ថ្មីប្លែកទៀតហើយ!!! បុរសម្នាក់ស្ទុះយកកាំបិត កាត់ប្រដាប់ខ្លួនឯងចោល ខណៈពេលដែលកំពុងមើលរឿងអាសអាភាស

មានហេតុការណ៍ដ៏រន្ធត់មួយ​បានកើតឡើង​នៅប្រទេសថៃ ខណៈពេលដែល​បុរសម្នាក់ត្រូវបានគេបញ្ជូន​ទៅកាន់មន្ទីរពេទ្យ ដោយសារតែគាត់​កាត់ប្រដាប់ភេទខ្លួនឯងចោល ហើយអះអាងថាមកពីវីដេអូរឿងសិចនោះ ធ្វើអោយគាត់មាន​អារម្មណ៍ស្រើបស្រាលខ្លាំងពេក។

យោងតាមប្រភពព័ត៌មាន​​ប្រទេសថៃបានអោយដឹង បុរសរូបនោះមានអាយុ ៣០ ឆ្នាំ តែសុំមិនបញ្ចេញឈ្មោះ បានមើលរឿងសិចតាមទូរស័ព្ទ លុះដល់ឈុតស្រើបស្រាល ស្រាប់តែគាត់ស្ទុះទៅយកកាំបិត ហើយចាប់ផ្តើម​កាត់កន្លែង​សំខាន់របស់គាត់តែម្តង។

បន្ទាប់ពីឈាមហូរមិនឈប់ គាត់មានអារម្មណ៍ភ័យស្លន់ស្លោរ ហើយក៏បានទាក់ទងទៅខាងសង្គ្រោះបន្ទាន់ អោយមកជួយគាត់ភ្លាមៗ។ បន្តិចក្រោយមកក្រុមសង្គ្រោះបន្ទាន់ក៏បានទៅដល់កន្លែងកើតហេតុ ដែលមានទីតាំងនៅផ្លូវ Khet Nong Chok ហើយក៏បានប្រទះឃើញ​បុរសនោះអង្គុយនៅលើឥដ្ឋ គ្មានស្លៀកពាក់អ្វីទាំងអស់ ហើយខ្លួនប្រាណ​របស់គាត់​ប្រលាក់សុទ្ធតែឈាម។

នៅពេលដែលគេ​សួរថាមាន​រឿងអ្វីកើតឡើង គាត់ប្រាប់ពួកគេ​វិញថា គាត់មើលរឿងយុវវ័យស្រើបស្រាល ដែលធ្វើអោយអារម្មណ៍គាត់ពុះកញ្ច្រោល ហើយគាត់ក៏កាត់ប្រដាប់ភេទរបស់គាត់តែម្តង។ គាត់អះអាងថាវីដេអូនោះ ពិតជាធ្វើអោយគាត់មានអារម្មណ៍រំភើបខ្លាំងមែនទែន។

ក្រុមអ្នកសង្គ្រោះបន្ទាន់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបុរសនោះប្រាប់ដូច្នេះ ហើយពួកគេក៏បញ្ជូនគាត់ទៅកាន់មន្ទីរពេទ្យ។ ទោះបីជាយ៉ាងណាក៏ដោយ របួសរបស់គាត់នឹងជាសះស្បើយឡើងវិញ ព្រោះរបួសរបស់គាត់មិនធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែវាគ្រាន់តែបន្សល់ស្លាកស្នាមទុកអោយគាត់តែប៉ុណ្ណោះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial