ទីរពេទ្យរដ្ឋមួយរដ្ឋ Tarlac។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រីមិនបានឆ្លងទន្លេតាមធម្មជាតិនោះទេ គឺអ្នកស្រីសម្រាលកូនដោយការវះកាត់។ ក្រោយការវះកាត់រួច អ្នកស្រីស្រាប់តែក្លាយជាមនុស្សពិការ លែងដឹងអ្វីទាំងអស់។

អ្នកស្រី Camille ក្លាយជាមនុស្ស ដែលបាត់បង់ការចងចាំ មិនតែប៉ុណ្ណោះ អ្នកស្រីថែមទាំង មិនអាចនិយាយស្តីរួច មើលមិនឃើញ ហើយថែមទាំងមិនអាចកំរើក​បានថែមទៀតផង។ សម្រាប់រយៈពេល ១០ ខែកន្លងមកនេះ នាងស្ថិតនៅក្នុង ស្ថានភាពជាមនុស្សរុក្ខជាតិ។ អ្នកស្រី Zenaida បានអះអាងថា គ្រូពេទ្យលែងមាន សង្ឃឹមលើកូនស្រីរបស់​អ្នកស្រីទៀតហើយ ហើយពួកគេថែមទាំងបាន​ចុះហត្ថលេខានៅលើ​ឯកសារជំងឺរបស់ Camille ថែមទៀតផង។

ដោយអាណិតកូនស្រីពេក អ្នកស្រី Zenaida ក៏បានបង្ហោះសារទាមទាររកយុត្តិធម៌ ដើម្បីអ្នកដែលនិយមលេងហ្វេសប៊ុក ជួយរកយុត្តិធម៌អោយកូនស្រីរបស់អ្នកស្រីផង ដោយគ្រួសាររបស់អ្នកស្រីបានព្យាយាមដាក់ពាក្យបណ្តឹងប្រឆាំងនឹងគ្រូពេទ្យហើយ ប៉ុន្តែអ្នកស្រីអះអាងថាគ្មានបានផលអ្វីទាល់តែសោះ ចំពោះករណីនេះ។

អ្នកស្រីសង្ឃឹមថាយុត្តិធម៌អាចធ្វើកូនស្រីរបស់អ្នកស្រីទៅដោយស្ងប់ចិត្ត ជាពិសេសចៅរបស់អ្នកស្រី ដែលបានស្លាប់ បន្ទាប់ពីកើតបានតែ ២ ថ្ងៃប៉ុណ្ណោះ។ ពិតជារឿងដ៏រន្ធត់ចិត្ត និងគួរអោយសោកស្តាយខ្លាំងមែនទែន សម្រាប់អ្នកស្រី Cemille ដែលត្រូវបាត់បង់កូន ហើយខ្លួនក្លាយជាមនុស្សរុក្ខជាតិ ដែលគ្រូពេទ្យអះអាងថាមិនអាចព្យាបាលបានទេ មានតែរង់ចាំសេចក្តីស្លាប់មកដល់៕

      

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial