នារីធាត់ដូចជ្រូកម្នាក់ ក្លាយជានារីដែលមានរាងស្រលូន ចែករំលែកអាថ៌កំបាំងក្លាយជាស្រីស្អាត

យោងតាមគណនី​ហ្វេសប៊ុកឈ្មោះ Donie Lin ជនជាតិហ្វីលីពិន បានរៀបរាប់​រឿងរ៉ាវ​របស់នាង ដែលកាលពីមុន នាងមានទំងន់ដល់ទៅ ៧០គីឡូ គ្រប់គ្នាបង្អាប់​នាងថា​ជា​ជ្រូកកន្ធាត់ ប៉ុន្តែពេលនេះ នាងមានរាងស្រលូន​ស្អាតខ្លាំងណាស់។ តើអាថ៌កំបាំង​របស់​នាង​គឺជាអ្វីទៅ?

Lin បាននិយាយថា​នាងតែងតែ​ផឹកទឹកខ្មេះផ្លែប៉ោម លាយជាមួយនឹង​ទឹកក្តៅឧណ្ហៗ​មួយកែវជារៀងរាល់ព្រឹក និងមុនពេលចូលគេង។ នាងប្រាប់ពីរបៀបធ្វើ​ ដំបូងឡើយ​ត្រូវចាក់ទឹកក្តៅមួយកែវ ហើយបន្ថែម​ទឹកខ្មេះផ្លែប៉ោម ៣ ស្លាបព្រា​ចូលទៅក្នុងទឹកក្តៅ។ នាងតែងតែផឹកវាជារៀងរាល់ព្រឹក និងមុនពេលចូលគេង។

Lin បន្ថែមទៀតថា នាងកាត់បន្ថែមការញ៉ាំបាយ ហើយនាង​តែងតែរត់ត្រឹកៗ​ជារាល់ថ្ងៃ។ វាពិតជាអាច ជួយបានច្រើនពិតមែន។ ត្រឹមតែរយៈពេលខ្លី មនុស្សដែល​ធ្លាប់​សើចចំអកនាង នាំគ្នាភ្ញាក់ផ្អើល ហើយពួកគេថែមទាំង​សួររកអាថ៌កំបាំង​របស់នាង​ថែមទៀតផង។

ពេលនេះ​នាងអាចស្លៀកខោខ្លី និងអាវវាលៗ​បានហើយ ព្រោះនាងគ្មាន​សាច់ម៉ាប់ៗ​ដូចជ្រូកទៀតទេ។ នាងពិតជា សប្បាយចិត្តខ្លាំងណាស់ ដែលសម្រេចនូវ​ក្តីស្រមៃ​របស់​ខ្លួន។ តើអ្នកចង់សាកល្បងដែរទេ?

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial