៥ ជំហាន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ ក្លាយ​ជា​កំពូល​មនុស្ស​ដែល ​ពូកែ​លាក់​អារម្មណ៍​បំផុត

នៅ​ពេល​សប្បាយ​ចិត្ត មនុស្ស​ម្នាក់​អាច​នឹង​ញញឹម ឬ​សើច ទោះ​បី​ជា​មិន​បាន​ស្ដាប់​រឿង​កំប្លែង។ នៅ​ពេល​ដែល​ជួប​នឹង ​រឿង​ពិបាក​ចិត្ត មនុស្ស​ម្នាក់​អាច​នឹង​យំ ទោះ​បី​មិន​បាន​ទស្សនា​រឿង​រ៉ាវ​កំសត់​ណា​មួយ។

នេះ​ជា​អារម្មណ៍​ ដែល​បញ្ចេញ​មក​ខាង​ក្រៅ​ ដោយ​គ្មាន​ការ​លាក់​បាំង​ឡើយ។ អារម្មណ៍​ដែល​ស្ដែងៗ ចេញមក​ខាង​ក្រៅ​បែប​នេះ មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​ឡើយ ព្រោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​មនុស្ស​ ដែល​នៅ​ជុំ​វិញ​ខ្លួន​របស់​អ្នក​ទាំង​អស់​គ្នា អាច​នឹង​ដឹង​ចិត្ត ឬ​រឿង​រ៉ាវ​គ្រប់​យ៉ាង​របស់​អ្នក។

ថ្ងៃ​នេះ​គេហទំព័រ​យើង នឹង​នាំ​អ្នក​ទាំង​អស់​គ្នា​ឲ្យ​ក្លាយ​ជា​មនុស្ស​ ដែល​ពូកែ​លាក់​អារម្មណ៍​បំផុត អាច​ធ្វើ​ឲ្យ​អ្នក​ផ្សេង​មិន​អាច​យល់​បាន។

១. កុំ​សើច គ្រាន់​តែ​ញញឹម​បាន​ហើយ ៖ ពេល​ដែល​អ្នក​ទាំង​អស់​គ្នា ​ជួប​នឹង​រឿង​សប្បាយ​ចិត្ត​ណា​មួយ សូម​កុំ​សើច​ក្អាកក្អាយ​អី ព្រោះ​វា​នឹង​អាច​ក្លាយ​ជា​ទម្លាប់។

ទម្លាប់ ពិត​ជា​ពិបាក​កែ​ណាស់។ បើ​មាន​ទម្លាប់​សើច អ្នក​ប្រាកដ​ជា​សើច នៅ​ពេល​ជួប​រឿង​សប្បាយ​ចិត្ត។ ដូច្នេះ​ហើយ ​អ្នកត្រូវទប់ខ្លាំង ត្រឹមញញឹមបានហើយ តែ​មិន​ត្រូវ​សើច​ឮៗ​ខ្លាំង​ទេ។

២. ទឹក​មុខ​ស្មើ ទោះ​ជួប​នឹង​រឿង​អ្វី​ក៏​ដោយ ៖ មនុស្ស​ជា​ច្រើន តែង​ខឹង ឬ​មុខ​ក្រញ៉ូវ នៅ​ពេល​ដែល​មាន​នរណា​ម្នាក់ អង្គុយ​ក្បែរ​មនុស្ស​ដែល​គេ​លួច​ស្រឡាញ់។

អារម្មណ៍​ខឹង ​ដែល​បង្ហាញ​ចេញ​មក​នោះ នឹង​អាច​ឲ្យ​គេ​ទាយ​ដឹង​ថា អ្នក​កំពុង​តែ​ចាប់​ចិត្ត​លើ​នរណា​ម្នាក់​បាត់​ទៅ​ហើយ។ ជម្រើស​ដ៏​ល្អ គឺ​ត្រូវ​ទប់​ខ្លួន​ឲ្យ​នឹង អង្គុយ​ឲ្យ​ស្ងៀម និង​ធ្វើ​ទឹក​មុខ​រាប​ស្មើ។

៣. ប្រុង​ប្រយ័ត្ន​ចំពោះ​ភ្នែក ៖ ភ្នែក​ ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ ព្រោះ​ពេល​ខ្លះ​អារម្មណ៍​របស់​អ្នក ​អាច​បង្ហាញចេញមកក្រៅដោយសារ​ភ្នែក។

បើ​ចង់​លាក់​អារម្មណ៍ សូម​កុំ​ព្យាយាម​សម្លឹង​ របស់​ណា​មួយ​ដែល​អ្នក​ចាប់​អារម្មណ៍ រហូត​មិន​ដាក់​ភ្នែក។ សម្លឹង​វា​យូរៗ​ម្ដង​បាន​ហើយ។

៤. ចៀស​វាង​សកម្មភាព​ប្លែកៗ ៖ អ្នក​ទាំង​អស់​គ្នា ​អាច​មើល​កុន​នៅ​ក្នុង​រោង​កុន ឬ​អាន​សៀវភៅ​នៅ​ពេល​ចូល​ក្នុង​បណ្ណា​ល័យ។

អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ចៀស​វាង​ធ្វើ​អ្វីៗ​ប្លែក​ពី​គេ ដែល​មាន​ន័យ​ថា បើ​អ្នក​ផ្សេង​មើល​កុន អ្នក​គប្បី​មើល​កុន បើ​គេ​ចូល​បណ្ណា​ល័យ​អាន​សៀវភៅ អ្នក​គួរ​អាន​សៀវភៅ…។ សកម្មភាព​ខុស​គេ នឹងអាច​ឲ្យ​អ្នក​ក្លាយ​ជា​តួ​ឯក ហើយ​ក៏​ជា​ទី​ចាប់​អារម្មណ៍​របស់​អ្នក​ដទៃ​ដែរ។

៥. សកម្មភាព​ជាក់​ស្ដែង ៖ ជា​ចំណុច​សំខាន់​មួយ​ដែរ។ រឿង​ដែល​មិន​គួរ​ធ្វើនោះ​គឺ មិន​ត្រូវ​ធ្វើ​សកម្មភាព​ណា​មួយ​ភ្លាមៗ ទៅ​តាម​អ្វី​ដែល​ជា​អារម្មណ៍​របស់​ខ្លួន​បញ្ជា​ទេ។

នឹក​ឃើញ​ភ្លាម ធ្វើ​ភ្លាម នោះ​អារម្មណ៍​របស់​អ្នក ប្រាកដ​ជា​លាត​ត្រដាង​ មក​ក្រៅ​ទាំង​ស្រុង​មិន​ខាន​ឡើយ។

តើ​អ្នក​អាច​ក្លាយ​ជា​មនុស្ស​ ដែល​ពូកែ​លាក់​អារម្មណ៍​ហើយ ឬ​នៅ? សូម​សាក​ល្បង​វិធី​សាស្ត្រ​ងាយៗ ​ដែល​យើង​បាន​រៀប​រាប់​ខាង​លើ ដែល​វា​អាច​ជួយ​ជា​ចំណែក​មួយ​បាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial