ខ្លាំងបាត់!!! ឈឺចិត្តមិត្តស្រីសុំបែក ហើយនិយាយថា «តូចពេក» បុរសម្នាក់កាត់ ប្រដាប់ភេទខ្លួនឯងចោល!!!

មានហេតុការណ៍​ដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅខេត្ត Guangzhou មាន​បុរសវ័យក្មេងម្នាក់ សម្រេចចិត្តកាត់ប្រដាប់ភេទខ្លួនចោល បន្ទាប់ពី​ឈ្លោះ​ជាមូយ​មិត្តស្រី។

ហេតុការណ៍នេះ បានធ្វើអោយអ្នកនិយមលេង WeChat មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីវីដេអូ និងរូបថតរបស់បុរសវ័យក្មេង ស្ថិតនៅក្នុង​សភាពអាក្រាដកាយ ហើយមាន​ឈាមស្រោច​ពេញជើងរបស់គាត់ បានបង្ហោះចែកចាយយ៉ាងកក្រើក។

យោងតាមរបាយការណ៍ បានអោយដឹងថា បុរសវ័យក្មេងម្នាក់នោះគឺ ជានិស្សិត​នៅមហាវិទ្យាល័យ Guangdong Peizheng College បានកាត់ប្រដាប់ភេទ​របស់ខ្លួនចោល បន្ទាប់ពីមិត្តស្រីរបស់គាត់ បាននិយាយថា «វាតូចពេក»។

យោងតាម​សេចក្តីរាយការណ៍​ពី​ខាងសាលា បានប្រាប់អោយដឹងថា និស្សិតប្រុស​វ័យក្មេងម្នាក់នេះ បានចាក់សោរ​ហើយធ្វើបាបខ្លួន នៅក្នុងបន្ទប់​ស្នាក់នៅរបស់ខ្លួន កាលពីថ្ងៃអង្គារសប្តាហ៍មុន វេលាម៉ោង ២ រសៀល។ ក្រោយទទួលដំណឹង ភ្លាមៗខាងសាលារៀន ក៏បានបញ្ជូននិស្សិតនោះ ទៅកាន់មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់។

យោងតាមសារព័ត៌មាន របស់ប្រទេសចិនបាន អោយដឹងថា និស្សិតរូបនោះ​មិន​បាន​ស្រវឹងទេ។ យោងតាមវីដេអូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម បានបង្ហាញថា និស្សិតវ័យក្មេងរូបនោះ មានស្មារតីល្អ បើទោះបីជាជើងរបស់គេ ស្រោច​សុទ្ធ​តែឈាម​ក៏ដោយ។

អ្វីដែលធ្វើ​អោយ​អ្នកនិយមលេងអ៊ីនធើណេត មានការភ្ញាក់ផ្អើលនោះគឺ បុរសនោះ​ធ្វើខ្លួនហាក់ដូចជា​គ្មានអ្វីកើតឡើងទាល់​តែសោះ ហើយគេឈរ​នៅក្នុង​ចំណោមមនុស្សយ៉ាងច្រើន ធ្វើព្រងើយ។

ទោះបីជាយ៉ាងណាក៏ដោយ គ្មាននរណាម្នាក់ដឹងទេថា ហេតុអ្វីបានជាបុរសនោះ គិតខ្លី​រហូតកាត់ប្រដាប់ភេទខ្លួនចោល បែបនេះទេ គេគ្រាន់តែដឹងត្រឹមថា មុនពេលកើតហេតុ សង្សារគាត់សុំគាត់បែកគ្នា ហើយនាងប្រាប់គាត់ថា​ ប្រដាប់ភេទរបស់គាត់តូចពេក។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial