រឿងហួសចិត្ត៖ បុរសម្នាក់យកខ្សែភ្លើងប្រវែង ១ ម៉ែត្ររុកចូលទៅក្នុងកន្លែងសំខាន់របស់ខ្លួន ដើម្បីអេះរមាស់ សំណាងអាក្រក់យកមិនចេញ ទាល់តែរត់រកពេទ្យអោយជួយ!!!!

មានហេតុការណ៍​ដ៏គួរអោយភ្ញាក់ផ្អើល​មួយបានកើតឡើង​នៅប្រទេសចិន។ មានបុរសម្នាក់​ដែលមិនបញ្ចេញ​ឈ្មោះ បានព្យាយាមអេះរមាស់​នៅក្នុង​ប្រដាប់ភេទរបស់ខ្លួន ដោយយកខ្សែភ្លើងដែលមានប្រវែង ១ ម៉ែត្ររុកចូលទៅក្នុងនោះ។

ជាអកុសល នៅពេលដែល​អាការៈរមាស់​បានធូរស្បើយ​ហើយនោះ ស្រាប់តែគាត់​ប្រទះឃើញថា គាត់មិនអាចទាញខ្សែនោះ​​ចេញមកវិញបានទេ។ ហេតុការណ៍ដ៏អាក្រក់នេះ បានកើតឡើងកាលពីថ្ងៃទី ៣០ ខែមិនា ឆ្នាំ ២០១៨។

អ្វីដែលគួរអោយខ្លាច ហើយរន្ធត់សម្រាប់គាត់នោះគឺ នៅពេលដែលគាត់ព្យាយាម ទាញខ្សែភ្លើងចេញវិញ ស្រាប់តែប្រដាប់ភេទ​របស់គាត់បានហូរឈាម។ មិនដឹងគិតបែបណា​​គាត់ក៏សម្រេចចិត្ត ប្រញាប់រត់ទៅមន្ទីរពេទ្យ ដើម្បីសុំ​អោយ​គ្រូពេទ្យជួយសង្គ្រោះ។

បុគ្គលិកពេទ្យនៅឯមន្ទីរពេទ្យ Dalian Central Hospial ក្នុងខេត្ត Liaoning នៅភាគខាងជើង មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបុរសម្នាក់នោះ បានដើរចូលទៅក្នុងមន្ទីរពេទ្យ ជាមួយនឹងខ្សែប្រវែង ២០ អ៊ីងព្យួរនៅចំចន្លោះ​ជើងទាំងសងខាងរបស់គាត់។

គ្រូពេទ្យប្រញាប់បញ្ជូនគាត់ ទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ដើម្បីជួយទាញ​យក​ខ្សែនោះចេញ ប៉ុន្តែមិនសម្រេចទេ ព្រោះខ្សែហាក់ដូចជា​ជាប់​
នៅខាងក្នុងនោះតែម្តង។

លទ្ធផលនៃការស្កេនបង្ហាញថា ខ្សែភ្លើងបានរមូល នៅក្នុងប្លោកនោមរបស់គាត់ ហើយវាបានគួចជាប់គ្នា ដែលធ្វើអោយពិបាកក្នុងការទាញចេញ។ វាមិនមែនជារឿងលេងសើចនោះទេ។ ស្តាប់ដំបូងដូចជា​គួរអោយអស់សំណើច ប៉ុន្តែការពិតករណីនេះ គឺធ្ងន់ធ្ងរខ្លាំងណាស់។

វេជ្ជបណ្ឌិតបានប្រាប់ថា គាត់បាននិយាយថា គាត់ប្រហែលជាអាច​ត្រូវ​កាត់ប្លោកនោមចេញ ដើម្បីយកខ្សែនោះចេញ ប៉ុន្តែវាធ្វើអោយ​រាងកាយរបស់គាត់​មានការខូចខាត។ ដោយពិបាកក្នុងការសម្រេចិត្ត ក្រុមគ្រូពេទ្យក៏បាន​ខលហៅ​គ្រូពេទ្យឯកទេសប្រដាប់ភេទបុរសមក ដើម្បីពិភាក្សាលម្អិតអំពីករណីនេះ។

​បន្ទាប់ពីធ្វើ​ការពិនិត្យ​យ៉ាងប្រុងប្រយ័ត្នហើយ គ្រូពេទ្យក៏សម្រេចចិត្ត​ប្រើ​កាំបិតវះឡាស៊ែរ ដើម្បីកាត់ផ្តាច់ខ្សែភ្លើង និងដុតកន្លែង ដែលគួចជាប់គ្នាចេញ។ សំណាងល្អណាស់ ដែលពេទ្យចិនមានជំនាញ​ កុំអីមិនដឹងយ៉ាងណាយ៉ាងណីទេ។

គ្រូពេទ្យបាននិយាយថា វាពិតជាសំណាងល្អខ្លាំងណាស់ ដែលខ្សែភ្លើងនេះទន់ បើមិនចង់ទេ វាអាចនឹងធ្វើអោយប្លោកនោមរបស់អ្នកជំងឺ មានការរលាក​ជាមិនខានឡើយ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial