ភោជនីយដ្ឋានមួយកន្លែងកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដោយសារតែអ្នកបំរើប្រុសៗស្លៀកពាក់គួរអោយចាប់អារម្មណ៍

បច្ចុប្បន្ននេះការរកស៊ីត្រូវតែឆ្លាត ហើយសំខាន់នោះ​ត្រូវតែចេះ​វិធីទាក់ទាញភ្ញៀវ ព្រោះនេះជាសម័យប្រកួតប្រជែង។ ដូច្នេះហើយ​ចង់បង្កើត​មុខជំនួញមួយ ត្រូវតែមានគំនិតថ្មីៗ​ដែលអាចទាក់ទាញភ្ញៀវ។ តួយ៉ាងដូចជា​ភោជនីយដ្ឋាន​មួយកន្លែង នៅប្រទេសថៃ បានរកឃើញ​វិធីដ៏គួរអោយចាប់អារម្មណ៍មួយផងដែរ។ ថៅកែហាង​បានជួល​បុរសសាច់ដុំកង់ៗ ដោយអោយពួកគេស្លៀកពាក់ប្លែកៗ និងតែងខ្លួនដូចជាខ្ទើយ។

គំនិតថ្មីនេះ បានធ្វើអោយភោជនីយដ្ឋាននេះ ក្លាយទៅជាកន្លែង ដែលមានប្រជាប្រិយភាព​ជាងគេនៅក្នុងតំបន់។ អតិថិជនពិតជា​ចូលចិត្តនូវអ្វី​ដែលថ្មី ហើយនឹងការរបៀបនៃ​ការទទួលភ្ញៀវដ៏រួសរាយរាក់ទាក់​របស់បុរសៗទាំងនោះ។

ថៅកែហាង បាននិយាយថា ការពិតទៅ ពួកគេមិនមែនជាខ្ទើយនោះទេ ប៉ុន្តែដើម្បី​បង្កើតអោយ​មានភាពរីករាយ និងធ្វើ​អោយអតិថិជនសើចសប្បាយនោះ ពួកគេក៏ធ្វើពុតជាខ្ទើយ ដើរកាច់រាង អោយសមទៅនឹង​ការស្លៀកពាក់របស់ពួកគេ។

បុរសទាំងនោះស្លៀកប្លែកៗ ហើយពេលខ្លះពួកគេ ស្លៀមសំពត់ខើចខ្លី ហើយពួកគេថែមទាំងផាត់មុខថែមទៀតផង។ អតិថិជនតែងតែ ត្រលប់មកវិញនៅយប់បន្ទាប់ ដើម្បីចង់ដឹងថា តើពួកគេនឹងស្លៀកអ្វីប្លែកទៀត។

ទោះបីជាយ៉ាងណាក៏ដោយ មានអ្នកនិយមលេងអ៊ីនធើណេត ជាច្រើននាក់ នាំគ្នាជជែកអំពីការទាក់ទាញភ្ញៀវ ប្រហែលជា​មិនមែន​ដោយសារតែ​រសជាតិម្ហូបទេ ផ្ទុយទៅវិញ​ ដោយសារតែអ្នកបម្រើប្រុសៗទាំងនោះរួសរាយ និងពូកែកំប្លែងទៅវិញទេ។ ក្នុងនោះផងដែរ ក៏មានអ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ផ្សេងទៀត បាននិយាយថា ពួកគេនឹងទៅទីនោះនៅថ្ងៃណាមួយ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial