ទីបំផុតបញ្ហាជម្លោះរវាងប្រធានគណនេយ្យ ហើយនឹងបុគ្គលិកត្រូវបានដោះស្រាយចប់សព្វគ្រប់អស់ហើយ ដោយការសុំទោស និងធ្វើកិច្ចសន្យាចំពោះមុខសមត្ថកិច្ច

អត្ថបទទាំងស្រុងពី Page: Pheng Vannak News

ខេត្ត​ព្រះសីហនុ​៖​ បន្ទាប់ពី​មានការយកចិត្តទុកដាក់ពី​ លោកឧត្ដមសេនីយ៍ទោ​ ជួន​ ណារិន​ ស្នងការនគរបាលខេត្តព្រះសីហនុ​ ដើម្បីរកយុត្តិធម៌អោយភាគីជំលោះរវាង​លោក​ ថាន​ ដារិន​ ប្រធានគណនេយ្យ​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ បុគ្គលិក​ គណនេយ្យ​ កាស៊ីណូ​ Queenco នៅថ្ងៃទី​ ០២​ ខែ​ មិថុនា​ ឆ្នាំ​ ២០១៨​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌ​ របស់ស្នង​ការដ្ឋាន​​នគរបាលខេត្តព្រះសីហនុ​ បានកោះហៅ​ លោក​ ថាន​ ដារិន​ និង​ លោក​ អ៊ុង​ កែវសុវណ្ណ​ មកសម្របសម្រួលគ្នា​ ដោយអោយលោក​ អ៊ុង​ កែវសុវណ្ណ​ សុំទោសលោក​ ថាន​ ដារិន​ អំពីកំហុសឆ្គងរបស់ខ្លួន​ និង​ បានអោយលោក​ ថាន​ ដារិន​ប្រធានគណនេយ្យ​កាស៊ីណូ​ ធ្វើការសុំទោស​លោកស្រី​ម្ដាយរបស់​ អ៊ុង​ កែវសុវណ្ណ​ ដែលលោក​ ថាន​ ដារិន​ បានជេរប្រមាថ​ ។

បន្ទាប់មកភាគីទាំងពីរបានធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចទុកជា ភស្តុតាងហើយបានសន្យាឈប់ប្ដឹងផ្ដល់​គ្នា​ចាប់ពីថ្ងៃនេះតទៅ​ ។​

ខ្ញុំសូ​មកោតសរសើរលោក​ ថាន​ ដារិន​ និង​ លោក​ កែវ​ អ៊ុង​ កែវសុវណ្ណ​ ដែលបានទទួលស្គាល់កំហុសរៀងៗខ្លួន ហើយសន្យាឈប់បង្ករបញ្ហាទៀត​។​ ឆ្លៀតក្នុងឱកាសនេះ​ ខ្ញុំបាទសូមគោរពថ្លែងអំណរគុណចំពោះ​ លោក​ឧត្ដមសេនីយ៍​ទោ​ ជួន​ ណារិន​ ស្នងការខេត្តព្រះសីហនុ​ និង​ សមត្ថកិច្ច​ផែនព្រហ្មួទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដែលបានជួយដោះស្រាយសម្របសម្រួល​ដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ​។

ប្រភព៖ Pheng Vannak News

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial