មជ្ឍមណ្ឌលបរិស្ថានវិទ្យាហ្វីលីពិន ប្រកាសទិញកន្ទុយបារីសល់ៗ ដើម្បីការពារបរិស្ថាន

ការជក់បារីធ្វើអោយ​ប៉ះពាល់ធ្ងន់ធ្ងរ​ដល់អ្នកដែលប្រព្រឹត្ត។ ជាក់ស្តែងការជក់បារី អាចបណ្តាល​អោយកើត​ជំងឺមហារីកសួត។ ខណៈពេល​ដែលបារីអាចបង្កគ្រោះថ្នាក់ ដល់អ្នកជក់ កន្ទុយបារីក៏ប៉ះពាល់ដល់បរិស្ថានផងដែរ​។

ដូច្នេះមជ្ឍមណ្ឌល​បរិស្ថានវិទ្យានៅប្រទេសហ្វីលីពិន បានប្រកាស​ប្រមូល​ទិញ​កន្ទុយបារី​ដើម្បី​ជួយ​ការពារ​បរិស្ថាន ហើយប្រជាជនហ្វីលីពិន​ពេលនេះ អាចរកប្រាក់​បានដោយ​ការប្រមូល​កន្ទុយ​បារី​​សល់ៗ ទៅលក់អោយមជ្ឈមណ្ឌល។

ជាក់ស្តែង បារីមិនត្រឹមតែបំផ្លាញសុខភាពអ្នកជក់ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែកន្ទុយបារីក៏​អាចចូលរួម​បំពុលបរិស្ថានបានដែរ។ ដើម្បីការពារបរិស្ថាន ឥលូវនេះ​មជ្ឍមណ្ឌល​បរិស្ថានវិទ្យា​នៃប្រទេសហ្វីលីពិន បានប្រកាសប្រមូលទិញ កន្ទុយបារី ដើម្បីយកទៅ​កែច្នៃ​ទៅជា​ផលិតផលផ្សេងៗទៀត។

អ្នកជំនាញ​នៅមជ្ឍមណ្ឌល​បានលើកឡើងថា ពួកគេបាន​កំពុង​សិក្សាបន្ត ថានឹង​ត្រូវ​កែច្នៃរបៀបណា។ យោងតាមសេចក្តីរាយការណ៍ បានអោយដឹងថា​ យ៉ាងហោច​ណាស់​ក៏ត្រូវការកន្ទុយបារី ៦០ គីឡូដែរ ក្នុងនៅគម្រោងនេះ។ អ្នកតំណាងមជ្ឍមណ្ឌល ក៏បាន​បន្ថែមទៀតថា ពួកគេទិញកន្ទុយបារីនេះ ដើម្បីការពារការ​ធ្លាក់ចុះ​គុណភាព​នៃ​បរិយាកាស​។

មជ្ឍមណ្ឌលបរិស្ថានវិទ្យាបាន​និយាយថា វាត្រូវការរយៈពេល យ៉ាងហោចណាស់ក៏ ១២ ឆ្នាំដែរ ដើម្បីធ្វើ​អោយកន្ទុយបារីរលួយ ហើយអាត្រានៃការ​ចោលកន្ទុយបារី​បាន​កើនឡើងជារៀងរាល់ថ្ងៃ។ កន្ទុយបារី​ក៏មាន​ផ្ទុកសារធាតុគីមី ដែលបង្កគ្រោះថ្នាក់ ដែល​អាច​គ្រោះថ្នាក់ ដល់ជីវិត​នៅក្នុង​សមុទ្រផងដែរ។

គម្រោងនេះមានឈ្មោះថា «Heaviest Butt» វាចាប់ផ្តើមនៅថ្ងៃទី ៥ ខែមីនា ហើយនឹងបញ្ចប់នៅថ្ងៃទី ៥ ខែឧសភា។ គួរបញ្ជាក់ថា កន្ទុយបារី មួយគីឡូអាច​លក់បាន ៣០០ប៉េសូ (ប្រហែល ៥ដុល្លា)៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial