បុរសម្នាក់លាក់បាំងការស្លាប់របស់ម្តាយ ដោយយកសាកសពទៅក្លាស្សេ នៅក្នុងទូរក្លាស្សេការ៉េមរយៈពេលជិត ៣ ឆ្នាំ ត្រូវប៉ូលីសចាប់ខ្លួន

ប៉ូលីសឥណ្ឌា​បានចាប់ខ្លួនបុរសវ័យ ៤៦ ឆ្នាំម្នាក់ ដែលមានឈ្មោះថា Subhabrata Majumdar ពីបទបិទបាំងការស្លាប់របស់ម្តាយ ហើយរក្សាសាកសពម្តាយរបស់ខ្លួន នៅក្នុងទូរទឹកកកអស់រយៈពេលជិត ៣ ឆ្នាំ និង បន្តបើកប្រាក់សោធននិវត្តន៍​ជារៀងរាល់ខែ។

យោងតាមសំដីប៉ូលីសប្រចាំតំបន់ បានប្រាប់អោយដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន នៅក្នុងផ្ទះរបស់គាត់ កាលថ្ងៃប្រហស្បត្តិ៍កន្លងទៅនេះ បន្ទាប់ពីរកឃើញ​សាកសពម្តាយរបស់គាត់ នៅក្នុងទូរក្លាស្សេការ៉េមមួយយ៉ាងធំ។

ប៉ូលីសបន្ថែមទៀតថា​លោក Majumdar បានលាក់បាំងការ​ស្លាប់របស់ម្តាយគាត់ ដោយយកសាកសពទៅក្លាស្សេ នៅក្នុងទូរទឹកកកអស់រយៈពេលជិត ៣​ឆ្នាំ ហើយគាត់នៅតែបន្ត បើកប្រាក់សោធននិវត្តន៍ប្រចាំខែរបស់ម្តាយគាត់ ដែលមានទឹកប្រាក់ចំនួន ៣០០០០រ៉ូពី (ប្រហែល ៤៦០ដុល្លា)។

យោងតាមសំដី​បុរសម្នាក់នោះ បានសារភាពប្រាប់ប៉ូលីសថា ម្តាយរបស់គាត់​កាលដែលស្លាប់​មានវ័យ ៨១​ឆ្នាំ ហើយគាត់ស្លាប់អស់រយៈពេល ជិត ៣ ឆ្នាំហើយ។ មូលហេតុដែលគាត់ រក្សាសាកសពម្តាយ នៅក្នុងទូរទឹកកក ព្រោះគាត់ជឿជាក់ថា​ម្តាយគាត់ នឹងមានជីវិតរស់ឡើងវិញ។

ប៉ូលីសបានក៏សួរនាំ ឪពុករបស់គាត់ ដែលមានវ័យ ៩០ ឆ្នាំ ដែលរស់នៅ​ក្នុងផ្ទះតែមួយ​ជាមួយគ្នាផងដែរ ប៉ុន្តែប៉ូលីសមិនបាន ជាប់ខ្លួនគាត់ទេ ដោយសារតែ​ស្ថានភាពសុខភាព​របស់គាត់ ទន់ខ្សោយខ្លាំងពេក។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial