អ្នកណាចាស់មិនអាចមានកូនបាន? ស្ត្រីវ័យចំណាស់ម្នាក់ សប្បាយចិត្តឥតឧបមា នៅពេលដែលក្លាយទៅជាម្តាយគេ នៅអាយុ ៧២ ឆ្នាំ

ស្ត្រីគ្រប់រូបនៅក្នុងពិភពលោកនេះ សុទ្ធតែចង់ក្លាយខ្លួនទៅជាម្តាយ។ ការដែលក្លាយ​ទៅ​ជា​ម្តាយគេ គឺជាបទពិសោធន៍ជីវិត​ដ៏​អស្ចារ្យបំផុត។ ទោះជា​ហត់នឿយ​យ៉ាងណា​ក៏​ដោយ តែពេលបានឃើញកូន សេចក្តីលំបាកទាំង​ប៉ុន្មានក៏​រលាយបាត់អស់។

តួយ៉ាង​ស្ត្រីចំណាស់​ជនជាតិឥណ្ឌាម្នាក់ ដែលមានឈ្មោះថា Daljinder Kaur គាត់ពិតជា​មានសេចក្តីរីករាយឥតឧបមា រហូតគ្មានពាក្យនិយាយ នៅពេលដែល​គាត់អាច​ក្លាយ​ទៅជាម្តាយ​នៅអាយុ ៧២ ឆ្នាំ។

លោកយាយ Daljinder បាននិយាយថា គាត់នឹងស្វាមីរបស់គាត់ រៀបការអស់រយៈពេល ៤៦ ឆ្នាំមកហើយ ប៉ុន្តែពួកគាត់គ្មានកូននោះទេ។ គាត់ តែងតែស្រមៃថា ថ្ងៃណាមួយ​គាត់​នឹងមានកូនដូចគេដែរ ប៉ុន្តែអ្វីៗ​ហាក់ដូចជា​រសាត់ឆ្ងាយទៅៗ នៅពេលដែល​អាយុ​របស់​គាត់​កាន់តែច្រើន ក្តីសង្ឃឹមក៏​កាន់តែ​បាត់បង់បន្តិចម្តងៗ។

ក្រោយមកគាត់ និងស្វាមីបានសម្រេចចិត្តថា ស្វែងរកវិធីផ្សេងៗ ពីគ្រូពេទ្យ​ដើម្បីយកកូន។ ពួកគាត់បាន​ប្រើវិធីសាស្ត្រ​នៃការបន្តពួជមួយ ដែលហៅថា IVF ឬការបង្កកំណើតក្នុងស្បូន។ វិធីនេះក៏ទទួល​បានជោគជ័យ ទីបំផុតគាត់​ក៏​ទទួល​បានកូនប្រុសដ៏គួរអោយស្រលាញ់ម្នាក់។

ប៉ុន្តែដោយសារតែ​អាយុរបស់គាត់​ចាស់ពេក លោកយាយ Kaur បានសារភាពថា​គាត់​មានការលំបាក ក្នុងការមើលថែ​​កូនរបស់គាត់ណាស់។​ សន្លាក់របស់គាត់​តែងតែឈឺ ហើយគាត់ងាយ​នឹងអស់កម្លាំង​ខ្លាំងណាស់។ គាត់ក៏​មានជំងឺលើសឈាមផងដែរ។

ក្រៅពី​បញ្ហាសុខភាព​របស់គាត់ហើយ លោកយាយ Kaur ក៏មានការ​ព្រួយ​បារម្ភ​យ៉ាងខ្លាំង ចំពោះសុខភាពកូនរបស់គាត់។ គាត់មិនមាន​ទឹកដោះ​អោយកូនបៅទេ ដូច្នេះកូនរបស់គាត់ខ្សោយ ហើយស្គមខ្លាំង និងមិនគ្រប់គីឡូទេ។

សូម្បីតែ​ខោទឹកនោម​ក៏ធំជាង​កូនរបស់គាត់ដែរ។ ការចិញ្ចឹមកូន​ពិតជា​នឿយហត់ណាស់ សម្រាប់ស្ត្រីវ័យចំណាស់ ដូចជាលោកយាយ Kaur។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​នៅតែ​តាំង​ចិត្តយ៉ាងមុតមាំថា រាល់ការលះបង់ និងការលំបាករបស់គាត់ សុទ្ធ​តែមាន​តម្លៃ​ណាស់ ពីព្រោះគាត់ឃើញ កូនប្រុសរបស់គាត់ស្លូត ហើយ​គេសប្បាយ​ចិត្តណាស់ ពេល​ដែលនៅ​ជាមួយពួកគាត់៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial