មនុស្សសំខាន់ៗទាំង ៦ នាក់ ដែលត្រូវបានគេលុបចេញពី ប្រវត្តិសាស្ត្រទាំងស្រុងតែម្តង

១. Jang Song-thaek ត្រូវបានលុប​ចេញពីរូបថត​ប្រវត្តិសាស្ត្រ​របស់ប្រទេស​កូរ៉េខាងជើង បន្ទាប់ពីព៌ត័មាន អំពីការប្រហារជីវិតរបស់លោក Jang Song-thaek ដែលត្រូវជាពូរបស់ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ហើយក៏ជាទីប្រឹក្សាជិតស្និទ្ធ បានផ្ទុះឡើងកាលពីខែធ្នូ ឆ្នាំ ២០១៣។

ប្រព័ន្ធផ្សព្វផ្សាយ​របស់កូរ៉េខាងជើង បានលុបរូបលោក Jang Song-thaekចេញពីប្រវត្តិសាស្ត្រ​ទាំងស្រុងដូចជា​នៅតាម ​កន្លែងសំខាន់ៗ  និងសូម្បីតែនៅតាម​អ៊ីនធើណេតក៏ដោយ។ នេះពិតជារឿងដែលមិនធ្លាប់មាន ហើយវាគឺជា​ការ​លុប​ដ៏​ធំ​បំផុត ដែលធ្វើឡើងដោយ ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​របស់កូរ៉េខាងជើង ដែលហៅ​កាត់ថា KCNA (Korean Central News Agency) ហើយនឹងកាសែត Rodong Sinmun។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជាលើកទី ១ ទេ​ ដែលមេដឹកនាំនយោបាយ បានព្យាយាមលុបបុគ្គលសំខាន់ៗ ចេញពីប្រវត្តិសាស្ត្រនោះ។ ខាងក្រោមនេះ​ជាមនុស្ស ៥ នាក់ផ្សេងទៀត ដែលត្រូវបានគេលុបចោលផងដែរ។

២. លោក Nikolai Yezhov ប្រធានប៉ូលីស​សម្ងាត់​របស់លោក​ Joseph Stalin
បន្ទាប់ពីលោក Yezhov ត្រូវបានគេប្រហារជីវិត គាត់ក៏ត្រូវគេ​លុបរូបថត​ទាំងអស់​របស់​គាត់​ចេញពី​ប្រវត្តិសាស្ត្រ។

លោក Stalin (កណ្តាល) លោក Nikolai Yezhov នៅខាងឆ្វេងដៃលោក Stalin

 

លោក Yezhov ទទួលបាន​រហស្សនាមថា «The Vanishing Commissar»  ជាដែលត្រូវ​បានគេ​លុបរូបរបស់គាត់​ទាំងអស់ចេញពី​ប្រវត្តិសាស្ត្រ បន្ទាប់ពីត្រូវគេ​ប្រហារជីវិត​នៅក្នុងឆ្នាំ ១៩៤០។ លោក Yezhov គឺជា Stalinist និយមដ៏ស្មោះត្រង់បំផុត ហើយក៏ជាប្រធានប៉ូលីសម្ងាត់ នៅក្នុងអំឡុងពេល Stalin’s Great Purge ផងដែរ។ គាត់ដើរត្រួត​ពិនិត្យមើល​ការចាប់ខ្លួន និងប្រហារជីវិតមនុស្ស ដែលចាត់ទុកថាមិន​ស្មោះត្រង់ចំពោះ​របប​សូវៀត។

លោក Stalin ត្រូវបានគេដឹងថា គឺជាមនុស្សចិត្តដាច់ គាត់នឹងសម្លាប់ចោល ពួកដែលលែងនៅខាងគាត់ រឺក៏មនុស្ស​ដែលលែង​មានប្រយោជន៍​សម្រាប់គាត់ ក្នុងនោះរួមមាន​ទាំងលោក Yezhov ដែលជាមនុស្សស្មោះត្រង់ និងមានភក្តីភាពចំពោះគ្នា ម្នាក់ផងដែរ។

៣. លោក Joseph Goebbels រដ្ឋមន្ត្រីក្រសួងឃោសនារបស់លោក Adolf Hitler
លោក Goebbles (ឈរខាងស្តាំ បន្ទាប់ពីស្ត្រីម្នាក់)។ រូបនេះគាត់ថតជាមួយលោក Adolf Hitler ហើយមានមនុស្ស ២ នាក់ផ្សេងទៀត នៅឯផ្ទះរបស់​អ្នកផលិត​ខ្សែភាពយន្តម្នាក់​គឺលោក Leni Riefenstahl នៅក្នុងឆ្នាំ ១៩៣៧។ ក្រោយមករូបថតនោះ ក៏បានបាត់រូបលោក Goebbeles។

លោក Goebbels ធ្លាប់ជាមនុស្ស ដែលត្រូវបានលោក Hitler អោយតម្លៃ​យ៉ាងក្រៃលែង ទៅលើសេចក្តីសាទរ គំនិតដ៏អស្ចារ្យ និងការប្រឆាំងនឹង​ការរើសអើង​ជាតិនិយម។ លោក ហ៊ីត្លែរ បានលើកលោក Goebbels អោយធ្វើជា​ប្រធានឃោសនា​របស់គាត់ ហើយបានបញ្ជូនគាត់ទៅ ទូទាំងប្រទេសអាឡឺម៉ង់ ដើម្បីបង្កើតវត្តមាន Nazi ហើយជម្រុញ​អោយភាពកក់ក្តៅ​ក្នុងចិត្ត​ក្នុងការធ្វើសង្គ្រាម។

លោក Goebbels គឺជាមនុស្សម្នាក់​ក្នុងចំណោមមនុស្ស​តែពីរបីនាក់តែប៉ុណ្ណោះ ដែលជិតស្និទ្ធនឹង​លោក ហ៊ីត្លែរ។ គាត់ត្រូវបានគេទុកចិត្ត រហូត អោយធ្វើជា​អ្នកអោយភ្លើង នៅពេលដែល​បូជាសពរបស់លោកហ៊ីត្លែរ បន្ទាប់ពីគាត់​ធ្វើអត្តឃាតខ្លួនឯងថែមទៀតផង។

មិនខុសពីលោក Stalin នោះទេ លោកហ៊ីត្លែរ ក៏ត្រូវបានគេស្គាល់ថា ជាមនុស្សចិត្តដាច់ ហើយគាត់នឹង​កំចាត់មនុស្ស​ដែលគាត់​លែងពេញចិត្ត។ បើទោះជា​យ៉ាងណាក៏ដោយ គ្មាននរណាម្នាក់​ដឹងច្បាស់ទេថា តើលោក Goebbels បានប្រព្រឹត្តអ្វីខុស ទើបបានជា​លោក​ត្រូវបានគេ​លុបចេញពីក្នុង​រូបថត​ដ៏ល្បីល្បាញ​នៅក្នុងឆ្នាំ ១៩៣៧ ដែលថតនៅផ្ទះ​របស់អ្នក​ផលិតខ្សែភាពយន្តអាឡឺម៉ង់ទេ។

៤. លោក Leon Trotsky អ្នកបដិវត្តរុស្ស៊ី
លោក Trotsky គឺជាអតីត​សហសេវិកដ៏ជិតស្និទ្ធបំផុតរបស់លោក Lenin។ រូបថតមួយសន្លឹក ដែលគាត់បានបង្ហាញ​ខ្លួននៅ​ក្នុងពិធីថ្លែង​សុន្ទរកថា ​​របស់លោក Lenin ត្រូវបានគេលុបរូបគាត់ចេញ​ពីក្នុងនោះ។

លោក Trotsky ដំបូងឡើយគឺជា​មេដឹកនាំ​ក្នុងបដិវត្ត Bolsehevik ហើយសំលេង​របស់គាត់ មានឥទ្ធិពលខ្លាំងណាស់ ​នៅដើមសម័យ​សហភាព​សូវៀត​ ប៉ុន្តែក្រោយមក គាត់ក៏ត្រូវបានគេលុបចេញពីរូបប្រវត្តិសាស្ត្រ បន្ទាប់ពីគាត់​ប្រែចិត្ត​ចូលទៅបក្ស Mensheviks ហើយបំបែក​ចេញពី​សមមិត្ត ហើយ​សមាជិកបដិវត្ត Vladimir Lenin។

នៅក្នុងឆ្នាំ ១៩១៧ លោក Lenin បានថ្កោលទោសលោក Trotsky ថាជា «មនុស្សចោលម្សៀត»  ទោះបីជាលោក Trotsky បានវិល​ត្រឡប់មកចូលរួមជាមួយ បដិវត្ត Bolsheviks ម្តងទៀតក៏ដោយ។ ហើយបន្ទាប់ពី​ការស្លាប់របស់លោក Lenin រូបថតរបស់លោក Trotsky  ដែលថតនៅក្នុងពិធីថ្លែងសន្ទរកថានោះ ត្រូវបានលោក Stalin លុបចេញតែម្តង។ ចុងក្រោយលោក Trotsky ក៏ត្រូវបានគេ​និរទេសខ្លួន​ចេញពី​សហភាពសូវៀត។

៥. លោក Bo Gu ជាមេដឹកនាំជាន់ខ្ពស់នៃបក្សកុម្មុយនិស្តចិន
លោក Bo Gu ដែលឈរនៅខាងឆ្វេងគេបង្អស់ បានបាត់ចេញពីក្នុងរូបថត ដែលថត​រួមគ្នាជាមួយនឹងលោក ម៉ៅសេទុង និងសមមិត្តពីរនាក់ទៀត។ លោក Qin Bangxian ដែលគេស្គាល់ច្បាស់ថាជា Bo Gu គឺជាមនុស្សម្នាក់ ដែលទទួលខុសត្រូវទូទៅ នៃបក្សកុម្មុយនីស្ត ដូច្នេះហើយគាត់ត្រូវ​ទទួលខុសត្រូវយ៉ាងធំធេង​ក្រោមមេដឹកនាំ​ម៉ៅសេទុង។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែ​មាន​ការភាន់ច្រឡំមួយចំនួន លើការការពារ​ផ្នែកយុទ្ធសាស្ត្រ នៅសន្និសីទ Zunyi នៅក្នុងអំឡុងពេល the Long March លោក Bo Gu ត្រូវបានគេរិះគន់​ ចំពោះកំហុសឆ្គង​ផ្នែកនយោបាយមួយចំនួន ហើយត្រូវបាន​ជំនួសការបង្គាប់បញ្ជាដោយ Zhang Wentian នៅក្នុងឆ្នាំ ១៩៣៥។

ប្រហែលមកពីការយល់ច្រឡំនេះឯង ដែលជាហេតុនាំ​អោយមាន​ការ​បែកបាក់រវាង លោក Bo Gu ជាមួយនឹង លោក​ប្រធាន Mao Zedong ហើយក៏អាចជាហេតុផល​មួយ​ដែល​ធ្វើអោយ​មានការ​លុបរូប​របស់គាត់ចោលបែបនេះ។

៦. លោក Grigoriy Nelyubov អវកាសយានិកសូវៀត
សមាជិកស្ថាបនិកម្នាក់នៃក្រុម Sochi Six គឺលោក Nelyubov ត្រូវបានគេ​លុប​ចេញ​ពី​ក្នុងរូបថតចុងក្រោយរបស់គាត់។ លោក Nelyubov ត្រូវបានគេ​ជ្រើសរើស​អោយចូល​ក្នុងក្រុមអវកាសយានិក លើកដំបូងនៅក្នុងឆ្នាំ ១៩៦០។ គាត់គឺជាជម្រើសទី ១ សម្រាប់ការ​ហោះហើរអវកាស «គាត់គឺជាមនុស្ស​ដែលគួរអោយ​កត់សម្គាល់ ជាអ្នកបើកបរយន្តហោះដ៏អស្ចារ្យ ហើយក៏ជាកីឡាករដ៏ឆ្នើមម្នាក់ផងដែរ»។

សមាជិកស្ថាបនិកនៃក្រុមអវកាសកំពូលមួយ ដែលគេស្គាល់ថាជាក្រុម Sochi Six មួយចំនួនបាននិយាយថា លោក Nelyubov គឺជាមនុស្សទី ៣ ឬទី ៤ ដែលបានចូលទៅក្នុងអវកាស ខណៈមនុស្សផ្សេង​ទៀត​បាន​និយាយថា គាត់មិនដែល​ចូលទៅក្នុង​ទីអវកាសនោះទេ មុនពេលដែល​គាត់ត្រូវគេបណ្តេញចេញពី កម្មវិធីអវកាសរបស់សូវៀត ដោយសារតែ គាត់បាន​​ប្រព្រឹត្តកំហុស​ឆ្គងនៅក្នុង​វិជ្ជាជីវៈដ៏ធ្ងន់ធ្ងរមួយ គឺទាក់ទង​ទៅនឹងគ្រឿងស្រវឹង។

ឧប្បត្តិហេតុនេះ បានធ្វើអោយគាត់ ក្លាយជាមនុស្ស ដែលគេស្អប់ខ្ពើម ហើយលុប​ចេញពី​កំណត់ត្រាប្រវត្តិសាស្ត្រនោះតែម្តង។ ក្រោយមកលោក Nelyubov ត្រូវបានស្លាប់ ដោយសាររថភ្លើងកិន។ ការស្លាប់របស់គាត់​ត្រូវបានគេកំណត់ថា​ជាការធ្វើអត្តឃាត៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial