ទារកដែលទើបនឹងកើតមកម្នាក់ ត្រូវបានគ្រូពេទ្យខ្វះការប្រុងប្រយ័ត្ន ធ្វើអោយបាក់ដៃ នៅពេលដែលវះចេញពីផ្ទៃម្តាយ

ឪពុករបស់ទារកទើបម្នាក់ ខឹងសម្បារនឹងគ្រូពេទ្យយ៉ាងខ្លាំង នៅពេលដែលធ្វើកូនរបស់គាត់ ដែលទើបនឹងកើត ត្រូវគ្រូពេទ្យធ្វើអោយបាក់ដៃ។

យោងតាមសារព័ត៌មានរបស់ហ្វីលីពីន បានប្រាប់អោយដឹងថា ឪពុករូបនោះមានឈ្មោះថា Mike Cabujat មានការរំភើបចិត្តជាខ្លាំង​ នៅពេលដែលភរិយារបស់គាត់ ចាប់ផ្តើមឈឺពោះឆ្លងទន្លេ។ គាត់ក៏បាននាំភរិយារបស់គាត់ ទៅកាន់មន្ទីរពេទ្យ Pasig City General Hospital (PCGH) ដើម្បីឆ្លងទន្លេនៅទីនោះ។

អ្វីដែលធ្វើអោយគាត់រន្ធត់ជាខ្លាំងនោះ នៅពេលដែលគាត់ដឹងថា កូនជាទីស្រលាញ់របស់គាត់បាក់ដៃ ក្រោយការវះកាត់យកចេញពីផ្ទៃម្តាយ។ លោក Mike ជឿជាក់ថាកូនរបស់គាត់ បាក់ដៃមកពីគ្រូពេទ្យខ្វះការប្រុងប្រយ័ត្ន នៅពេលដែលបង្កើតកូនរបស់គាត់។

ក្រោយពីរូបថតប៉ុន្មានសន្លឹករបស់ ទារកដ៏កំសត់នោះ ត្រូវបានបង្ហោះចែកចាយ​នៅលើបណ្តាញសង្គម ធ្វើអោយអ្នកនិយមលេង​អ៊ីនធើណេត​ជាច្រើននាក់ មានការខឹងសម្បារ​ចំពោះគ្រូពេទ្យដែលខ្វះការប្រុងប្រយ័ត្ន ធ្វើអោយទារកបាក់ដៃ។

ក្នុងនោះផងដែរក៏មាន អ្នកនិយមលេងអ៊ីនធើណេត​ជាច្រើននាក់ បានស្រែកទាមទារអោយគ្រូពេទ្យទាំងនោះ ចេញមុខមកទទួលខុសត្រូវ ចំពោះករណីខ្វះការប្រុងប្រយ័ត្ននេះ។ ពួកគេបាននិយាយថា ទារកត្រូវតែទទួលបានយុត្តិធម៌។

លើសពីនេះទៀត ពួកគេថែមទាំងបញ្ចេញមតិ ចំពោះ​ករណីនេះថា ប្រហែលជាគ្រូពេទ្យទាញបង្ខំយកទារកចេញពីផ្ទៃម្តាយ រឺប្រើកំលាំងខ្លាំងពេក ទើបធ្វើអោយទារកបាក់ដៃបែបនេះ។

ជាសំណាងល្អ ដែលដៃរបស់ទារក​ឆាប់ជាសះស្បើយ​ឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏អ្នកនិយមលេងអ៊ីនធើណេត​ជាច្រើននាក់ នៅតែទទូចថាឪពុករបស់ទារក គួរតែដាក់ពាក្យបណ្តឹង ដើម្បីអោយប៉ូលីស​បើកការស៊ើបអង្កេតត្រឹមត្រូវមួយ និងបង្ហាញការពិតពីមូលហេតុ ដែលបណ្តាលអោយដៃទារកបាក់ដៃ ហើយពួកគេថែមទាំងទទូចទាមទារ អោយអ្នកបង្កហេតុ ចេញថ្លៃសំណងដល់ទារកកំសត់ថែមទៀតផង៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial