អ្នកម្តាយម្នាក់ដាស់តឿនកូនស្រី អោយរីករាយនឹងជីវិត Single អោយបានច្រើន ទាន់នៅមានឳកាស ជាជាងប្រញាប់មានស្នេហានាំអោយខូចចិត្ត

ម៉ែ គឺជាស្ត្រីដ៏សំខាន់នៅក្នុងគ្រួសារ។ ម៉ែ មិនត្រឹមតែចិញ្ចឹមបីបាច់​ពួកយើងនោះទេ ប៉ុន្តែម៉ែ គឺជាអ្នកផ្តល់អ្វីៗ​គ្រប់យ៉ាង​ដល់ពួកយើង។ ម៉ែ គឺជាគ្រូបង្រៀន​ដំបូងបង្អស់ របស់យើង។ ម៉ែ គឺជាគ្រូបង្វឹក ក៏ជាអ្នកលួងលោម ហើយនឹងអ្វីៗ​ជាច្រើនទៀតរាប់​មិនអស់។ ម៉ែ ជាស្ត្រីដ៏អស្ចារ្យជាងគេនៅក្នុងលោក។

ម៉ែ តែងតែផ្តល់ដំបូន្មានល្អៗ​ដល់កូនៗ ហើយតម្រែតម្រូវផ្លូវកូនៗ នៅពេលដែល​កូនៗធ្វើអ្វីមួយខុស។ កូនៗអាច​មានអារម្មណ៍រំខាន់ នៅពេលដែលទទួល​បានការ​ហាមប្រាម ប៉ុន្តែនៅថ្ងៃណាមួយ កូននឹងស្តាយក្រោយ ដែលមិនស្តាប់ពាក្យម៉ែ។ ម៉ែ តែងតែបារម្ភកូនៗ មិនថាកូនៗអាយុច្រើនប៉ុណ្ណាទេ។

ថ្មីៗនេះមានអ្នកនិយមលេងហ្វេសប៊ុកម្នាក់ ដែលមានឈ្មោះថា Hyacinth Czarina S. Rivera បានចែករំលែក​​ដំបូន្មានម្តាយរបស់នាង ដែលដាស់តឿននាក់ នៅលើហ្វេសប៊ុក។​​ ដំបូន្មានមួយនោះ ពិតជាធ្វើអោយ អ្នកនិយមលេងអ៊ីនធើណេត ជាច្រើននាក់​មានការរំជួសចិត្តជាខ្លាំង។

ខណៈពេលដែល ម្តាយមួយចំនួន បានកំពុងបង្ខំអោយ កូនស្រីឆាប់រៀបការ រឺកំពុងបិទសិទ្ធកូនស្រី​របស់ពួកគាត់នោះ ម្តាយរបស់ Rivera បានដាស់តឿននាង អំពីប្រភេទបុរស ដែលនាងគួរ​ប្រគល់បេះដូង​ទៅអោយ។ ម្តាយ Rivera បាននិយាយប្រាប់នាងថា នាងគួរតែជ្រើសរើសបុរស ដែលមើលឃើញពី​តំលៃពិតរបស់នាង។

នាងគួរតែជ្រើសរើស បុរសដែលស្រមៃឃើញ នាងបញ្ចប់ការសិក្សា ហើយឡើងទៅកណ្តាលឆាក ដើម្បីទទួលសញ្ញាប័ត្រ ជាជាងបុរសដែលស្រមៃឃើញ នាងអាក្រាតកាយដេកនៅក្នុងផ្កាឈូក។

ម្តាយរបស់ River មិនត្រឹមតែដាស់តឿន ក្នុងការជ្រើសរើសដៃគូស្រករ​ប៉ុណ្ណោះទេ គាត់ថែមទាំងបាន ប្រាប់កូនស្រីរបស់គាត់ អោយរីករាយ នៅក្នុងជីវិតរបស់នាង​អោយបានច្រើន មុនពេលដែលនាង សម្រេចចិត្តថាមានស្នេហា។

អ្នកម្តាយដ៏អស្ចារ្យនោះបាន ប្រាប់កូនស្រីរបស់គាត់ទៀតថា អោយនាងរីករាយនឹង​ជីវិតយុវវ័យរបស់នាង ទាន់នាងនៅមានឳកាស ធ្វើអ្វីដែលនាងចង់ ជាជាងប្រញាប់​រៀបការ​ទាំងខ្លួន​នៅក្មេងវ័យ។ នាងគួរតែទៅកន្លែងថ្មីៗ ដែលនាងចង់ទៅ ហើយធ្វើតាម​ក្តីសុបិន្តរបស់នាង។

ដំបូន្មានដ៏រំជួលចិត្តមួយនោះ បានទាក់ទាញ អ្នកនិយមលេងអ៊ីនធើណេត​ជាច្រើននាក់ អោយចុច like និង share ហើយនឹង comment យ៉ាងច្រើន ក្នុងរយៈពេល​ត្រឹមតែ​ប៉ុន្មាន​នាទីតែប៉ុណ្ណោះ បន្ទាប់ពីបង្ហោះ​នៅលើហ្វេសប៊ុក។ ក្នុងនោះផងដែរ ក៏មាន​អ្នក​និយមលេងហ្វេសប៊ុក ជាច្រើននាក់បាន tag ម្តាយរបស់ពួកគេ ចូលទៅក្នុង​នោះ​ផងដែរ។

មានមនុស្សជាច្រើននាក់ បានសរសើរ អ្នកម្តាយរបស់រូបនោះ ដែលដាស់តឿន​កូនស្រីរបស់គាត់ ហើយថែមទាំងប្រាប់កូនស្រីអោយ ចំណាយពេលវេលា រីករាយនឹងជីវិត single អោយបានច្រើន មុនពេលអស់ឳកាស។

លើសពីនេះទៀត ពួកគេបាននិយាយថា ពួកគេក៏ចង់អោយ ម្តាយពួកគេ​មាន​គំនិតបែបនេះ ជាជាងបង្ខំកូនស្រី អោយឆាប់រៀបការ ទាំងនៅវ័យក្មេង។

តើយល់យ៉ាងណាដែរ​ ចំពោះដំបូន្មាននេះ?

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial