បន្ទាប់ពីធ្លាយវីដេអូឆាន់ពោត បែបស្រើបស្រាលជាមួយមិត្តស្រី បុគ្គលសង្ឃស្រិល វណ្ណា បង្ហោះសារអរគុណនារីម្នាក់ដែលធ្វើបាបលោកបានសម្រេច

បន្ទាប់ពីលេចធ្លាយវីដេអូឆានពោត ដែលមានលក្ខណៈបែបស្រើបស្រាលនោះ ក៏ត្រូវបានមហាជនជាច្រើននាក់រិះគន់យ៉ាងចាស់ដៃ។ ក្នុងនោះផងដែរក៏មានមន្ត្រីសង្ឃថ្នាក់ខេត្តមួយអង្គ បានចេញមុខអះអាងថា រឿងនេះមិនមែនជារឿងពិតនោះទេ ព្រោះមានគេចង់ធ្វើបាបបុគ្គលសង្ឃនេះតែប៉ុណ្ណោះ។

ទោះជាមានការអះអាង​បែបនេះក៏ដោយ ក៏មហាជននៅតែ​មិនជឿនោះទេ ព្រោះថាវីដេអូនោះមិនមែនជាវីដេអូកាត់តឡើយ។ ក្រោយផ្ទុះរឿងដ៏កក្រើកនេះហើយ បុគ្គលសង្ឃស្រិល វណ្ណា ក៏បានបង្ហោះសារមួយខ្លី ដែលមានខ្លឹមសារដូចខាងក្រោម «ខ្ញុំព្រះករុណា បានជួយមនុស្ស ដែលមានទុក្ខរាបម៉ឺន រាបពាន់អ្នក តែពេលនេះ ខ្ញុំព្រះករុណា សូមអគុណលោកស្រីលីតា ដែលធ្វើបាបខ្ញុំបានសម្រាច់ សូមអោយលោកស្រី លីតា ជួបតែនិងសេចក្តីសុខ សេចក្តីចំរេីន កុំអោយមានទុក្ខដូចរូបខ្ញុំអី»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial