មូលហេតុដែលធ្វើអោយ ស្ត្រីមួយចំនួនមករដូវមិនទៀងទាត់ រឺ មិនមកតែម្តង

វដ្តរដូវជាទូទៅប្រហែលជា ២៨ ថ្ងៃ ប៉ុន្តែវាអាចមកលឿនជាង រឺ យឺតជាង ២-៣ ថ្ងៃ នោះជារឿងធម្មតាទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើវា មានរយៈពេល​យូរជាងនេះ នោះមានន័យថា អ្នកមករដូវមិនទៀងទាត់ទេ។

ខាងក្រោមនេះជាចំណុចមួយចំនួន ដែលបង្ហាញថារដូវរបស់អ្នកមិនទៀងទាត់៖

១. ប្រសិនបើវដ្តរដូវរបស់របស់អ្នក មានរយៈពេល ២១ ថ្ងៃម្តង។

២. ប្រសិនបើរដូវរបស់អ្នក មកយឺតរហូតដល់ទៅ ៨ ថ្ងៃ

៣. រដូវមកលឿនពេក ក៏បញ្ជាក់ថា អ្នកមកមិនទៀងទាត់ដែរ។
ដើម្បីដឹងថាអ្នកមកលឿន រឺយឺត អ្នកអាចចាប់ផ្តើមរាប់វាពី ថ្ងៃចុងក្រោយ​ដែលអ្នកអស់រដូវ ដល់ថ្ងៃ​ដែលវាចាប់ផ្តើម មានម្តងទៀត។ អ្នកគួររាប់វាក្នុងអំឡុងពេល ៣ ខែប្រសិនបើ វាមានអំឡុង ពេលខុសគ្នា នោះបញ្ជាក់ថា អ្នកមករដូវមិនទៀងទាត់​ទេ។

មូលហេតុដែលធ្វើអោយបាត់រដូវ ឬ មកមិនទៀងទាត់
១. ហាត់ប្រាណ ឬ តមអាហារ៖ នៅពេលដែល​អ្នកហាត់ប្រាណ​ជាប្រចាំ រឺធ្វើការធ្ងន់ៗ វាអាចប៉ះពាល់​ដល់រដូវរបស់អ្នក។ ស្ត្រីដែលប្រើកំលាំងពលកម្មខ្លាំង តែងតែមក​រដូវមិនទៀងទាត់ រឺ មិនមានតែម្តង។


២. ភាពតានតឹង៖ ចំណុចនេះក៏អាចប៉ះពាល់ដល់ រដូវរបស់អ្នកដែរ។ ប្រសិនបើអ្នកមានភាពតានតឹង អ្នកតែងតែអន្ទះសាខ្លាំងណាស់ កោសិការបស់អ្នកអាច លូតលាស់គ្មានដែនកំនត់។ វានឹងធ្វើឲ្យរដូវរបស់អ្នកមកមិនទៀងទាត់។

៣. ការប្រើថ្នាំពន្យាកំណើត៖ ការប្រើថ្នាំពន្យាកំណើត អាចធ្វើឲ្យអ្នក​មករដូវ​មិន​ទៀងទាត់ ហើយនឹងធ្វើឲ្យអ្នកមករដូវយឺត ឬ មិនមកដល់ទៅ ២ ខែ ឯណោះ។ ទោះបីជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នា សុទ្ធតែជួបបញ្ហាបែបនេះទេ។ អ្នកអាចនឹងមករដូវ នៅពេលណាមួយ តែវាមិនកំណត់ពេលវេលា ច្បាស់លាស់នោះទេ។

៤. អាយុ៖ អាយុក៏ជាកត្តា ដែលធ្វើអោយរដូវរបស់អ្នក​មកមិនទៀងទាត់ដែរ។ វាត្រូវការពេលសំរាប់ រាងកាយរបស់អ្នកមានតុល្យភាព និង ការសម្របខ្លួនទៅនឹង​ការផ្លាស់ប្តូរថ្មី។ មានស្រ្តីមួយចំនួន អាចបាត់រដូវជិតមួយឆ្នាំ រឺ ច្រើនជាងនេះក៏មានដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial