ស្ត្រីពោះធំវ័យ ២២ ឆ្នាំម្នាក់សម្រេចចិត្តធ្វើអត្តឃាត បន្ទាប់ពីមិត្តប្រុសបង្ខំអោយរំលូតកូនជាលើកទី ២

មានហេតុការណ៍ដ៏គួរអោយភ្ញាក់ផ្អើលមួយ បានកើតឡើងនៅស្រុក Xihu ខេត្ត Hangzhou ប្រទេសចិន។ យោងតាមប្រភពព័ត៌មាន​បានអោយដឹង ស្ត្រីវ័យ ២២ ឆ្នាំម្នាក់កំពុងមានផ្ទៃពោះ បានសម្រេចចិត្តសម្លាប់ខ្លួនឯង ពីព្រោះមិត្តប្រុសរបស់នាង បង្ខំអោយនាងរំលូតកូនចេញ ជាលើកទី ២។

ស្ត្រីរូបមានឈ្មោះថា Li Yingying គឺជាអតីតតារាម៉ូដែល។ មិត្តប្រុសរបស់នាង​មានឈ្មោះ​ថា Pan Yue។ ពួកគេទាំងពីរនាក់ទាក់ទងគ្នា​បានរយៈពេល ៦ ខែ ស្រាប់តែ Li Yingying ដឹងខ្លួនថា​មានទំងន់​ជាមួយនឹង​មិត្តប្រុស ហើយនាងក៏បាន​ប្រាប់រឿង​នេះ​ទៅមិត្តប្រុសរបស់នាង។

នាងសង្ឃឹមថា​មិត្តប្រុសរបស់នាង នឹងត្រេកអរចំពោះរឿងនេះ ប៉ុន្តែផ្ទុយទៅវិញ គេមិនត្រឹមតែ​មិនទទួលខុសត្រូវ​ប៉ុណ្ណោះទេ ហើយថែមទាំង​បង្ខំ​នាង​អោយ​យក​កូនចេញថែមទៀតផង។ មិត្តប្រុសរបស់នាង​ប្រាប់នាង ពួកគេនៅក្មេងពេក​ក្នុងការយកកូន បើទោះបីជា Li Yingying ពិតជាចង់រក្សាកូននេះ ហើយនាង​ថែមទាំងចង់មាន​គ្រួសារផ្ទាល់ខ្លួនមួយ។

លើសពីនេះទៀត មិត្តប្រុសរបស់នាង​បានប្រាប់នាងថា គេនឹងរៀបការជាមួយនឹងនាង ប្រសិនបើនាង​មានផ្ទៃពោះម្តងទៀត។ នាងក៏យល់ព្រម​តាមគំនិត​មិត្តប្រុសរបស់នាង ដោយយកកូនចេញ។ មិនយូរប៉ុន្មាន​​បន្ទាប់ពី​នាងរំលូតកូន កាលពីថ្ងៃទី ៣០ ខែ​មិនា​កន្លងទៅ ស្រាប់ Li រន្ធត់ចិត្តយ៉ាងខ្លាំង នៅពេលដែល​នាងរក​ឃើញថា Pan ដែលជាសង្សារ​លួច​ទាក់ទងជាមួយនឹងស្រីផ្សេង ហើយកុហកនាងថា គេធ្វើដំណើរទៅធ្វើមុខជំនួញ។

នាងក៏សុំមិត្តប្រុសបែក ប៉ុន្តែជាអកុសល​បន្ទាប់ពីបែកគ្នាពីរថ្ងៃ ស្រាប់តែនាងភ្ញាក់ព្រឺត នៅពេល​ដែលនាងដឹង​ខ្លួននាងមាន​ទំងន់ជាលើកទី ២។ នាងក៏សម្រេចចិត្ត​ទៅ​ជួបមិត្តប្រុស ហើយប្រាប់គេ​អំពីរឿងនេះ ប៉ុន្តែមិត្តប្រុស​របស់​នាង​បានបដិសេធ ថាគេមិនរៀបការជាមួយនាងទេ។ គេគ្រាន់តែអោយលុយចំនួនទៅនាង ហើយប្រាប់នាងថា​អោយយកកូនចេញទៅ។

បើគិតទៅ​វាមានរយៈពេល​ទើបតែ ៣ ខែតែប៉ុណ្ណោះ បន្ទាប់ពីនាងរំលូតកូនទី ១។ នាងពិតជាមិនអាច​ធ្វើវាម្តងទៀតទេ។ ដោយអស់សង្ឃឹម និងបាក់ទឹកចិត្ត Li Yingying ក៏សម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង ដោយដុតធ្យូង​នៅក្នុងបន្ទប់របស់នាង។ នៅថ្ងៃទី ១២ ខែមេសា វេលាម៉ោង ៤ ទើបភ្លឺ នាងក៏សម្លាប់ខ្លួន​នៅក្នុងផ្ទះរបស់នាង ពេលដែល​ក្រុម​អ្នក​ពន្លត់អគ្គីភ័យ​ទៅដល់​កន្លែងកើតហេតុ នាងបាន​ស្លាប់​បាត់បង់ជីវិតទៅហើយ។

យោងតាម​សំដី​មិត្តភក្តិរបស់នាងពីរនាក់ ដែលរស់នៅក្នុង​ផ្ទះជាមួយនាង បានប្រាប់​អ្នក​យកព័ត៌មានថា Li មានអារម្មណ៍​មិនល្អពីរបីថ្ងៃហើយ បន្ទាប់ពីឈ្លោះគ្នា​ជាមួយ​នឹង​មិត្តប្រុស ប៉ុន្តែពួកគេ​មិនដឹង​ថា​នាង​មានទំងន់ទេ ហើយពួកគេក៏​មិននឹកស្មាន​ថា​នាង​គិតខ្លី​យ៉ាងនេះដែរ។

នៅពេលដែលម្តាយរបស់ Li បានទទួល​ដំណឹងសោកនាដកម្មនេះ គាត់រន្ធត់ចិត្តជាខ្លាំង ប៉ុន្តែចំពោះ Pan និងម្តាយរបស់គេវិញ ហាក់ដូចជា​គ្មានបង្ហាញ​ពី​អារម្មណ៍​សោកស្តាយ​សូម្បីតែបន្តិច បើទោះបីជា​ពួកគេទៅ​ដល់កន្លែង​កើតហេតុក៏ដោយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial