អតីតតារាស្រីថតរឿងអាសអាភាសជប៉ុន បង្ហើបប្រាប់ថានាងរកប្រាក់ចំណូលបាន ១៦៨,០០០ ដុល្លាអាមេរិចក្នុងមួយខែ

អតីតតារា​សម្តែង​រឿងស៊ិច​របស់​ប្រទេសជប៉ុន ដែលមានឈ្មោះថា  Emiri Okazaki បានបង្ហើប​ប្រាប់ការពិតថា ក្រុមហ៊ុន​ហ៊ានអោយ​ថ្លៃយ៉ាង​កប់​ដល់នាង​ប៉ុន្តែវាបាន​ធ្វើអោយ​ប៉ះពាល់​ដល់​ទំនាក់ទំនង​របស់​នាង​ជាមួយនឹង​មិត្តប្រុសរបស់នាង។

Emiri Okazaki បាននិយាយថា នាងបានចូល​ប្រលូកនៅ​ក្នុង​វិស័យ​ថតរឿងសិចនេះ​​នៅក្នុងឆ្នាំ ២០១១ កាលណោះនាងមានអាយុ ២១ឆ្នាំ ហើយបាន​ធ្វើការ​អស់រយៈពេល ៥ ឆ្នាំនៅក្នុងវិស័យនេះ។ មុនពេល​ដែល​នាងចាប់ផ្តើម​អាជីពនេះ នាងធ្លាប់ជា​តារាម៉ូដែលម្នាក់ ហើយធ្លាប់​បង្ហាញខ្លួន​នៅក្នុង​ទូរទស្សន៍​ថែមទៀតផង។

យោងតាមសំដី​របស់នាង​​​និយាយ​ប្រាប់អ្នក​យកព័ត៌មានថា «ខ្ញុំចង់​សម្រេច​នូវអ្វីមួយវិស័យសិល្បៈ។ ខ្ញុំក្លាយជា​តារាម៉ូដែល តាំងពីអាយុ ១៦ ឆ្នាំម្ល៉េះ»។

នាងបន្ថែមទៀតថា អ្នកចាត់ការរបស់នាង​ប្រឹងប្រែង​ធ្វើយ៉ាងណា​អោយ​នាង​ទទួល​បានតួអង្គណាមួយ​នៅក្នុងរឿង។ យោងតាមសំដីរបស់នាង «ខ្ញុំដឹងថាវា​មិនអាច​អោយខ្ញុំទៅ​បាន​ឆ្ងាយ​នោះទេ ខ្ញុំមានអារម្មណ៍​ថាខ្ញុំបរាជ័យ។ ខ្ញុំមាន​អារម្មណ៍ថា​ខ្ញុំចាស់ជាងនេះ អាជីពរបស់​ខ្ញុំកាន់​តែថយចុះ»។

ការបរាជ័យនេះហើយ ដែលធ្វើអោយ Okazaki ចាប់ផ្តើមគិត​ដល់​អាជីពថ្មី​គឺការ​ថតរឿងសិច ដែលជា​ការងារមួយ​ដែលអាចរកបាន​រាប់ពាន់លានដុល្លា​នៅក្នុងប្រទេសជប៉ុន។ ទោះបី​ជាយ៉ាង​ណាក៏ដោយ ការចូល​ប្រលូក​នៅក្នុងវិស័យនេះ រឹតតែមិន​ងាយស្រួល​សម្រាប់​នារីវ័យក្មេង Okazaki ព្រោះមិត្តប្រុស​របស់នាង​មិនគាំទ្រនោះទេ។

«ខ្ញុំនៅជាមួយ​មិត្តប្រុស​របស់ខ្ញុំ​អស់រយៈ​ពេល ៥ ឆ្នាំ​នៅពេលនោះ។ ហើយខ្ញុំគិតថា​គួរតែប្រាប់​គាត់​អំពីការងាររបស់ខ្ញុំ​មុនពេល​ដែល​គាត់​ដឹង។ ដូច្នេះខ្ញុំក៏ប្រាប់គាត់ ប៉ុន្តែដោយ​ហេតុផលខ្លះៗ គាត់ស្ទើរតែ​ក្លាយ​ជា​មនុស្សឆ្គួត»។ នាងនិយាយទាំង​សើចហួសចិត្តថា «ខ្ញុំមិនមែន​និយាយ​លេង​សើចទេ ប៉ុន្តែដំបូងគាត់បានគំរាមសម្លាប់ខ្ញុំ ហើយសម្លាប់​ខ្លួនគាត់ទៀតផង។ ពេលនោះគាត់​បានយក​កាំបិត​ចង្អុល​តម្រង់​មក​រក​ខ្ញុំ។ ​ការពិតទៅគាត់ដឹងថា​គាត់មិនអាច​ធ្វើបានទេ ហើយគាត់ក៏យំ»។

ចំពោះឪពុកម្តាយ​របស់នាងវិញ​ នាងបាននិយាយថា ការពិតទៅ​ឪពុកម្តាយ​របស់នាង បានលែងលះគ្នា ហើយនាងមិន​បានរស់នៅ​ជាមួយប៉ារបស់នាងទេ ដូច្នេះគាត់គ្មានសិទ្ធនិយាយអ្វីទេ។ គាត់គ្រាន់​តែ​​និយាយថា​​វា​គឺជា​ជីវិតរបស់នាង ហើយវាក៏ជា​ការសម្រេចចិត្ត​របស់នាង​ដែរ​ ចង់ធ្វើអ្វីក៏ធ្វើទៅ គាត់មិនដឹងទេ។

ចំណែកម្តាយ​របស់នាងវិញ នាងបាននិយាយថា «ម៉ាក់ខ្ញុំខឹងខ្លាំងណាស់ ហើយគាត់​បានជេរប្រមាថខ្ញុំ​ជាខ្លាំង ហើយថែមទាំង​កាត់កាល​ខ្ញុំចោលទៀតផង។ គាត់ក៏បាន​លុបឈ្មោះ​ខ្ញុំចេញពី​សៀវភៅ​គ្រួសារថែមទៀត។ បញ្ហាគ្រួសារនេះ ពិតជាធ្វើអោយ​ខ្ញុំមាន​បញ្ហាផ្លូវចិត្ត​មែនទែន»។

ទោះបីជាយ៉ាងណាក៏ដោយ ពេលវេលាគឺ​អាចព្យាបាលអ្វីៗ​ទាំងអស់។ ទីបំផុតម្តាយ​របស់នាង​បានមករកនាង។ គាត់បាននិយាយទៅកាន់ Okazaki ថា  គាត់មិន​យល់ពី​អាជីពរបស់នាង​ហើយក៏​មិន​គាំទ្រ​នាងដែរ។ ប៉ុន្តែយ៉ាងណា​នាងនៅតែជា​កូនស្រីរបស់គាត់ ហើយវាពិត​ជា​មិនអាច​ផ្លាស់ប្តូរបានទេ។ គាត់ទាក់ទង​នាង​ព្រោះនាង​គឺជា​កូនស្រីគាត់ ប៉ុន្តែកុំនិយាយ​រឿងការងារ​របស់នាង​នៅចំពោះ​មុខ​គាត់ ព្រោះគាត់មិនចង់លឺទេ។

Okazaki បង្ហើបប្រាប់ថា នាងទទួលបានតម្លៃចាប់ពី ២០០០ ទៅ ៦០០០ ដុល្លាក្នុងការថតម្តង។ នាងថតបាន ២៨ រឿងឡើង ក្នុងមួយខែ។ នាងបន្ថែមទៀតថា នៅអំឡុងពេលថត មានតារាស្រី​ជាច្រើននាក់​តែងតែ​យំនៅពេលនោះ ប៉ុន្តែនាងតាំងអារម្មណ៍ ហើយស្រមៃថា​នោះមិនមែនជានាងទេ ប៉ុន្តែគ្រាន់តែ​ជាតួអង្គ​ម្នាក់​នៅក្នុងរឿងតែប៉ុណ្ណោះ។

ដូច្នេះនាងមិនយំទេ ប៉ុន្តែនៅពេលដែល​ថតចប់ ហើយត្រលប់មកផ្ទះវិញ ទើបនាងញុំចាប់ផ្តើមយំ។ នាងនិយាយថា «អារម្មណ៍ជាច្រើន​កើតឡើង​នៅក្នុងខ្លួនខ្ញុំ។ ខ្ញុំក៏មិនប្រាក​ដដែរ​ថាហេតុអ្វីបានជាខ្ញុំយំ»។

នៅក្នុងឆ្នាំ ២០១៦ នាងក៏លាឈប់ពីអាជីពមួយនេះ ហើយចាប់ផ្តើមបង្កើតមុខរបរផ្ទាល់ខ្លួនមួយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial