ដាស់តឿនដល់ស្ត្រីគ្រប់រូប៖ នារីម្នាក់ខូចបបូរមាត់ ដោយសារតែប្រើប៉ះចំក្រែមបកក្លែងក្លាយ (tattoo lipstick)

នេះជាសារដាស់តឿនដល់នារីៗគ្រប់រូប ដែលតែងតែ​និយម​ប្រើប្រាស់​គ្រឿងសម្អាង ជាពិសេស​និយមចូលចិត្ត​លាបក្រែម អោយមាន​ការ​ប្រុងប្រយ័ត្នខ្ពស់ ជៀសវាង​ជួប​រឿង​អកុសល ដូចនារីម្នាក់នេះ។ យោងតាម​រូបថតប៉ុន្មានសន្លឹក ដែលបានបង្ហោះ នៅលើបណ្តាញសង្គម បានធ្វើអោយ​មនុស្ស​ជាច្រើនមានការភ្ញាក់ផ្អើល នៅពេល​ដែល​ឃើញ មាត់របស់នាងក្លាយទៅជាបែបនេះ។

​ប្រភពព័ត៌មាន ដែលបានចុះផ្សាយនៅលើ viral 4 បានប្រាប់អោយដឹងថា នាងបាន​លាបក្រែមបក ដែលអ្នក​លក់​ អះអាងថា​វាជាប់បានយូរ ប៉ុន្តែបន្ទាប់ពីនាង លាប​វារួច ស្រាប់តែនាង​មាន​អារម្មណ៍​ថា ដូចជាស្ងួតបបូរមាត់ ​យ៉ាងម៉េច​មិន​ដឹងទេ ហើយវាក៏​ចាប់ផ្តើមហើម​បន្តិច​ម្តងៗ រហូតទៅជាប្រេះ និងឡើងដំបៅបែបនេះ​តែម្តង។

អ្នកនិយមលេងអ៊ីនធើណេតជាច្រើននាក់ ជឿជាក់ថា នេះមកពីនាង ប្រើ​ក្រែម​ក្លែងក្លាយ រឺថោកខ្វះគុណភាពហើយ។ ក្នុងនោះផងដែរ ក៏មានអ្នក​និយមលេង​អ៊ីនធើណេតមួយចំនួន បាននិយាយថា នេះប្រហែលមកពីនាង អាឡែកស៊ី​ជាមួយនឹង​ក្រែមនោះច្រើនជាង។

ទោះបីជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មាន ​មិនបានប្រាប់ពី​ឈ្មោះពិតរបស់នារី​រូប​នោះ​ទេ ប៉ុន្តែពួកគេ​គ្រាន់តែ អះអាងអះអាងថា ការឆ្លងមេរោគនេះ បណ្តាលមកពី​ការ​លាប​ក្រែមក្លែងក្លាយ ដែលជាប្រភេទក្រែមស្ងួត លាបហើយបកចេញ (tattoo lipstick)។

នេះជាការដាស់តឿនដល់ស្ត្រីគ្រប់រូប ដែលតែងតែ​និយម​ចូលចិត្ត​ប្រើក្រែម​ប្រភេទ​នេះ ប្រយ័ត្នប៉ះចំរបស់ក្លែងក្លាយ។ ក្រៅពីក្រែមនេះហើយ នៅមាន​ផលិតផល​គ្រឿងសម្អាង​ផ្សេងៗ​ទៀតផងដែរ ព្រោះវាត្រូវប្រើផ្ទាល់ ទៅលើស្បែក ដូច្នេះត្រូវតែ​ប្រយ័ត្ន​អោយ​បាន​ខ្ពស់។ ដូចគ្នានេះដែរ អ្នកដែលនិយមសាករឹមបបូរមាត់ក៏គួរតែប្រុងប្រយ័ត្នផងដែរ ព្រោះអ្នកអាច​ឆ្លងមេរោគ​បានយ៉ាងងាយ៕

ដូចនេះដែរ ក៏មានស្ត្រីម្នាក់ បានចែករំលែក​បទពិសោធ​ នៃការប្រើប្រាស់​ក្រែមបក​នេះផងដែរថា មាត់របស់នាង ឡើងរបកស្ទើរតែចេះឈាម ហើយស្ងួត​ខុសពី​ធម្មតា​បន្ទាប់ពីប្រើវារួច។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial