ប្រុងប្រយ័ត្នអ្នកដែលប្រើកង្ហារបែបនេះនៅផ្ទះ ក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់ ប៊ិះនឹងស្លាប់ដោយសារតែកង្ហារឆាប់ក្បាល

មានហេតុការដ៏រន្ធត់មួយ​បានកើតឡើង​នៅប្រទេសថៃ ខណៈពេល​ដែលក្មេងស្រី​អាយុ ៣ ឆ្នាំម្នាក់ត្រូវបានគេ​បញ្ជូនទៅកាន់​មន្ទីរពេទ្យកុមារ​នៅក្នុងរ៉ាក់យ៉ង ដើម្បីធ្វើ​ការសង្គ្រោះបន្ទាន់ បន្ទាប់ពីឪពុករបស់នាង ប្រលែងលេងជាមួយនាង ដោយបោះឡើងទៅលើ ហើយក៏ត្រូវកង្ហារព្យួរលើពិដានឆាបក្បាលរយះប្រវែង ៤ អ៊ីង។

យោងប្រភពព័ត៌មាន​បានអោយដឹង​ថា​ មុនពេលកើតហេតុ ឪពុករបស់នាង​ដែលមានអាយុ ២៥ ឆ្នាំ​មានឈ្មោះថា Em Phoeyklin បានពរកូនស្រី ហើយបោះឡើង​ទៅលើលេង ស្រាប់តែកង្ហារព្យួរនៅលើពិដាន ដែលកំពុងតែ​វិលក៏បាន​ឆាបក្បាលកូនស្រីតែម្តង បណ្តាលអោយរយះនៅលើថ្ងាសយ៉ាងវែង ហើយមានឈាមហូរស្រោចពេញខ្លួន។

ភ្លាមៗឪពុករបស់នាង ក៏បានបញ្ជូនកូនស្រី​ទៅកាន់​មន្ទីរពេទ្យកុមារមួយកន្លែង ដើម្បីធ្វើការសង្គ្រោះបន្ទាន់​។ យោងតាមសំដីលោក Em ដែលជាឪពុក​ក្មេងស្រីរងគ្រោះ បាននិយាយឡើងថា «ខ្ញុំតែតែលេង​បែបនេះ​ជាញឹកញាប់​ជាមួយនឹងកូនស្រីខ្ញុំ។ នៅថ្ងៃកើតហេតុនោះក៏ដូចគ្នា ខ្ញុំបោះកូនស្រីខ្ញុំឡើងទៅលើ ហើយក៏ត្រូវកង្ហារឆាបក្បាលរបស់នាង។ ពេលដែលឃើញ​កូនស្រីរបស់ខ្ញុំ ហូរឈាមស្រោចពេញខ្លួនបែបនេះ ខ្ញុំពិតជារន្ធត់ចិត្ត និងអាណិតកូនរបស់ខ្ញុំខ្លាំងណាស់។ មិនថាថ្លៃព្យាបាលថ្លៃយ៉ាងណាក៏ដោយ ខ្ញុំមិនរុញរាទេ ធ្វើយ៉ាងណាអោយតែ កូនស្រីខ្ញុំរួចផុតពីគ្រោះថ្នាក់»។

សំណាងល្អ ដែលគ្រូពេទ្យ អាចជួយជីវិតក្មេងអោយរួចផុតពីគ្រោះថ្នាក់ ហើយរបួសរបស់នាងឆាប់ជាសះស្បើយឡើងវិញ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial