ដំណឹងល្អៗ ចាប់ពីខែក្រោយទៅធ្វើលិខិតឆ្លងដែន លែងរង់ចាំច្រើនថ្ងៃដូចមុនទៀតហើយ

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអោយដឹងថា ការផ្តល់លិខិតឆ្លងដែនគំរូថ្មីត្រូវបានកែប្រែហើយ។

ចាប់ពីថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៨ នេះតទៅ ការផ្តល់លិខិតឆ្លងដែននឹងត្រូវកែប្រែដូចខាងក្រោមនេះ៖

-សម្រាប់មនុស្សចាស់

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ១០០$ សុពលភាព ១០ឆ្នាំ

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១៥០​$ សុពលភាព ១០ឆ្នាំ

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ២០០​$ សុពលភាព ១០ឆ្នាំ

-សម្រាប់កូនក្មេង

១. សេវា​រយៈពេល ១៥​ថ្ងៃ​ តម្លៃ ០១​ក្បាល ៨០$ សុពលភាព ៥ឆ្នាំ

២. សេវា​រយៈពេល​ ៧ថ្ងៃ តម្លៃ ០១​ក្បាល ១២០​$ សុពលភាព ៥ឆ្នាំ

៣. ​សេវា​រយៈពេល ១​ថ្ងៃ តម្លៃ​ ០១​ក្បាល ១៦០$ សុពលភាព ៥ឆ្នាំ

ប្រភព៖ Page Cambodia Teachers

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial