ការសិក្សាថ្មីរបស់ជប៉ុនបានរកឃើញថា ទំពារស្ករកៅស៊ូបណ្តើរ ដើរបណ្តើរ អាចជួយអោយអ្នកស្រកទំងន់

ការស្រាវជ្រាវថ្មីមួយរបស់ អ្នកស្រាវជ្រាវជនជាតិជប៉ុន បានបង្ហាញថាការទំពារស្ករកៅស៊ូ ខណៈពេលដែលកំពុរដើរ​នឹងអាច​ជួយអោយ​ស្រកទំងន់បាន។ ការសិក្សាដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី The Journal of Physical Therapy Science បានរកឃើញនូវការកើនឡើង នៅក្នុងចង្វាក់បេះដូងរបស់មនុស្ស ៤៦ នាក់ដែលទំពារស្ករកៅស៊ូ ខណៈពេលកំពុងដើរធម្មតា។

ការស្រាវជ្រាវពីមុនធ្លាប់បានបង្ហាញថា ការទំពារស្ករកៅស៊ូបង្កើនអត្រាចង្វាក់បេះដូង និងការចំណាយកំលាំងដែលនៅសល់។ យោងតាមអ្នកស្រាវជ្រាវ នេះគឺជាការសិក្សា​ជា​លើកដំបូង ​ដែលមើលទៅ​លើ​លទ្ធផលនៃ​ការទំពារ​ស្ករកៅស៊ូ​ខណៈពេលដែលកំពុងដើរ។

អ្នកស្រាវជ្រាវបាននិយាយថា «ការរួមបញ្ជូលទាំងការហាត់ប្រាណ និងការទំពារស្ករកៅស៊ូ អាចជាមធ្យោបាយ​ដ៏មាន​ប្រសិទ្ធភាពមួយ​ក្នុងការគ្រប់គ្រងទំងន់»។ ជាក់ស្តែង​ការរួមបញ្ជូលគ្នានេះ ពិតជាមាន​ប្រសិទ្ធភាពយ៉ាងខ្លាំង​នៅប្រទេសជប៉ុន ដោយសារតែប្រទេសនេះ ប្រជាជននិយមដើរ ហើយនិយមធ្វើចលនា។

នៅក្នុងរបាយការណ៍ឆ្នាំ ២០១៧​ របស់ OECD បានចុះបញ្ជីថា សហរដ្ឋអាមេរិកមានអត្រាមនុស្សធាត់ខ្ពស់បំផុត ខណៈពេលដែល​ប្រទេសជប៉ុន​មានតួលេខ​ទាបបំផុត នៅក្នុងចំណោមប្រទេសជាសមាជិក។ នៅក្នុងការស្រាវជ្រាវ​ក៏បានបង្ហាញ​ពីភាពគ្នាក្នុងការទំពារស្ករកៅស៊ូ រវាងភេទ​និងអាយុ (២១-៦៩)​ ផងដែរ ប៉ុន្តែការរកឃើញសំខាន់ៗ ត្រូវបានគេសង្កេតឃើញនៅលើបុរស ដែលមានអាយុលើសពី ៤០ ឆ្នាំឡើងទៅ។

ការពិសោធន៍បានធ្វើឡើង ទៅលើអ្នកស្ម័គ្រចិត្តពីរនាក់ ដែលដើររយៈពេល ១៥ នាទី ហើយទំពារស្ករកៅស៊ូពីរគ្រាប់ ដែលមានផ្ទុក ៣ គីឡូកាឡូរី នៅក្នុងមួយគ្រាប់ ហើយនឹងម្សៅលេបជាមួយគ្រឿងផ្សំដូចគ្នានៅក្នុងគ្រាប់មួយទៀត។ ក្រុមអ្នកស្រាវជ្រាវ បានធ្វើការវាស់អត្រាចង្វាក់បេះដូងរបស់ពួកគេមុនពេលដើរ និងចង្វាក់បេះដូង ខណៈពេលដើរ របស់អ្នកស្ម័គ្រចិត្តទាំងពីរនោះ។

ពួកគេថែមទាំងវាស់ ចង្ងាយការដើរ ល្បឿនដំណើរ ចំនួនជំហាន ហើយកំលាំងដែលបានប្រើ ផងដែរ។ លទ្ធផលបង្ហាញថា ពីភាពខុសប្លែកគ្នារវាងអ្នកទាំងពីរ។ អ្នកស្ម័គ្រចិត្តដែលមានវ័យចំណាស់ ចង្វាក់បេះដូង ដើរតាមការចលនា។ ហើយវាមានឥទ្ធិពលទៅលើអាយុ ហើយនឹងភេទផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial