មើលអត្តចរឹតរបស់មនុស្ស តាមរយៈការងូតទឹក
១. ដុសត្រង់ទ្រូងមុនគេ
គេចំណាំមើលថា បើមនុស្សណាងូតទឹកដុស ត្រង់ទ្រូងមុនគេ ភាគច្រើនជាមនុស្សត្រង់ ហើយមិននិយាយត្រឡប់ត្រឡិនទេ។ ពួកគេមិនចូលចិត្តការបន្លប់ នៅពេលដែលពួកគេ កំពុងផ្តោតអារម្មណ៍ទៅលើអ្វីមួយ ហើយពួកគេក៏ជាមនុស្ស ដែលមិនសូវចេះអត់ធ្មត់ដែរ។
២. មុខ
មនុស្សដែលងូតទឹកដុសត្រង់មុខមុនគេ ត្រូវបានគេចំណាំថាជា មនុស្សដែលគិតរឿងលុយកាក់។ ដោយសារតែលុយកាក់ គឺជារឿងដែលសំខាន់សម្រាប់ពួកគេ ហើយពួកគេនឹងធ្វើអ្វីៗដើម្បីបានលុយ។ សុចរិតភាព និងភាពថ្លៃថ្នូរគឺ មិនសូវជាសំខាន់សម្រាប់ពួកគេប៉ុន្មានទេ។ ពួកគេជាមនុស្សដែលពិបាកយល់។
៣. ក្លៀក
ជំពូកមនុស្ស ដុសក្លៀកមុនត្រូវបានគេចំណាំថា ជាមនុស្សដែលពឹងពាក់បាន ហើយខំប្រឹងធ្វើការងារ។ ពួកគេជាមនុស្សដែលល្បី។ ពួកគេកើតមក ដើម្បីជួយយកអាសារអ្នកដទៃ។
៤. សក់
ពួកគេជាមនុស្សរវើររវាយ។ ពួកគេខ្វះការយកចិត្តទុកដាក់ ប៉ុន្តែពួកគេធ្វើការងាប់ចោល ដើម្បីសំរេចគោលដៅរបស់ពួកគេ។ លុយមិនសូវសំខាន់សម្រាប់ពួកគេទេ។ ទេពកោសល្យ គឺជាកំលាំងដ៏សំខាន់សម្រាប់ពួកគេ។
៥. ផ្នែកឯកជន
មនុស្សដែលដុសផ្នែកឯកជនមុនគេ ភាគច្រើនជាមនុស្ស ដែលមានការខ្មាស់អៀន។ ពួកគេខ្វះភាពជឿជាក់លើខ្លួនឯង ហើយតែងតែ ត្រូវបានអ្នកដទៃសម្លុត។ ពួកគេមិនសូវមានមិត្តភក្តិច្រើននោះទេ ព្រោះអ្នកដទៃយល់ថា ពួកគេជាមនុស្សដែលគួរអោយធុញ និងមិនសូវទាក់ទាញ។
៦. ស្មារ
មនុស្សងូតទឹកដុសស្មារមុនគេ ភាគច្រើនជាមនុស្ស ដែលងាយនឹងចុះចាញ់។ ពួកគេបរាជ័យ ស្ទើរតែគ្រប់រឿងរ៉ាវ ដែលពួកគេបានធ្វើ។ ពួកគេជាមនុស្សដែលឯកោ។
- ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ