មាន ១០ ចំណុចនេះធានាស្រលាញ់គ្នាមិនយូរទេ នឹងត្រូវបែកគ្នា

មនុស្សគ្រប់គ្នា​តែងតែចង់បាន​ស្នេហាមួយ ដែលអាចស្រលាញ់គ្នា​បាន​យូរអង្វែង​អស់មួយជីវិត។ ទោះបីជាយ៉ាងណាក៏ដោយ អ្វីដែលអ្នកចង់បាននោះ​ទាល់តែម្ខាងទៀតមានគំនិត និងគោលដៅដូចអ្នក ទើបអាចទៅរួច។ ដូច្នេះចៀសវាង​​ចំណាយពេលឥតប្រយោជន៍ អ្នកគួរតែសម្គាល់ទៅលើ ១០ ចំណុចខាងក្រោមនេះ ប្រសិនបើដៃគូរបស់អ្នកមានលើសពី ៦ ទៅ ៧ ចំណុច​មានន័យថាគេមិនប្រាកដជាមួយអ្នកទេ។ ដូច្នេះគួរតែបញ្ឈប់ត្រឹមនេះ កុំអោយពេលវេលាកាន់តែ​វែងឆ្ងាយនាំពិបាកកាត់ចិត្ត៖

១. ក្រុមគ្រួសាររបស់អ្នក មិនចូលចិត្តគេ រឺក្រុមគ្រួសាររបស់គេ មិនចូលចិត្តអ្នក
វាគឺជាចំណុចធំបំផុត ដែលមនុស្សភាគច្រើនតែងបែកគ្នាដោយសារតែចំណុចនេះ។ នៅពេលដែលអ្នកកំពុងស្រលាញ់គ្នា អ្នកច្បាស់ជានិយាយថា ស្រលាញ់គ្នាគឺជារឿងមនុស្សពីរនាក់ ប៉ុន្តែជាក់ស្តែងមិនមែនជារឿងរបស់មនុស្សពីរនាក់ទេ។ ប្រសិនបើគ្រួសារខាងណាមិនពេញចិត្តខាងណាហើយនោះ វានឹងលែងក្លាយទៅជារឿងមនុស្សពីរនាក់ហើយ។ ទោះថាអ្នកទាំងពីរជំនះរៀបការនឹងគ្នាក៏ដោយ ក៏មិនប្រាកដថាអ្នកអាចរស់នៅមានក្តីសុខដែរ។

២. ភាគច្រើនបង្ហោះរូបតែម្នាក់ឯងនៅលើបណ្តេញសង្គម
មិនមែនមានន័យថាទាល់តែថតរូបស្និតស្នាល បង្អួតភ្នែកដទៃ ទើបហៅថាស្រលាញ់គ្នាទេ ប៉ុន្តែជាក់ស្តែងគេមិនដែលបង្ហាញថាខ្លួនគេមានអ្នកហើយទេ។ គេតែងតែធ្វើខ្លួនដូចជាមនុស្សដែលកំពុងតែនៅ single។

៣. គេមិនដែល​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​នៅក្នុងរឿងរបស់អ្នក
គេមិនដែលចាប់អារម្មណ៍រឿងរបស់អ្នក មិនថាអ្នកចូលចិត្តអ្វី មិនចូលចិត្តអ្វីក៏គេមិនខ្វល់ដែរ។ នៅពេលដែលអ្នកប្រាប់គេ គេតែងនៅស្ងៀម រឺស្របតាមអ្នកអោយរួចតែពីមាត់។

 

៤. គេតែងតែគេចចេញពី​ការសន្ទនា​ដែលទាក់ទងទៅនឹង​រឿងអនាគត
រាល់ពេលដែលអ្នកនិយាយដល់រឿងអនាគត គេតែងតែមិនស្រួលក្នុងចិត្ត ហើយនិយាយបង្វែរសាច់រឿង នោះមានន័យថាគេនៅមិនទាន់ប្រាកដជាមួយអ្នកនៅឡើយទេ។

៥. រាល់ពេលដែលនៅជិតអ្នក គេមិនសូវមានរឿងនិយាយនោះទេ រវល់តែជាមួយទូរស័ព្ទ
ទំនាក់ទំនងបែបនេះ ដូចជាសោះកក្រោះខ្លាំងណាស់។ នៅក្បែរគ្នា ប៉ុន្តែហាក់ដូចជាឆ្ងាយចិត្ត ឆ្ងាយបេះដូងណាស់។

៦. ចូលចិត្តនិយាយពីស្រីផ្សេងនៅចំពោះមុខអ្នក
ប្រសិនបើគេតែងតែរំលឹកដល់មនុស្សស្រីដទៃ​ នៅចំពោះអ្នក ដោយមិនខ្លាចក្រែងចិត្តអ្នកនោះ មានន័យថាប្រសិនបើអ្នកបន្តដំណើរទៅមុខទៀត ក៏ប្រហែលជាគ្មានប្រយោជន៍ដែរ។

៧. គេតែងតែលួចលាក់និយាយទូរស័ព្ទ រឺទុកទូរស័ព្ទនៅឆ្ងាយពីអ្នក
មនុស្សស្រលាញ់គ្នា គេច្បាស់ជាមិនលាក់បាំងនឹងអ្នកទេ។ គេមិនខ្លាចនឹងអោយអ្នកដឹងថា តើគេកំពុងនិយាយទូរស័ព្ទជាមួយអ្នកណា រឺក៏មិនខ្លាចនឹងប្រាប់អ្នកពី password របស់គេទេ។ ប៉ុន្តែប្រសិនបើគេតែងតែលាក់បាំងនឹងអ្នក គេអាចនៅមិនទាន់ដាច់ស្រេចពីភាពរញ៉េរញ៉ៃនៅឡើយទេ។

៨. គេមិនដែលចាត់ទុក​អ្នកជាមនុស្សសំខាន់នោះទេ
ប្រសិនបើរាល់ពេល គេតែងតែទុកអ្នកចោល ហើយយកពេលទៅកំដរមិត្តភក្តិរបស់គេនោះ មានន័យថាអ្នកនៅមិនទាន់ក្លាយជាចំណែកដ៏សំខាន់សម្រាប់គេនៅឡើយទេ។

៩. គេមិនណែនាំ​អ្នកអោយ​ក្រុមគ្រួសាររបស់គេស្គាល់
ស្រលាញ់គ្នាបែបលួចលាក់ ដោយមិនអោយចាស់ទុំដឹង គឺហួសសម័យហើយពេលនេះ។ ប៉ុន្តែប្រសិនបើវានៅតែកើតមានឡើងចំពោះអ្នកទៀតនោះ ចឹងមានន័យថាអ្នកមិនទាន់ជាមនុស្សដែលគេជ្រើសរើសនៅឡើយទេ។

 

១០. គេមិនដែលលួងលោមអ្នកឡើយ
មិនថាអ្នកកំពុងមានទុក្ខ ត្រូវការកំលាំងចិត្តយ៉ាងណាទេ ក៏គេនៅតែធ្វើធម្មតា ហើយមិនដែលលួងលោមអ្នក ធ្វើអោយអ្នកសើចដែរ។ រាល់ពេលដែលអ្នកត្រូវការគេបំផុត តែគេបែរជាបាត់ស្រមោលទៅវិញ៕

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial