មិន​ទុក​យូរ!!! លោក​ឧត្ដមសេនីយ៍​ទោ ជួន ណារិន្ទ ប្រកាស​ចាត់​ការ​ប្រធាន​គណនី កាស៊ីណូ នៅ​កំពង់សោម ដែល​ជេរ​ប្រមាថ​បុគ្គលិក

​លោក​ឧត្ដមសេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ ដែល​មាន​ប្រជាប្រិយ​ភាព​នោះ នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ​បាន​អោយ PVN News ដឹងថា បន្ទាប់ពី​លោក​បាន​មើល​ឃើញ​វីដេអូ ប្រធាន​គណនី កា​ស៊ី​ណូ នៅ​កំពង់សោម ជេរម្ដាយ​បុគ្គលិក​ដោយ​ពាក្យ​អសុរស លោក​ឧត្ដមសេនីយ៍​ទោស្នងការ​បាន​បញ្ជា​អោយ​ស្នងការរង​ទទួល​បន្ទុកព្រហ្មទណ្ឌ​កោះ​ហៅ​ប្រធាន​គណនី ឈ្មោះ ខេន ដារិន និង បុគ្គលិក សណ្ឋាគារ និង កា​ស៊ី​ណូ Queenco នៅ​ខេត្ត​ព្រះ​សីហុន មក​ដោះ​ស្រាយ​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហនុ ។

លោក​ឧត្ដមសេនីយ៍​ទោ ជួន ណារិន្ទ បាន​អោយ​ដឹង​ទៀត​ថា ករណី​នេះ​ត្រូវ​តែ​អោយ​លោក ខេន ដារិន ប្រធាន​គណនី​កា​ស៊ី​ណូ Queenco ធ្វើ​ការ​សុំទោស​ម្ដាយ​របស់​យុវជន​ម្នាក់​ដែល​ជា​បុគ្គលិក​នៅ​កា​ស៊ី​ណូ ។ ចំណែក​យុវជន​ជា​បុគ្គលិក​ដែល​ធ្វើ​ការ​ខុស​ឆ្គង​នៅ​ក្នុង​ក្រុម​ហ៊ុន ឬ មាន​កំហុសឆ្គង​ចំពោះ​លោក ខេន ដារិន ត្រូវ​សុំទោស​លោក ខេន ដារិន វិញ​ដែរ ។

ការ​រិះគន់​យ៉ាង​កក្រើក Facebook បាន​កើត​ឡើង​បន្ទាប់ពី​លោក ខេន ដារិន ប្រធាន​គណនី កា​ស៊ី​ណូ Queenco នៅ​ខេត្ត​ព្រះ​សីហនុ បាន​ជេរប្រមាថ​បុគ្គលិក​ក្រោម​បង្គាប់​របស់​ខ្លួន​ហើយ​រាលដាល​ដល់ ម្ដាយ​របស់​បុគ្គលិករូប​នោះ​ទៀត​ផង ។ អ្វី​ដែល​កាន់​តែហួស​ចិត្ត​ថែម​ទៀត​នោះ គឺ លោក ខេន ដារិន ដែល​ជេរម្ដាយគេ​ហើយ អោយ​គេ​សុំទោស​ខ្លួន​ថែម​ទៀត ចំពោះ​ទង្វើ​របស់​លោក ខេន ដារិន ជេរម្ដាយ​បុគ្គលិក លោក ខេន ដារិន មិន​បាន​សុំទោស​នោះ​ទេ ។

ហេតុ​នេះ​ហើយ​ទើប​នៅ​ព្រឹក​ថ្ងៃ​ទី ២ ខែ មិថុនា ឆ្នាំ ២០១៨ នេះ លោក​ឧត្ដមសេនីយ៍​ទោ ជូន ណារិន្ទ បាន​បញ្ជា​អោយ​ស្នងការរង​ទទួល​បន្ទុកព្រហ្មទណ្ឌ​កោះ​ហៅ ភាគី​ពាក់​ព័ន្ធ​​ទាំង​អស់​មក​ដោះ​ស្រាយ​​ឡើង​វិញ ។ ជា​ពិសេស​ត្រូវ​តែ​អោយ​លោក ខេន ដារិន សុំទោស​ម្ដាយ​បុគ្គលិក​នោះ​តាម​រយះ​វីដេអូ មួយ​ផ្សាយ​ជា​សាធារណៈ​ដើម្បីផ្ដល់​កិត្តិយស​ជូន​លោក​ស្រីជាម្ដាយ​របស់​បុគ្គលិករូប​នោះ​វិញ ។

សូម​គាំទ្រ​នូវ​ចំណាត់ការ​របស់​លោក​ឧត្ដមសេនីយ៍​ទោ ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហនុ​ដែល​បាន​រក​យុត្តិធម៌​អោយ​ម្ដាយ​បុគ្គលិក​ដែល​រងការជេរប្រមាថពី​ឈ្មោះ ខេន ដារិន ប្រធាន​គណនី​កា​ស៊ី​ណូ Queenco នៅ​កំពង់​សោម ។

ប្រភព៖ ហ្វេសប៊ុក

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial