ឪពុកម្នាក់ស្លៀកឈុតជាតុក្តតា Peppa Pig ដើម្បីរកប្រាក់ ព្យាបាលកូនស្រីអាយុ ៣ ឆ្នាំ ដែលកំពុងកើតជំងឺនោមផ្អែម

បុរសម្នាក់ដែលមានឈ្មោះថា Zhou Yingfang រស់នៅខេត្ត Shandong ប្រទេសចិន តែងតែស្លៀក​​ជា Peppa Pig ហើយឈរលក់នំ Pancake ក្បែរមន្ទីរពេទ្យមួយ​កន្លែង​នៅក្នុង​ទីក្រុង Jinan រាជធានីនៃខេត្តសានដុង ភាគខាងកើតប្រទេសចិន ដើម្បីរកប្រាក់​ផ្គត់ផ្គង់ថ្លៃថ្នាំព្យាបាល​កូនស្រីរបស់គាត់ ដែលមានជំងឺទឹកនោមផ្អែម​ទាំងវ័យក្មេង។

យោងតាមសំដីរបស់លោក Zhou Yingfang ប្រាប់សារព័ត៌មាន​នៅក្នុងស្រុកថា កូនស្រីរបស់ Zhou កើតជំងឺទឹកនោមផ្អែមតាំងពីឆ្នាំ ២០១៦ មកម្ល៉េះ។

ដើម្បីរកប្រាក់​ព្យាបាលកូនស្រី​របស់គាត់ លោក Zhou ក៏សម្រេចចិត្តស្លៀកជា Peppa Pig ឈរលក់នំ pancake នៅក្បែរមន្ទីរពេទ្យ។ មូលហេតុ​ដែលគាត់ស្លៀកពាក់​បែបនេះ ព្រោះកូនស្រីរបស់គាត់​ចូលចិត្តតុក្តតា​នេះខ្លាំងណាស់។

លោក Zhou និយាយថា​គាត់បាន​ចំណាយលុយអស់ជាង ២៣០,០០០យ៉ន់ (ប្រហែល ៣៦,៥២៨ដុល្លា) ក្នុងរយៈពេលត្រឹមតែ ១ ឆ្នាំ ហើយបច្ចុប្បន្ននេះ​គាត់បាន​ខ្ចីលុយ​គេចំនួន ១៦០,០០០យ៉ន់។

គាត់មានបំណង​រកលុយ​អោយបាន​ប្រហែល ២០០,០០០យ៉ន់ ដើម្បីព្យាបាលកូនស្រីអាយុ ៣ ឆ្នាំ ដែលមានឈ្មោះថា Zhou Mengna របស់គាត់ ដែលតម្រូវអោយ​ទទួលការប្តូរកោសិកាដើម នៅក្នុងទីក្រុងប៉េកាំង។

យោងតាមសេចក្តីរាយការណ៍មកថា កូនស្រីរបស់គាត់អាចនឹងជួបហានិភ័យ នៃភាពពិការភ្នែក ឬអាចនឹងការអវយវៈ ប្រសិនបើនាងមិន​ធ្វើការព្យាបាល​ទាន់ពេលវេលានោះ។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial