ចោរលួចឡានពី បូរី ឃីត​ ឈឿង ពោចិនតុង ត្រូវពួកចោរ យកមកដោះដូរស្លាកលេខ និងបកស្ទីកឃឺ នៅម៉ុងឌីយ៉ាល់ឃ្លាំងរំសេវ តែត្រូវម្ចាស់រកឃើញវិញ ដោយសារតែ GPS

យោងតាមការបង្ហោះជាវីដេអូ ភ្ជាប់ជាមួយនឹងការសរសេររៀបរាប់ នៅលើគណនីឈ្មោះ Van Vannlyda បានអោយដឹងថា មានករណីចោរលួចឡាននៅបូរី ឃីត​ ឈឿង ពោចិនតុង។ បន្ទាប់មក​ពួកចោរទាំងនោះ ក៏បានយកឡាន ទៅដោះដូរស្លាកលេខ និង បកស្ទីតឃឺ នៅម៉ុងឌីយ៉ាល់ ផ្សារឃ្លាំងរំសេវ។

ម្ចាស់គណនីហ្វេសប៊ុករូបនោះ បាននិយាយថា ឡាននោះបាត់ប្រហែលម៉ោង 2-3 យប់ ហើយក៏រកឃើញវិញនៅវេលាម៉ោង 7 ព្រឹកមិញនេះ។ ​ដោយសារឡានមាន GPS ទើបអាចរងឃើញវិញ ប៉ុន្តែគួរអោយស្តាយ ដែលចាប់ពួកអាចោរអត់បាន។ នេះជាសារដាស់តឿនមួយ ដល់បងប្អូនទាំងអស់គ្នា សូមមានប្រុងប្រយ័ត្នចំពោះរថយន្តទំនើប។

 

 ប្រភព៖ Van Vannlyda

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial