កាំភ្លើងធំ Arsenal ឆក់​បាន​កៅអី​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ Europa League

​ក្រុម​កាំភ្លើង​ធំ Arsenal បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ Europa League ជា​មួយ​នឹង​លទ្ធផល​ជ័យ​ជម្នះ​ទៅ​លើ​ក្រុម​ CSKA Moscow របស់​រុស្ស៊ី ៦-៣ នៃ​លទ្ធផល​សរុប​ទាំង ២ ជើង បើ​ទោះ​បី​ជើង​ទី ២ លទ្ធផល​បាន​ត្រឹម ២ ស្មើ។


​ហើយ​ការស៊ុតបញ្ចូល​ទី​រហូត​តាម​បាន​ស្មើម្ចាស់​ផ្ទះ Moscow នៅ​ក្នុង​ជំនួប​ជើង​ទី ២ នេះ​ដែរ​គឺ​ធ្វើ​បាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Danny Welbeck និង Aaron Ramsey ។

​ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ Arsenal ដែល​មាន​លោក​តា Arsene Wenger ជា​អ្នក​ចាត់ការទូ​ទៅ​មួយ​នេះ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ទ្វីប​អឺរ៉ុប​ជា​លើក​ដំបូង ចាប់​តាំង​ពីរ​ដូវកាល ២០០៨/០៩ ដែល​ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​នៃ​ការ​ប្រកួត​ពានរង្វាន់ Champions League ។




- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial