ប្រើ Emoji រាល់ដងដែលដឹងអត់ អ្នកប្រើត្រូវ រឺខុស? តោះទៅមើលអត្ថន័យរបស់ Emoji ទាំង ១០ ខាងក្រោមនេះ កុំអោយប្រើខុសទៀត

សម្រាប់អ្នកនិយមលេងហ្វេសប៊ុក ច្បាស់ជាស្គាល់ហើយថាអ្វីទៅជា Emoji នោះ។ អ្នកលេងហ្វេសប៊ុកអត់វា មិនបានទេ ព្រោះត្រូវប្រើដើម្បីបង្ហាញអារម្មណ៍របស់ពួកគេ ដោយមិនចាំបាច់សរសេរជាអក្សរវែងឆ្ងាយ។ តោះទៅមើលអត្ថន័យរបស់វាដូចខាងក្រោម​ ចង់ដឹងថាតើអ្នកប្រើត្រូវនឹងអារម្មណ៍ដែលអ្នកចង់បង្ហាញដែរទេ៖

១. តើអ្នកគិតថា Emoji មួយនេះ ប្រើសម្រាប់បង្ហាញពីការយំសោក? ការពិតទៅវាបង្ហាញពីការខកចិត្ត។

២. ចំពោះរូបមួយនេះតំណាងអោយ ការចង់ញុំាអាហារ រឺអាហារឆ្ងាញ់ជាដើម។

៣. តើអ្នកណាខ្លះធ្លាប់គិតថា Emoji មួយនេះ តំណាងអោយការខឹងសម្បារ? យោងតាម Unicode វាតំណាងអោយ ទឹកមុខទទួលជោគជ័យ មិនមែនទឹកមុខខឹងនោះទេ។

៤. Emoji នេះប្រើសម្រាប់ទឹកមុខស្ងាត់ស្ងៀម។ វាមិនមែនប្រើសម្រាប់ការភ្ញាក់ផ្អើលនោះទេ។

៥. តើអ្នកណាខ្លះធ្លាប់គិតថា រូបបង្ហាញពីការអោន រឺក្រាប? ការពិតទៅវាតំណាងអោយការសុំទោសដោយស្មោះត្រង់។

៦. ធ្លាប់ទេប្រើវាតំណាងអោយការហួច? ការពិតទៅវាតំណាងអោយការថើប។

៧. Emoji មួយនេះមិនមែនប្រើសម្រាប់ ការបន់ស្រន់ទៅកាន់ព្រះយេស៊ូនោះទេ ប៉ុន្តែប្រើដើម្បីអបអរព្រឹត្តការណ៍រីករាយណាមួយ រឺអាចប្រើសម្រាប់ការលេងសើចដូចជា «លើកដៃឡើង»។

៨. Emoji នេះប្រើសម្រាប់បង្ហាញពី អារម្មណ៍នឿយហត់ ហើយអ្នកត្រូវការដេក។

៩. Emoji នេះមានន័យថា អ្នកគ្មានអារម្មណ៍អ្វីសោះ ចំពោះការសន្ទនានេះ។

១០. កុំច្រលំទៅនឹងរូបខាងលើ Emoji ពីរនេះគឺខុសគ្នា។ វាប្រើដើម្បីបង្ហាញថាអ្នកគ្មានយោបល់ទេ។

ប្រភព៖ simplemost

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial