3 របៀប ដែល​អ្នក​អាច​ដោះលែង​ខ្លួនឯង ឲ្យ​មាន​សេរីភាពបាន!!!

មនុស្ស​យើង​ម្នាក់ៗ គឺ​អាច​មាន​សេរីភាព​ចាប់​តាំង​ពី​ពេល​ចាប់​កំណើត​ចេញ​ពី​ផ្ទៃ​ម្ដាយ​មក​ម្ល៉េះ ហើយ​វា​អាស្រ័យ​លើ​ស្ថានភាព និង​ច្បាប់​ប្រទេស​ដែល​យើង​រស់​នៅ​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​មក​ទៀត សេរីភាព​ទាំង​នោះ អាច​នឹង​បាត់​បង់ ប្រសិន​បើ​យើង​មិន​ចេះ​រក្សា​វា​ទុក។

អ្នក​ទាំងអស់​គ្នា អាច​ដោះលែង​ខ្លួន​ឯង​ឲ្យ​មានសេរីភាព ដោយ​អនុវត្តន៍​តាម​ចំនុច​មួយ​ចំនួន​ខាង​ក្រោម​នេះ។

១. កុំ​ពឹង​ផ្នែក​លើ​អ្នក​ដទៃ​ ច្រើន​ពេក ព្រោះ​ការ​ពឹង​ពាក់​គេ វា​ធ្វើ​ឲ្យ​យើង ក្លាយ​ជា​មនុស្ស​ម្នាក់​ដែល​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​គេ គេ​អាច​នឹង​ធ្វើ​បាប​ចិត្ត​យើង រឺ​អាច​ផ្ដល់​ជា​គំនាប​សន្កត់​មក​ឲ្យ​យើង​គ្រប់​ពេល។

២. ក្លាហាន ហ៊ាន​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដោយ​មិន​ចាំ​បាច់​ត្រូវ​ការ​ជំនួួយ​ពី​អ្នក​ដទៃ ព្រោះ​ការ​ធ្វើ​បែប​នេះ យើង​នឹង​ក្លាយ​ជា​មនុស្ស​ម្នាក់ ដែល​អាច​រស់​នៅ​ដោយ​ខ្លួន​ឯង​បាន មិន​ចាំ​បាច់​ត្រូវ​ការ​ដង្ហើម​អ្នក​ដទៃ ដើម្បី​ដក។

៣. កុំ​ខ្វល់​នឹង​ពាក្យ​រិះ​គន់​ខ្លាំង​ពេក ប្រសិន​បើ​សកម្មភាព​ដែល​អ្នក​ធ្វើ​នោះ ពិត​ជា​ត្រឹមត្រូវ​ហើយ គួរ​តែ​ធ្វើ​វា​ទៅ ព្រោះ​ពេលខ្លះ ពាក្យ​រិះគន់ គ្រាន់​តែ​ជា​ឧបសគ្គ មុន​រាំង​ស្ទះ​ ដំណើរ​ទៅមុខ​របស់​យើង​តែ​ប៉ុណ្ណោះ។

ដោយ៖ ចេកអាំង

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial