ម្តាយចិត្តតិរិច្ឆាន កប់កូនអាយុ ៣ ខែទាំងរស់ ព្រោះចង់បំពេញបំណងប្រុសអ្នកមាន ដែលជាគូស្នេហ៍ថ្មី

ម្តាយទារកអាយុ ៣ ខែម្នាក់ សម្រេចចិត្ត​យកកូន​ទៅកប់ទាំងរស់ បន្ទាប់ពីបាន​ជួបប្រុសស្នេហ៍ថ្មី ដែលជាអ្នកមាន ដោយបុរសនោះបាន សន្យាថានឹងរៀបការនឹង​ជាមួយនាង ប៉ុន្តែគេមិនចង់បានកូនទេ។

ស្ត្រីមេម៉ាយកូនមួយ វ័យ ២២ឆ្នាំ ម្នាក់ រស់នៅទីក្រុង Togo ត្រូវបានប៉ូលីស​ចាប់ខ្លួន​ពីបទសម្លាប់កូនរបស់ខ្លួនយ៉ាងព្រៃផ្សៃ។ ហេតុការណ៍នេះកើតឡើងនៅ ភូមិមួយនៅក្នុងរដ្ឋធានី Lome នៃទីក្រុង Togo។

យោងតាម​សេចក្តី​រាយការណ៍​បាន​ប្រាប់អោយដឹងថា ស្ត្រីមេម៉ាយកូនមួយរូបនេះ បន្ទាប់ពីបាន​ជួបបុរសអ្នកមាន ហើយបុរសនោះ​មានបំណង​ចង់រៀបការជាមួយនាង ប៉ុន្តែមានលក្ខខណ្ឌមួយ ដោយអោយនាង យកកូនទៅបោះចោល ព្រោះគេមិនចង់បានកូនទេ។

បន្ទាប់ពី បុរសនោះនិយាយបែបនេះហើយ នាងជាម្តាយ​ក៏សម្រេចចិត្តថា​ជីករណ្តៅមួយ ហើយយកកូនប្រុសរបស់នាង ដែលមានអាយុទើបតែ ៣ ខែ ទៅកប់ទាំងរស់តែម្តង។រឿងរ៉ាវបែកធ្លាយ នៅពេលដែល ក្រុមគ្រួសាររបស់នាង បានសួរនាងដដែលៗ ថាកូនបាត់ទៅណា ហេតុអ្វីមិនឃើញ។

ដំបូងឡើយ​នាងប្រាប់ថា​កូនបានបាត់ ប៉ុន្តែ​គ្រប់គ្នា​មិនជឿសំដី​របស់នាងទេ​ ក៏រត់ទៅប្តឹងប៉ូលីស ហើយប៉ូលីសក៏​ជំរិតសួរនាង​រហូត​ធ្លាយការពិត។ ក្រោយមក​នាងក៏​បានសារភាពចំពោះ​បទឧក្រិដ្ឋរបស់ខ្លួន ហើយនាង​ក៏ត្រូវបាន​គេ​បង្ខំ​អោយ​ទៅជីកយក​ទារកមកវិញ តែជាអកុសល​ កូនរបស់នាង​បាន​ស្លាប់បាត់​ទៅហើយ។ ពិតជាសាហាវមែន ហេតុតែចង់រៀបការ ជាមួយប្រុសអ្នកមាន សុខចិត្ត​សម្លាប់​កូន​ខ្លួនឯង។

បន្ទាប់មកម្តាយតិរិច្ឆានរូបនេះ ក៏ត្រូវបានប៉ូលីសចាប់ខ្លួន ពីបទមនុស្សឃាត ហើយសពទារក​ ក៏ត្រូវបានបញ្ចុះត្រឹមត្រូវ ទៅតាមប្រពៃណីប្រទេស៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial