ថ្មីប្លែកទៀតហើយ៖ ការលាងសម្អាតប្រដាប់ភេទអោយស កំពុងពេញនិយមបំផុតនៅប្រទេសថៃ

ប្រទេសថៃ ត្រូវបានគេ​ទទួលស្គាល់ថា​ជាប្រទេសមួយ ដែលពេញ​និយមខាងវះកាត់កែសម្ភស្ស ដែល​រួមមាន​ការកែសុដន់ រហូតដល់ការ​វះកាត់កែ​ប្រដាប់ភេទ។ មានមនុស្សជាច្រើន តែងតែទៅទីនោះ ដើម្បីធ្វើ​ការកែសម្ភស្ស ដោយសារតែ​តម្លែរបស់វា​ក៏ធូរថ្លៃ​ល្មមអាច​ទទួលយក​បាន។ ទីនោះត្រូវបាន​មនុស្សជាច្រើន ដាក់ឈ្មោះអោយថាជា ឋានសួគ៌ សំរាប់ការកែវះ​កាត់កែសម្ភស្ស។

ថ្មីៗនេះ នៅប្រទេសថៃ​ក៏កំពុងធ្វើ​អោយបុរសៗជាច្រើន មានការចាប់​អារម្មណ៍​ជាមួយនឹង​វិធីសាស្ត្រថ្មី​មួយទៀតគឺ ការលាងសម្អាត​ប្រដាប់ភេទ​អោយស។ ស្តាប់ទៅចម្លែកណាស់មែនទេ? ប៉ុន្តែវាជាការពិត ដែលមាននៅមន្ទីរពេទ្យ Lelux Hospital។

សម្រាប់បុរសៗ ដែលមាន​ប្រដាប់ភេទខ្មៅ មន្ទីរពេទ្យមាន​វិធីសាស្ត្រថ្មី​មួយដែលអាច ជួយអោយសបាន ដោយការប្រើ​ឧបករណ៍ឡាស៊ែរ។ បច្ចុប្បន្នមន្ទីរពេទ្យ ទទួលបុរសៗ ដែលមកព្យាបាលតំបន់ខ្មៅនេះ ជាង ១០០ នាក់ក្នុងមួយខែៗ។

អ្នកស្រី Bunthita Wattanasiri ដែលជា អ្នកគ្រប់គ្រងផ្នែកស្បែក និងឡាស៊ែរ នៅមន្ទីរពេទ្យ Lelux បានលើកឡើងថា៖ «សព្វថ្ងៃនេះមាន បុរសៗជាច្រើន បានមកសាកសួរ​អំពីការព្យាបាលនេះ។ ពួកយើង​ទទួល​អតិថិជន​ប្រហែល ១០០នាក់ ក្នុងមួយខែៗ ហើយយ៉ាង​ហោចណាស់​ក៏មាន​អតិថិជន ៣ ទៅ ៤ នាក់ដែរក្នុងមួយថ្ងៃ»។

អ្នកស្រីបន្ថែមថា អតិថិជនភាគច្រើន ដែលមកចុះឈ្មោះ ទទួលការព្យាបាល​នេះ​មានអាយុ​ចម្លោះពី ២២ ដល់ ៥៥ ឆ្នាំ។ ចំពោះសេវាកម្មនេះ មានតម្លៃប្រហែល ៦៨០$ សម្រាប់ការព្យាបាល ៥ វគ្គ។

ថ្មីៗនេះមន្ទីរពេទ្យ បានបញ្ចេញ​រូបថតរបស់អតិថិជន ដែលកំពុងព្យាបាល។ បន្ទាប់មកក៏​ទទួលបាន​ការចាប់អារម្មណ៍ និងល្បីយ៉ាងខ្លាំង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានផ្សាយ​នៅលើ​កញ្ចក់ទូរទស្សន៍ថៃ​ផងដែរ។ អ្នកស្រី Bunthita បានលើក​ឡើងថា «ខ្ញុំគិតថា​វាគឺជាទីផ្សារដ៏ល្អមួយ ដូច្នេះពួកយើង​ផ្តល់​ការព្យាបាលនេះទាំងបុរស និងស្ត្រីផងដែរ»។

មន្ទីរពេទ្យ Lelux នេះផងដែរ ក៏ត្រូវបានគេ ស្គាល់ថាជាមន្ទីរពេទ្យ ដែលទទួល​ការវះកាត់​ប្រដាប់ភេទស្ត្រីបែប 3D ផងដែរ ដែលការវះកាត់នោះត្រូវ ប្រើ​ជាតិខ្លាញ់​នៅក្នុងខ្លួន​របស់​អតិថិជន​តែម្តង។

គួរបញ្ជាក់ផងដែរថា សេវាកម្មលាងសម្អាតប្រដាប់ភេទ និងធ្វើ អោយស នៅតាមបណ្តាប្រទេសជឿនលឿនមួយចំនួន មានយូរណាស់​មកហើយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់វិធីសាស្ត្រថ្មីមួយនេះ នៅតែទទួល​បានការបញ្ចេញមតិអវិជ្ជមាន​ជាច្រើន​នៅលើអនឡាញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial