គោឈ្មោលដ៏ធំមួយក្បាលនេះ មានតម្លៃរហូតដល់ទៅ ៣,៥៣៦,៣២៥ ដុល្លា ធ្លាប់ឈ្នះពាន់រង្វាន់ចំនួន ៧ លើក ហើយវាផឹកស្រាវីស្គីជារៀងរាល់ល្ងាច

អ្នកច្បាស់ជា ភ្ញាក់ផ្អើលណាស់មែនទេ នៅពេលដែលលឺរឿងនេះ? គោឥណ្ឌាមួយក្បាលនេះ មានឈ្មោះថា Sultan។ វាមានទំងន់រហូតដល់ទៅ ១៥០០គីឡូ។

ម្ចាស់របស់ Sultan បាននិយាយថា វាផឹកតែស្រាវីស្គីតែប៉ុណ្ណោះ។ លោក Naresh Kumar ដែលជាម្ចាស់បាននិយាយថា «ពួកយើងបានបណ្តើរ Sultun អោយដើរចម្ងាយ ៥គីឡូម៉ែត្រ ជារៀងរាល់ព្រឹក។ ហើយជារៀងល្ងាច ពួកយើងបើកស្រាវីស្គី ១ ដបអោយ Sultan ផឹក»។

តើអ្នកជឿទេថា Sultan មានតម្លៃរហូត​ដល់ទៅ​ជាង ៣ លានដុល្លា? ម្ចាស់របស់វា​បានអះអាងយ៉ាងដូច្នេះថា Sultan មានតម្លៃជាង ៣ លានដុល្លា ហើយអ្វីដែលធ្វើអោយវា មានតម្លៃថ្លៃបែបនេះ មកពីវាធ្លាប់ឈ្នះពានរង្វាន់លេខ ១ ក្នុងការ​ប្រកួតប្រជែង​រហូតដល់ទៅ ៧ លើក ហើយក្នុងមួយឆ្នាំៗ​គាត់រកប្រាក់ចំណូល បានយ៉ាងច្រើន​ពីការលក់​ទឹកកាមរបស់ Sultan។

លោក Naresh ដែលរស់នៅរដ្ឋ Haryana ប្រទេសឥណ្ឌា បានអះអាងថា​គោរបស់គាត់នេះ មានតម្លៃថ្លៃបំផុត​នៅប្រទេសឥណ្ឌា ហើយវាក៏ជាគោ​ដែលធំបំផុត​នៅក្នុងប្រទេសនេះផងដែរ។

អ្វីដែលធ្វើអោយអ្នករឹតតែ បើកភ្នែកធំៗនោះគឺ ជារៀងរាល់ថ្ងៃ Sultan ស៊ីផ្លែប៉ោមប្រហែលជា ១៥ គីឡូ ការ៉ុត ២០ គីឡូ គ្រាប់ធញ្ញាជាតិ ១០ គីឡូ បន្លែបៃតង ១០ គីឡូ។ ពិតជាមិនធម្មតាមែន!!!

វិក័យប័ត្រទាំងនោះ​ត្រូវបាន​ទូទាត់​ ជាមួយនឹង​ថ្លៃលក់​មេជីវិត​របស់ Sultan ដែលមាន​តម្លៃ ១៥០,០០០ដុល្លាក្នុងមួយឆ្នាំៗ។

លោក Lakhvir Singh ដែលជាអ្នកថែរក្សា Sultan បាននិយាយថា «មនុស្សមកពីគ្រប់ទិសទី ដើម្បីទិញទឹកកាមរបស់ស៊ុលតង់។ វាផឹកស្រា​ជារៀងល្ងាច​មិនដែលខានឡើយ»។

គាត់បន្ថែមទៀតថា «កូនៗរបស់ស៊ុលតង់ មានសុខភាពល្អណាស់ ប៉ុន្តែពួកវាមិនផឹកស្រាទេ»។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial