ប្រយ័ត្នស្រីៗស្ពាយកាបូប៖ នារីម្នាក់ត្រូវចោរចាក់ចំថ្ពាល់ខាងស្តាំង ប្លន់យកកាបូប ឈឺសាច់ ហើយអស់ទ្រព្យទៀត

នារីវ័យក្មេងជនជាតិម៉ាឡេស៊ីវ័យ ១៩ ឆ្នាំម្នាក់ត្រូវចោរចាក់ចំថ្ពាល់ខាងស្តាំ ហើយប្លន់យកទ្រព្យសម្បត្តិអស់ ខណៈពេលដែលនាងកំពុងធ្វើដំណើរត្រលប់ទៅផ្ទះ បន្ទាប់ពីចេញពីធ្វើការ។ នារីរងគ្រោះដែលគេមិនស្គាល់ឈ្មោះរូបនោះ ត្រូវបានគេដឹងថា ធ្វើជាជំនួយការក្នុងហាងលក់ទំនិញមួយកន្លែង នៅប្រទេសម៉ាឡេស៊ី។

យោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា ខណៈពេលដែលនាង កំពុងដើរនៅតាមផ្លូវត្រលប់ទៅផ្ទះនោះ ស្រាប់តែមានបុរសម្នាក់ បានចាប់ទាញកាបូបរបស់នាង ប៉ុន្តែនាងបានប្រវាយប្រតប់ជាមួយនឹងបុរសនោះ ហើយក៏ត្រូវបុរសនោះ យកកាំបិតចុងស្រួច ដែលកំពុងកាន់នៅនឹងដៃ ចាក់ចំមុខរបស់នាងតែម្តង។

បន្ទាប់មក ចោរនោះក៏បានរត់គេចខ្លួន ដោយយកកាបូបរបស់នាងទៅជាមួយ។ ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃអង្គារ វេលាម៉ោង ៩ កន្លះយប់ នៅលើផ្លូវ Bukit Tengah ប្រទេសម៉ាឡេស៊ី។

អ្នកធ្វើដំណើរឆ្លងកាត់ទីនោះ ​ក៏បានថតវីដេអូ ហើយបង្ហោះនៅលើអ៊ីនធើណេត។ នៅក្នុងវីដេអូនោះផងដែរ ក៏បានបង្ហាញរូបភាព កាំបិតជាប់នៅក្រោមភ្នែកខាងស្តាំរបស់នាង ហើយមានឈាមស្រោចពេញមុខ ពិតជារន្ធត់ខ្លាំងណាស់។

ភ្លាមៗ នាងក៏ត្រូវបានគេ បញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះបន្ទាន់។ ប៉ូលីសក៏បានប្រមូលវីដេអូពី កាមេរាសុវត្ថិភាព ដែលនៅជុំវិញនោះ ដើម្បីវែកមុខរកចាប់ខ្លួនជនដៃយកមកាត់ទោសតាមផ្លូវច្បាប់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial