ញាក់សាច់!!! អ្នកលក់ Popcorn ស្អាតម្លឹងៗ ឈរតម្រង់ជួរយូរប៉ុណ្ណាក៏ទ្រាំចាំបានដែរ

តូបលក់ Popcorn មួយកន្លែងនៅក្នុងទីក្រុង Mabalacat ក្នុងខេត្ត Pampanga ប្រទេសហ្វីលីពីន កំពុងទទួលបានការចាប់អារម្មណ៍ និងល្បីយ៉ាងខ្លាំង​នៅ​លើ​អ៊ីនធើណេត។

ការពិតទៅមិនមែន​ដោយសារតែ​រសជាតិរបស់ Popcorn ឆ្ងាញ់អីនោះទេ ប៉ុន្តែដោយសារតែ អ្នកលក់ស្អាត ហើយនឹងរួសរាយ។ នាងតែងតែ​ញញឹមមកកាន់​អ្នកទិញទាំងប្រុស ទាំងស្រី។

ក្រោយមក អ្នកលក់វ័យក្មេងរូបនោះ ត្រូវបានគេស្គាល់តាមរយៈហ្វេសប៊ុក ដែលមានឈ្មោះថា Louri Caye។ Louri Caye បានអះអាងថា នាងមិនមែនជា​ម្ចាស់តូប រឺអ្នកលក់អីទេ នាងគ្រាន់​តែ​ជួយ​លក់ក្មេងស្រីម្នាក់ ព្រោះនាងអាណិត​ក្មេងស្រីម្នាក់នោះ ដែលលក់មិនដាច់សោះ។ ដូច្នេះនាងក៏ចូលទៅក្នុងតូបជួយលក់  ស្រាប់តែមានភ្ញៀវជាច្រើន​ចូលទិញ​អស់​រលីងតែម្តង។

ក្នុងនោះផងដែរក៏មាន ម្ចាស់គណនីហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Keren Kazia Bondad Casa ដែលជាអ្នកចូលទិញ Popcorn ហើយបានថតរូបជាមួយនឹង Louri បាននិយាយថា «អ្នកលក់ Popcorn នៅ Mabalacat ពិតជាស្រស់ស្អាត និង រួសរាយខ្លាំងណាស់។ នាងគួរអោយ​ស្រលាញ់មែនទែន។ កុំភ្លេចជួយទិញ Popcorn របស់នាងផងណា»។

អ្វីដែលនឹកស្មានមិនដល់ គ្រាន់តែរូបនោះ​បានបង្ហោះ​នៅលើហ្វេសប៊ុក​បានបន្តិច ស្រាប់តែមានអ្នក Like និង share យ៉ាងច្រើនមិនគួរអោយចង់ជឿ។ កើតមកស្អាត ពិតជាសំណាងខ្លាំងណាស់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial