បុរសរោគចិត្តម្នាក់ ចាក់សម្លាប់សិស្សសាលា ៧ នាក់ ព្រោះខឹងចិត្តត្រូវគេសម្លុតធ្វើបាបកាលនៅរៀន

មានហេតុការណ៍​ដ៏រន្ធត់មួយ​បានកើតឡើង​នៅទីក្រុង Yulin ប្រទេសចិន មានក្មេង​សិស្សសាលា ៧ បានស្លាប់ ហើយ ១៩ នាក់ផ្សេងទៀតរងរបួស ដោយសារតែបុរស​រោគចិត្តម្នាក់យកកាំបិតចាក់។

យោងតាម​ប្រពភព័ត៌មាន​បានអោយដឹងថា ជនល្មើសមាន​ឈ្មោះហៅក្រៅថា Zhao បានសម្លាប់​ក្មេង​សិស្សសាលា ៧ នាក់  ក្នុងនោះមានសិស្ស ៥ នាក់ និង ២ នាក់​ទៀត​ជាសិស្សប្រុស ខណៈពេលដែល​សិស្ស​ទាំងអស់ចេញ​​ពីរៀន​ហើយធ្វើដំណើរ​ត្រលប់ទៅផ្ទះវិញ នៅវេលាម៉ោង ៦ល្ងាច។

សិស្សដទៃទៀត​ដែលនៅ​រស់រានមានជីវិត ត្រូវបានគេ​បញ្ជូនទៅ​កាន់មន្ទីរពេទ្យ ដែល​នៅ​ជិតនោះ ប៉ុន្តែស្ថានភាព​របស់ពួកគេ​នៅមិនទាន់ដឹង​ថាធ្ងន់ រឺយ៉ាងណានោះទេ។ប្រភពព័ត៌មាន​ដដែលបាន​បន្តទៀតថា ជនល្មើសគឺជា​ធ្លាប់ជាសិស្ស​ដែលរៀន​នៅ​សាលានោះដែរ។​

យោងតាម​សំដីរបស់​បុរសនោះ បានសារភាព​ប្រាប់ទៅ​ប៉ូលីសថា មូលហេតុ​ដែល​នាំ អោយ​ខ្លួនប្រព្រឹត្តបទល្មើសបែបនេះ ដោយសារតែ​គាត់នៅ​មានអារម្មណ៍​ស្អប់​មិត្តរួមថ្នាក់របស់ខ្លួន ដែលធ្លាប់​គំរាម​សម្លុតខ្លួន​កាលនៅរៀន។ វីដេអូដ៏​រន្ធត់​ដែល​បុរសនោះបានចាក់ក្មេងៗ ត្រូវបានបង្ហោះ​ចែកចាយពេញ​បណ្តាញ​សង្គមប្រទេសចិន។

ក្រោយហេតុការណ៍នេះបានកើតឡើង ក៏មាន​ការប្រកាស​សុំជំនួយ​ផ្តល់ឈាម ដល់ជនរងគ្រោះផងដែរ។

បន្ទាប់ពីការប្រកាសនោះ ក៏មានមនុស្សជាច្រើន​បាន​មក​ឈរនៅមុខមន្ទីរពេទ្យ ដើម្បីបរិច្ចាគឈាមដល់ជនរងគ្រោះ។

ជនល្មើស​ក៏ត្រូវបាន​ប៉ូលីសនាំខ្លួន​ទៅកាន់​ប៉ុស្តិ៍ប៉ូលីស ដើម្បីសួរចម្លើយបន្ថែម និងរង់ចាំ​ការកាត់ទោសជាផ្លូវការ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial