រឿងពិត 8 យ៉ាងដែលបានកើតឡើង ចំពោះមនុស្សកើតមុន

នៅពេលដែលអ្នកភ្ញាក់ពីគេង ហើយមើលកញ្ចក់ឃើញ មុននៅលើមុខមួយគ្រាប់នោះ វាប្រៀបដូចជាភ្នំភ្លើងកំពុងតែផ្ទុះអញ្ចឹង ព្រោះមិនថាតែអ្នកនោះទេ គ្រប់គ្នាសុទ្ធតែស្អប់ការកើតមុន។

ហើយសំរាប់អ្នក ដែលមិនធ្លាប់ត្រូវបាន វាយប្រហារដោយមុននោះ ប្រហែលជាគ្មានថ្ងៃយល់នោះទេថា តើអ្នកត្រូវជួបប្រទះនឹងអ្វីខ្លះ នៅពេលដែលអ្នកកើតមុន។ ខាងក្រោមនេះជារឿងពិត ដែលបានកើតឡើង ចំពោះមនុស្សកើតមុន៖

1. នៅពេលដែលមុន វាយលុកនៅលើផ្ទៃមុខហើយនោះ វាអ្នកមិនអាចហាមឃាត់វាបាននោះទេ ព្រោះថាអ្នកមិនអាច ចរចារណ៍ជាមួយវាបាន។

2. វានឹងទៅគ្រប់ទីកន្លែង ជាមួយអ្នកគ្រប់ពេលវេលា ដែលវាផុសឡើងមក។

3. វាមិនមែនជារឿងធម្មតាទេ អ្នកអាចជួបហានិភ័យធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនរក វិធីដោះស្រាយអោយទាន់ពេលវេលា។

4. មិនយូរមិនឆាប់មុននោះទេ នៅពេលដែលវាវាយលុកខ្លាំង ហើយអ្នកមិនអាច ប្រយុទ្ធប្រឆាំងនឹងវាបាន​ អ្នកច្បាស់ជានឹងត្រូវប្រើម្សៅ ដើម្បីបិទបាំងវាមិនខានឡើយ។

5. អ្នកនឹងអង្គុយមើលរូបចាស់ៗ ហើយនឹកគិតថាម្តេចបញ្ហានោះ មិនទុកចន្លោះអោយស្បែករបស់អ្នកខ្លះផង។

6. ជាបន្ទាប់អ្នក​នឹងនឹករក​វិធីដើម្បីបំបែកវា បើទោះជាវាចង់​នៅជាមួយ​អ្នកប៉ុណ្ណាក៏ដោយ។

7. ប៉ុន្តែបើទោះជា អ្នកបានបំបែកវា ចេញឆ្ងាយក៏ដោយ ក៏វានៅតែ​ត្រឡប់មកវិញ​នៅពេលណាមួយ​ជាមិនខានឡើយ។

8. ជាចុងបញ្ចប់ បើទោះជាវាបាន រសាត់ទៅវិញក៏ដោយ ក៏វាបានបន្សល់ទុក​ស្លាកស្នាមអនុស្សាវរីយ៍ ជាមួយអ្នកផងដែរ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial