គ្រូពេទ្យដាស់តឿនដល់ អ្នកដែលចូលចិត្តញុំាសាច់ចង្កាក់អាំង រឺសាច់អាំងបាប៊ីឃ្យូរ ប្រយ័ត្នកើតជំងឺដូចក្មេងប្រុសម្នាក់នេះ

ក្មេងប្រុសវ័យ ១៧ ឆ្នាំម្នាក់ ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ រកឃើញថា​កើត​ជំងឺមហារីកលំពែង​ដំណាក់កាលទី ៤។ យោងតាម​សំដីឪពុកក្មេងប្រុស​បានអោយ​ដឹង​ថា កូនរបស់គាត់​មានឈ្មោះថា Xiao Lu។ គេចូលចិត្តញុំា​សាច់ចង្កាក់អាំង ហើយ​គេ​តែងតែញុំា​ជារៀងរាល់ថ្ងៃ។ គាត់បន្ថែមទៀតថា កូនប្រុសរបស់គាត់ ក៏ចូលចិត្តញ៉ាំប៊ឺហ្គឺ ហ៊តដកអាំង និង ស្លាបមាន់បាប៊ីឃ្យូរផងដែរ។

Xiao Lu មិនធ្លាប់ចាប់អារម្មណ៍ ចំពោះសុខភាពរបស់ខ្លួននោះទេ រហូតមកដល់ថ្ងៃមួយ គេចាប់ផ្តើមមានបញ្ហា ជាមួយនឹងការបន្ទោរបង់ ឈឺពោះ និងឈឺខ្នង។ ដំបូងឡើយ គេមិនគិតថា វាគឺជាជំងឺធ្ងន់ធ្ងរនោះទេ ដោយគេគ្រាន់តែ​លេបថ្នាំបំបាត់​ការឈឺចាប់​តែប៉ុណ្ណោះ។

ក្រោយមក Xiao Lu ចាប់ផ្តើមប្រែ​ទៅជាលឿង ហើយរមាស់នៅលើ​ស្បែកទៀតផង។ ទឹកនោមរបស់គេ ក៏ចាប់ផ្តើមប្រែទៅជា ពណ៌ត្នោតចាស់។ នៅពេលដែល រោគសញ្ញាកាន់តែ​វិវត្តធ្ងន់ធ្ងរ ឪពុកម្តាយរបស់គេ​ក៏នាំទៅ​កាន់​មន្ទីរពេទ្យ។ គ្រូពេទ្យក៏រកឃើញថា គេមានជំងឺមហារីកលំពែង​ឈានចូល​ដំណាក់កាលទី ៤។

យោងតាម សំដីរបស់គ្រូពេទ្យ បានអោយដឹងថា សាច់អាំង​មិនមែនមិនល្អនោះទេ ប៉ុន្តែកន្លែងដែលខ្លោចៗ នៅលើសាច់អាំងទាំងអស់ គឺជាប្រភពដ៏ចំបងនៃសារធាតុ បង្កទៅជាជំងឺមហារីក ដែលគេហៅថាជាសារធាតុ HCV។

វាជាសារធាតុ ដែលជំរុញការបង្កើតមហារីក។ សារធាតុបង្កជំងឺមហារីកទាំងនេះ ធ្វើអោយខូច DNA ដោយផ្ទាល់ ហើយវាអាចផ្លាស់ប្តូរកោសិការបស់យើង ដែលនាំអោយកើតមហារីក។

កម្រិតខ្ពស់បំផុតនៃ HCAs ត្រូវបានរកឃើញ​នៅក្នុង​បសុបក្សី សាច់គោអាំង ត្រីសាម៉ុងអាំង​ជាមួយនឹងស្បែក ប៊ឺហ្គ័រ និង សាច់ជ្រូក និង ឆ្អឹងជំនីអាំងជាដើម។ របបអាហារដែលមានកម្រិត HCA ខ្ពស់អាចនាំអោយកើតជំងឺមហារីកលំពែង មហារីកពោះវៀនធំ និងមហារីកបំពង់រំលាយអាហារ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial