រឿង​បីយ៉ាង​ដែល ស្ត្រី​មាន​ផ្ទៃពោះ​ខែ​ទី​៨ មិន​គួរធ្វើ​ ប្រសិនបើចង់អោយខ្លួនឯង និងកូនមានសុខភាពល្អ

ជាតិ​ជា​មនុស្ស​ស្រី មាន​ផ្ទៃពោះ​មិនមែន ​ជា​រឿង​មួយ​ងាយស្រួល​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ នៅ​ពេល​អ្នក​មាន​ផ្ទៃពោះ​ដល់​ខែ​ទី ៨ មាន​រឿង​មួយ​ចំនួន​តូច​ ដែល​អ្នក​គួរតែ​ចងចាំ និង​ចៀសវាង​ធ្វើ​វា ​បើសិនជា​ចង់​ឲ្យ​សុខភាពខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​ល្អ​។

អាហារ​មិន​ផ្តល់​សុខភាព​
​ចូរ​ចៀសវាងការញុំា​អាហារ​ហិរ និង​ប្រេង ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក ​ឧស្សាហ៍ក្រ​ហាយ​ក្នុង​ទ្រូង​បាន​​។ ដោយសារតែ​ការ​ទល់លាមក ​អាច​នឹង​មាន​សភាព​ខ្លាំង​ក្លា ​លើ​ស្ត្រី​មួយចំនួន​ក្នុង​ពេល​នេះ ដូច្នេះ​យក​ល្អ ​គួរតែ​ចៀសវាង​​កុំញុំាអាហារ​ទាំងនោះអី​។

ជក់បារី និង​ផឹក​គ្រឿង​ស្រវឹង​
ចូរ​ចៀសវាង​​ការ​ផឹកគ្រឿង​ស្រវឹង រឺ លេបថ្នាំ​ប្តេស​ផ្តាស និង​ជក់បារី ​ក្នុងអំឡុងពេល​​នេះ ព្រោះ​វា​អាច​បង្ក​គ្រោះថ្នាក់ ដល់​ការលូតលាស់​ខួរក្បាល​របស់កូន និង​សរីរាង្គ​ផ្សេងៗ​ទៀត​។ ដូច្នេះចូរ​ចៀស​ឲ្យ​ឆ្ងាយ​​។

ស្ត្រេ​ស​
​ភាព​តានតឹង​ខាង​ផ្លូវកាយ និង​ចិត្ត​អាច​នឹង​កើនឡើង​ខ្លាំង ​នៅ​ចុងបញ្ចប់​នៃ​ការ​មាន​ផ្ទៃពោះ​។ ប៉ុន្តែ​វា​អាច​ប៉ះពាល់​ ដល់​សុខភាព​ទា​រកបាន​ បើសិនជា​អ្នក​មាន​​ភាព​តក់ស្លុត​ពេក​។ ចូរ​ធ្វើយ៉ាងណា​ កុំឲ្យ​មាន​គំនិត​អវិជ្ជ​មាន​ ចំ​ពោះ​ខ្លួនឯង​ឲ្យសោះ​។

សម្រាប់អ្នកដែលឆ្លងកាត់ចូលដល់ ខែទី ៨ ហើយនោះ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់។ យ៉ាងណាមិញ អ្នក​គួរតែ​ចាំ​ថា ជា​រៀង​រាល់​សប្តាហ៍ វា​នឹង​ធ្វើឲ្យ​អ្នក​កាន់តែខិត​ជិត​នឹង​ការ​ឃើញ​មុខ​​កូនតូច​របស់​អ្នក​ហើយ​។ ដូច្នេះ​យក​ល្អ​​គួរតែ​​ព្យាយាម​ថែរក្សា​សុខភាព​​ឲ្យបាន​ល្អ​ផង​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial