កម្មវិធី ABC Exceptional Night ជាមួយលោក នីកូ

រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ទី ២៥ ខែមេសា ឆ្នាំ២០១៨ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ដោយមានការអញ្ជើញ​ចូលរួមពី​សំណាក់​តារាចម្រៀងដ៏ល្បី​ និង​មានវ័យក្មេង​ដែលប្រកបដោយ​មហិច្ឆិតា អាចនិយាយបានថា​គាត់តែងតែ​ទទួលបាន​ពិន្ទុលើសពី ១០១% នូវអ្វី ដែលគាត់បានធ្វើ រាល់យុទ្ធនាការ សុទ្ធតែសកម្ម និង លើកទឹកចិត្ត អោយយុវវ័យសម្រេចនូវ​ក្តីសុបិន្ត និងជឿជាក់លើខ្លួនឯង (Fierce Exceptional) គឺលោក នីកូ ។

កម្មវិធីរាត្រីដ៏ល្អឯក (ABC Exceptional Night) មិនត្រឹមតែមានវត្តមាន តារាចម្រៀងដែលចូលរួម ផ្តល់ភាពសប្បាយរីករាយ ក៏ដូចជា បង្ហាញពីភាព ល្អឯកប៉ុណ្ណោះទេ  អតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត និងអតិថិជន នៅភោជនីយដ្ឋាន ភូមិគ្រឹះអង្គរ ក៏បានភ្លក់ នូវរសជាតិដ៏ល្អឯក ពីការលាយបញ្ជូលគ្នាជា ស្រាក្រឡុក ABC អិចស្ត្រាស្តោត ពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវ​អំណរសារទរ​ដល់ប្រជាពលរដ្ឋកម្ពុជា ដែលទទួលបាន ជោគជ័យដោយបានបង្ហាញ ពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និង ការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរ​ទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិ​ដែលឈានមុខគេ គ្មានគូរបៀបនៅលើទីផ្សារ ស្រាបៀរទឹកខ្មៅ​គុណភាពខ្ពស់បំផុត​នៅក្នុងប្រទេសកម្ពុជា ដែលអតិថិជន​ជ្រើសរើស​យកមក​ទទួលទាន ”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពី​គ្រឿងផ្សំ​មានគុណភាព​ខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសកំពុង​ទទួលបាន​ការគាំទ្រ​កាន់តែ​ខ្លាំងឡើងពី​ស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅទីតាំង Tag Pub នៅថ្ងៃសុក្រ ទី ២៥ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញ​ចូលរួមសម្តែងពី​កំពូលតារាចម្រៀង​ដ៏ល្បីប្រចាំ​ព្រះរាជាណាចក្រកម្ពុជា​គាត់ជាតារា​ដែលមាន​មហិច្ឆតាដ៏ច្បាស់លាស់ និងភាពលះបង់​សម្រាប់ការងារ​របស់នាង ទាំងនេះ​ជា​យាន្តធ្វើអោយ នាងក្លាយជាតារាដ៏​សំខាន់ម្នាក់​ក្នុងវិស័យសិល្បះ។

នាងបានផ្តល់ជូន​ទៅអ្នកគាំទ្រ​របស់នាង​តាមរយះជំនាញ​របស់នាង នាងគឺជា​តារាដែលល្បី​ដោយចំនុចល្អ​ឯករបស់ខ្លួន ( Superstar Exceptional) កញ្ញា មាស សុខសោភា ។

សូមចូលរួមឲ្យបានច្រើនកុះករ ដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពី​កម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/
សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial