តុលាការប្រទេសថៃកាត់ទោស ឃាតករដែលជាស្រីស្អាតបីនាក់ អោយជាប់ពន្ធនាគារ ១២៧ ឆ្នាំ បន្ទាប់ពីសម្លាប់នារីខារាអូខេម្នាក់

តុលាការនៅ​ប្រទេសថៃបាន​កាត់ទោសស្ត្រី​ជនជាតិថៃ ៣ នាក់ និង បុរសម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធ​ករណី សម្លាប់ស្ត្រីខារាអូខេម្នាក់ អោយជាប់ពន្ធនាគារ​រយៈពេល ១២៧ ឆ្នាំ។

យោងតាម​ប្រភពព៌ត័មាន​បានអោយដឹងថា នារីទាំងបីនាក់នោះ​បាន​សារភាព​ថា ពួកនាង​បានចូល​ដៃគ្នា​ក្នុងការសម្លាប់ស្ត្រីម្នាក់ ដែលមាន​ឈ្មោះថា Warissara Klinjui អាយុ ២៣ ឆ្នាំ បន្ទាប់មកក៏​យក​សាកសព​របស់នារីរងគ្រោះ ទៅចោលនៅស្រុក Khon Kaen  ភាគខាងជើង​ប្រទេសថៃ​កាលពីថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០១៧។

នារីជនសង្ស័យទាំងបីនាក់នោះ ត្រូវបានគេរាយការណ៍ថា ទី ១ ឈ្មោះ Priyanuch Nonwangchai ទី ២ ឈ្មោះ Kawita Ratchada និងទី ៣ ឈ្មោះ Apiwan Satayabundit ។

អ្នកនិយមលេងអ៊ីនធើណេត នៅប្រទេសថៃស្ទើរ​តែមិនចង់ជឿថា ស្រីស្អាតទាំងបីនាក់នោះ សាហាវព្រៃផ្សៃយ៉ាងនេះទេ។ អ្វីដែលធ្វើ​អោយ​ពួកគេ​នឹកស្មាន​មិនដល់នោះ​គឺ ស្ត្រីទាំងនាក់នោះ បន្ទាប់ពី​សម្លាប់នារីរងគ្រោះហើយ ពួកនាងបានកាប់នារីរងគ្រោះជាកង់ៗ ហើយយកទៅចោលនៅក្នុងរណ្តៅមួយ នៅភាគខាងជើងប្រទេសថៃ។

យោងតាម​ឯកសាររបស់​តុលាប្រទេសថៃ បានបង្ហាញ​អោយដឹងថា ជនសង្ស័យ​ដែលមាន​ឈ្មោះថា Nonwangchai អាយុ ២៥ ឆ្នាំ និង Ratchada  អាយុ ២៦ ឆ្នាំ បានផ្ទុះកំហឹង ហើយបង្កើតជា​ជម្លោះ​ដ៏ក្តៅគគុកមួយ ជាមួយនឹងនារីគ្រោះ ដែលជាស្រីខារ៉ាអូខេ​ដូចជាពួកនាងដែរ ហើយក៏ឈាន​ដល់ការ​សម្លាប់នេះតែម្តង។

បន្ទាប់ពី​សម្លាប់នារីរងគ្រោះរួច ជនសង្ស័យទាំងពីរនាក់នោះ ក៏បាន​ទូរស័ព្ទហៅមិត្តភក្តិរបស់នាងពីរនាក់ទៀត ដែលមានឈ្មោះថា Satayabundit ភេទស្រី អាយុ ២៨ ឆ្នាំ ហើយនឹងមិត្តម្នាក់ទៀត ដែលមានឈ្មោះថា Wasin Namprom ត្រូវជាមិត្តប្រុសរបស់ Satayabundit មកជួយកាប់​សាកសព​នារីរងគ្រោះ ហើយនឹង​យក​បំណែក​សាកសព​នារីរងគ្រោះ ទៅកប់នៅក្នុងរណ្តៅមួយ។

ក្រៅពី​ប្រព្រឹត្តបទឧក្រិដ្ឋ​ដ៏សាហាវនោះរួចហើយ ស្ត្រីទាំង ៣ នាក់នោះ បានភៀសខ្លួនទៅប្រទេសឡាវ ហើយក៏បាន​រកការងារធ្វើ​នៅកន្លែង​ម៉ាស្សាមួយនៅទីនោះ។

បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន​កំណត់មុខសញ្ញា​បានហើយ ពួកនាងក៏ត្រូវបានចាប់ខ្លួន ខណៈពេលដែល​ពួកនាងទៅផ្សារ​ទិញ​សម្លៀកបំពាក់។

បន្ទាប់ពីផ្ទុះព័ត៌មាននេះឡើង ធ្វើអោយ​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងប្រព័ន្ធ​ទំនាក់ទំនង​សង្គម មានការ​ចាប់អារម្មណ៍ជាខ្លាំង ដោយសារ​តែសម្រស់​របស់ពួកនាង​ស្អាតមិនចាញ់​តារានោះទេ។

ស្របគ្នានេះដែរ ក៏មានអ្នក​និយមលេងអ៊ីនធើណេត​ជាច្រើននាក់ បង្ហាញ​អារម្មណ៍​មិនពេញចិត្ត ចំពោះប៉ូលីស ហើយនឹង​ក្រុមឃាតករស្រីស្អាតផងដែរ នៅពេលដែលរូបថត ដែល​ពួកគេ​ថត​នៅក្នុងប៉ុស្តិ៍ប៉ូលីស ត្រូវបានបង្ហោះចែកចាយ​នៅលើ​បណ្តាញសង្គម។

រូបថតទាំងនោះ បង្ហាញពីសកម្មភាព​ហាក់ ដូចសប្បាយរីករាយ ដែលមានការនិយាយលេងសើច ជក់បារី ផាត់មុខ និងការថតរូប selfie ជាមួយ​នឹងប៉ូលីសថែមទៀតផង។

យោងតាមចំលើយ​សារភាពរបស់ Nonwangchai បានប្រាប់ថា នាងនិងមិត្តភក្តិ ដែលមានឈ្មោះថា Ratchada ហើយនឹង នារីរងគ្រោះ​ធ្វើការ​នៅក្នុងបារ​ជាមួយគ្នា។ ដំបូងឡើយ​ពួកនាង​ត្រូវរូវគ្នា​ធម្មតាទេ ប៉ុន្តែក្រោយ​មក​ក៏ក្លាយ​ជាសត្រូវ​ស៊ីសាច់ហុតឈាមគ្នា បន្ទាប់ពី​នារី​រងគ្រោះរាយការណ៍​ទៅប៉ូលីសថា មិត្តប្រុសរបស់ Nonwangchai លក់ថ្នាំញៀន។

Nonwangchai និង Ratchada ក៏បានរៀបចំគម្រោងការ ដោយបញ្ចុះបញ្ជូល លោងលូម នារីរងគ្រោះ​រហូតទន់​ឆឹ្អង​ ព្រមទៅ​ជាមួយ​ពួកនាង ហើយពួកនាង​ក៏ច្របាច់ករ នារីរងគ្រោះ រហូតស្លាប់។

បន្ទាប់មកពួកនាងក៏ទូរស័ព្ទទៅ  Satayabundit និងមិត្តប្រុសរបស់នាង អោយមកជួយ។ ទាំងពីរនាក់​ជាអ្នក​ជួយយក ​បំណែក​សាកសព​
នារីរង​គ្រោះ ហើយយកទៅបោះចោល។

តុលាការ Khon Kaen បានកាត់ទោសអ្នកនាង Nonwangchai និង Ratchada ហើយនឹងបក្សពួក អោយជាប់គុកអស់មួយជីវិត ពីបទផ្សំគំនិត ហើយនឹងរួមដៃគ្នា​សម្លាប់នារីរងគ្រោះ​យ៉ាងព្រៃផ្សៃ​បំផុត។

ប៉ុន្តែក្រោយមក តុលាការក៏បាន សម្រាលទំងន់ទោស អោយមកត្រឹម ៣៤ ឆ្នាំ និង​ ៦ ខែ ដោយសារតែពួកនាង បានសារភាព និងសហការ​ជាមួយនឹងប៉ូលីស។

អ្នកនាង Satayabundit ដែលមានទោស​ពីបទរួមគំនិត​នៅក្នុង​ករណី​ឃាតកម្ម ហើយឃុបឃិត​បំបែកសាកសព និងលាក់បាំងសាកសព​ហើយនឹង មានពាក់ព័ន្ធជាមួយ​នឹង​មេតំហ្វេតាមីន ត្រូវបានផ្តន្ទាទោស​អោយជាប់ពន្ធនាគារអស់រយៈពេល ៣៣ ឆ្នាំ និង ៩ ខែ។

លោក Wasin Namprom អាយុ ២២ ឆ្នាំជាមិត្តប្រុសរបស់ Satayabundit មានទោសពី​បទ ជួយបំបែកសាកសព ត្រូវបានផ្តន្ទាទោស អោយជាប់ពន្ធនាគារ រយៈពេល ២៣ ឆ្នាំ ៤​ ខែ និង ២០ ថ្ងៃ។

ពួកគេទាំងអស់គ្នា ត្រូវបានគេ បង្គាប់អោយ បង់ប្រាក់ចំនួន ១.០៧ លានបាត (៣៣,៦០០ ដុល្លា) ទៅខាងគ្រួសារនារីរងគ្រោះ ហើយប្រាក់ចំនួន ១០០,០០០បាតផ្សេងទៀត (៣,១៤០ដុល្លា) សម្រាប់ ថ្លៃពិធីបុណ្យសព​របស់នារីរងគ្រោះ។

 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial