វិចិត្រករម្នាក់ ទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការសម្លាប់មេអំបៅជាច្រើនក្បាល ដើម្បីយកស្លាបធ្វើជាស្នាដៃសិល្បៈរបស់ខ្លួន

ចិន៖ និស្សិតស្រីឆ្នាំទី ៤ ម្នាក់ ដែលមានឈ្មោះថា Li Zheng ទទួលរងនូវ​ការរិះគន់​យ៉ាងចាស់ដៃ ពីសំណាក់មហាជន បន្ទាប់ពីនាងបានសម្លាប់មេអំបៅជាច្រើនក្បាល ដើម្បីយកស្លាបរបស់វាធ្វើជាសិល្បៈគំនូរបស់ខ្លួន។

ដើមហេតុ​នៅពីក្រោយ​ស្នាដៃសិល្បៈ​របស់នាង គឺចាប់ផ្តើមនៅពេល​ដែលគ្រូរបស់នាង បានប្រាប់​អោយសិស្សគ្រប់គ្នា ជ្រើសរើសគំនូរដ៏ល្បីល្បាញ​របស់វិចិត្រករ​ណាម្នាក់ ដែលខ្លួនពេញចិត្ត ដោយប្រើវត្ថុធាតុផ្សេងៗ ដើម្បីផ្គុំចេញជាសិល្បៈគំនូរនោះ។ ដូច្នេះនាង​ក៏សម្រេចចិត្ត​ជ្រើសរើសគំនូរ​របស់វិចិត្រករ​ជនជាតិហូឡង់​ដ៏​ល្បីល្បាញ​ម្នាក់​គឺលោក Vincent van Gogh។

យោងតាមការបកស្រាយរបស់ Li Zheng បាននិយាយថា នៅពេលដែលនាង​កំពុងស្រាវជ្រាវ អំពីវត្ថុធាតុ ដែលនាងគួរប្រើ នៅលើស្នាដៃសិល្បៈ​របស់នាងនោះ ស្រាប់តែនាងប្រទះឃើញ​វិចិត្រករម្នាក់ បានប្រើស្លាបមេអំបៅ​នៅក្នុង​សិល្បៈ​
របស់​គាត់។​

នាងបន្ថែមទៀតថា នៅក្នុងវប្បធម៌ខ្លះ មេអំបៅ តំណាងអោយ «ការធ្វើអោយមានឡើងវិញ និងការរស់ឡើងវិញ»។ ដូច្នេះនាង​ក៏សម្រេចចិត្តថា​ជ្រើសរើសមេអំបៅ ធ្វើជាស្នាដៃសិល្បៈរបស់នាង។

Li Zheng និយាយទៀតថា នាងបានប្រើស្លាបមេអំបៅ​សរុបអស់​ចំនួន ៥០០ គូ​ សម្រាប់គំនូរពីរផ្ទាំងរបស់នាង។ ផ្ទាំងគំនូរស្លាបមេអំបៅ​របស់នាង បានធ្វើអោយ​អ្នកនិយមលេងអ៊ីនធើណេត​ជាច្រើននាក់ឈ្លោះគ្នាយ៉ាងខ្លាំង។ ក្នុងនោះ​អ្នកនិយមលេងអ៊ីនធើណេត ចែកចេញពីក្រុម គឺក្រុមគាំទ្រនាង ហើយនឹងក្រុមរិះគន់។

ក្រុមប្រឆាំង បាននិយាយរិះគន់ថា នាងប្រហែលជា​មានជំងឺផ្លូវចិត្ត ដែល​សម្លាប់សត្វ​ជាច្រើនក្បាល ក៏ព្រោះតែចង់អោយ ស្នាដៃរ​បស់ខ្លួន​មានភាពទាក់ទាញ។ ខណៈ​អ្នកគាំទ្រនាង លើកឡើងថា វាគ្មានបញ្ហាអ្វីនោះទេ ដោយសារតែមេអំបៅ ក៏ធ្លាប់ត្រូវបាន វិចិត្របរទេសម្នាក់ ប្រើនៅក្នុង ស្នាដៃសិល្បៈ​របស់គាត់​រួចទៅហើយ។ លើសពីនេះទៀត ពួកអ្នកគាំទ្របាននិយាយថា ស្នាដៃសិល្បៈរបស់នាង ពិតជាសិល្បៈដើម។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial