ស្ត្រី​មក​រដូវ​ ហាម​មិន​ឲ្យ​ផឹក​ទឹក​ដូង ដូច​ជំនឿ​បុរាណ​មែន ឬយ៉ាង​ណា?

ពេល​មក​រដូវ​ ហាម​ផឹក​ទឹក​ដូង គឺ​ជាជំនឿមួយ​តាំ​ង​ពីយូរណាស់​មក​ហើយ ដោយ​អ្នក​ខ្លះ​និយាយ​ថា ពេល​មក​រដូវ​នោះ គឺ​ហាម​ផឹក​តែម្ដង បើ​មិន​ដូច្នោះ ​វា​ធ្វើ​អោយ​ឈាម​រដូវ​មក​ខុស​ធម្មតា ឬញឹកញាប់ តើ​ជាការពិតមែនទេ?

អ្នក​ជំនាញ​ផ្នែក​សុខភាព​​បាន​អោយដឹង​ថា មក​ទល់ពេល​នេះ​នៅ​មិនទាន់​មាន​ការពិសោធ​ណាមួយ​ ដែល​អាច​បញ្ជាក់​បាន​ថា ឈាម​រដូវ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ផឹក​ទឹក​ដូង​នោះឡើយ។

ទឹក​ដូង​មាន​សារធាតុ​ហ្វៃតូអេស្ដ្រូចេន (Phy-toestrogen) ដែល​ជាសារធាតុ​មួយ​ស្រដៀង​នឹង​អ័រម៉ូន​ភេទស្រីអេស្ដ្រូចេន (Estrogen)។ ម្យ៉ាងទៀត​ពេល​គេ​បញ្ច្រកទឹក​ដូង​អោយ​សត្វកណ្ដុរ គឺសត្វកណ្តុរទាំងនោះ មានការឡើងទម្ងន់​ច្រើន​ជាងមុន តែ​មិន​មែន កណ្ដុរ​គ្រប់​ក្បាល​នោះទេ។

ហេតុ​នេះ​ទើប​គេសន្និដ្ឋាន​ថា ផឹក​ទឹកដូងពេល​មាន​រដូវ​ អាច​ធ្វើ​អោយ​ប្រែប្រួល​អ័រ​ម៉ូន​ក្នុងរាងកាយ​ ប៉ុន្ដែ​វាមិន​អាច​ប៉ះពាល់​ដល់​ស្បូន​នោះទេ ហើយ​ក៏មិន​មែន​ចំពោះ​ស្ដ្រី​គ្រប់​គ្នា​ដែរ។ ដូច​នេះ​ទោះ​បីជា​មក​រដូវ​ក៏ដោយ ក៏អ្នក​នៅ​តែ​អាច​ផឹក​ទឹក​ដូង​បាន៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial