មនុស្សភាគច្រើន តែងតែភ័យខ្លាចបាត់បង់ នៅពេលដែលសង្សារមាន ៨ ចំនុចនេះ

ស្រឡាញ់​មនុស្ស​ម្នាក់ ហេតុអ្វី​ពេល​ខ្លះ​ត្រូវ ​ខ្វល់ខ្វាយ​ខ្លាច​បាត់​បង់​គេ​ទៅ​វិញ? នៅ​ពេល​ដែល​អ្នកខ្លាច​បាត់​បង់​គេ ពេល​នោះ អារម្មណ៍​របស់​អ្នក​ហាក់​ដូចជា​គ្មាន​សេរីភាព​នោះទេ។

ដោយសារតែភ័យខ្លាច បាត់បង់មនុស្សដែលខ្លួនស្រលាញ់ មនុស្សភាគច្រើនតែងតែរណប ហើយតែងតែធ្វើតាមស្ទើរគ្រប់រឿង។ មនុស្សភាគច្រើន នៅពេលដែលសង្សារខ្លួនមាន ៨ ចំនុច ដូចខាងក្រោមនេះ ពួកគេតែងតែមានអារម្មណ៍ថា ខ្លាចបាត់បង់ រឺគេឆក់យកទៅបាត់៖

១. សង្សារខ្លួនជា​មនុស្ស​មាន ​សម្រស់​ស្រស់ស្អាត ឬ​សង្ហា​រខ្លាំង ព្រោះមនុស្សដែលស្អាត និង សង្ហារ តែងតែ​មាន​អ្នក​តាមស្រឡាញ់​ច្រើន។

២. សង្សារ​ ជា​មនុស្ស​ពូកែ​វោហារ និយាយ​ស្តី​រួសរាយ ​ទៅ​ណា​ក៏មាន​គេ​ចូល​ចិត្តច្រើន។

៣. សង្សារ​ ជាមនុស្ស​ប្រុសសម្ភារៈ​និយម។ ​គេ​ចូលចិត្ត​ហ៊ឺហា ដូច្នេះមាន​មនុស្សស្រី​មួយចំនួន មើលទៅលើរបស់ថ្លៃៗទាំងនោះ ហើយតែងតែចង់បានបុរស បែបនោះធ្វើជាដៃគូ។

៤. គេ​ចូលចិត្ត​តែង​ខ្លួន​ឆើតឆាយ ហើយ​បើសិន​ជា ​អ្នក​ហាម​ឃាត់​គេ ពី​រឿង​តុប​តែង​ខ្លួន គេ​អាច​នឹង​មិន​ពេញ​ចិត្ត។

៥. ជា​មនុស្ស ​ដែល​ពូកែ​លើក​ទឹក​ចិត្ត និង​សរសើរ​អ្នក​ដទៃ។ មនុស្ស​បែប​នេះ មាន​មន្ត​ស្នេហ៍​ណាស់ ហើយ​ជាទី​ចូលចិត្ត​នៃ​មនុស្ស​ទាំង​ឡាយ។

៦. ជា​មនុស្ស​ដែល ​ចូលចិត្ត​ការ​សប្បាយ​ជ្រុល។

៧. ជា​មនុស្ស​ឆ្លាត និង​ពូកែ​គ្រប់រឿង មនុស្ស​បែប​នេះ ទោះ​នរណា​ក៏ចូល​ចិត្ត ក៏ប្រាថ្នា​ចង់ នៅក្បែរ ​ចង់​បាន​ជា​គូអនាគត។

៨. មនុស្ស​សម្តី​ផ្អែម​មិន​ថា​បុរស ឬ​នារីទេ សុទ្ធ​តែចូល​ចិត្ត​ ពាក្យ​ផ្អែមល្ហែម​ចង់​ស្តាប់ ហើយ​ក៏​ចង់​និយាយ​ ទៅ​កាន់​អ្នក​ដទៃ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial