សាហាវ!!! បុរសម្នាក់សម្លាប់ប្រពន្ធរួច កាត់ក្បាលរបស់នាងយួរទៅបោះចោលនៅក្នុងធុងសម្រាម ត្រូវប៉ូលីសចាប់ខ្លួន

មានរឿង​ដ៏គួរអោយ​រន្ធត់ភ្ញាក់ផ្អើល​មួយបានកើតឡើង ពេញបណ្តាញសង្គម ខណៈពេលដែល​វីដេអូរបស់បុរសម្នាក់ យួរក្បាលប្រពន្ធដើរ ត្រូវបានបង្ហោះចែកចាយ។​បុរសម្នាក់​ដែលបានសម្លាប់ប្រពន្ធ ត្រូវបានថតជាប់​នៅក្នុងកាមេរ៉ាសុវត្ថិភាព ខណៈពេល​ដែលដើរ​នៅតាមផ្លូវ ដោយមានយួរ​ក្បាលប្រពន្ធ​ដើរថែមទៀតផង។

វីដេអូនោះ​បានបង្ហាញ​អោយឃើញថា អ្នកជិតខាងដើរនៅក្នុងច្រកផ្លូវដើរនោះ ក្បែរជនសង្ស័យដែរ ប៉ុន្តែហាក់ដូចជា គ្មាននរណាម្នាក់ ភ្ញាក់ផ្អើលទាល់តែសោះ។ ជនសង្ស័យរូបនោះ​មានឈ្មោះថា Zhang បើតាម​សេចក្តីរាយការណ៍​​បានអោយដឹងថា បុរសរូបនោះ បានសម្លាប់ប្រពន្ធរបស់គាត់ បន្ទាប់ពីមាន​ការឈ្លោះប្រកែកគ្នា​យ៉ាងតឹងតែង​មួយបានកើតឡើង។

បន្ទាប់មក​គាត់ក៏​បានកាត់ក្បាល​របស់នាង​ ហើយយកវា​ទៅចោលនៅ​ក្នុងធុងសម្រាម​ខាងក្រៅអាផាត់មីនរបស់គាត់។ បន្ទាប់មកគាត់​ក៏បានដើរចូល​ទៅប៉ុស្តិ៍ដោយខ្លួនគាត់។ហេតុការណ៍នេះ​បានកើតឡើង នៅលើផ្លូវ Kangle Vilage ស្រុក Guangzhou ប្រទេសចិន។ ជនសង្ស័យ​​ ត្រូវបានអ្នកស្រុកប្រាប់ថា​ជាបុគ្គលិក​រោងចក្រកាត់​ដេរ​ក្បែរនោះ។

លោក Wang ដែលជាអ្នកជិតខាងម្នាក់ ដែលបានឃើញបុរសនោះ បាននិយាយ​ប្រាប់​អ្នកយកព័ត៌មានថា គាត់បានឃើញលោក Zhang បានដើរចេញពីអគារមួយ ហើយមាន​ឈាមស្រោចពេញខ្លួន។ អ្នកជិតខាងម្នាក់ទៀត ដែលមានឈ្មោះថា Zheng ដែលជា​កម្មករអនាម័យ ក៏ប្រទះឃើញ​ក្បាលដែលបានកាត់ ត្រូវបានបោះចោលនៅ​ក្នុងធុង​សម្រាមផងដែរ។ លោក Zheng រន្ធត់យ៉ាងខ្លាំង បន្ទាប់មកក៏រត់ទៅ​ប្រាប់ប៉ូលីស​អំពីហេតុការណ៍ដ៏សាហាវនេះ។

ក្រោយធ្វើកោសល្យវិច្ឆ័យរួច សាកសពអត់ក្បាលក៏ត្រូវបញ្ជូនចេញពីកន្លែងកើតហេតុ

យោងតាម​សំដីប៉ូលីស​បានប្រាប់​អោយដឹងថា ជនសង្ស័យ​ដែលបាន​សម្លាប់​ប្រពន្ធមានឈ្មោះថា Zhang វ័យ ៣៨ ឆ្នាំ ចំណែកឯប្រពន្ធមានឈ្មោះថា Xia មានវ័យ ២៨ ឆ្នាំ។ អ្នកទាំងពីរមកពីខេត្ត Hebei ភាគខាងជើងប្រទេសចិន។

កន្លែងកើត​ហេតុត្រូវ​បានបិទ​មិនអោយ​មានការចេញចូល ហើយប៉ូលីសក៏បន្តធ្វើការស៊ើបអង្កេតលើករណីនេះបន្ថែមទៀត។ ចំណែកឯក្បាលរបស់ជនរងគ្រោះ ក៏ត្រូវបានរកឃើញ​នៅកន្លែងចាក់សម្រាម ហើយក៏ត្រូវបាន​បញ្ជូនត្រលប់ទៅផ្គុំ​ជាមួយនឹងដងខ្លួនវិញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial