៨ ចំនុចដើម្បីក្លាយខ្លួនជាស្វាមីល្អ សំរាប់ឧត្តមភរិយា

ធ្វើអោយភរិយាសប្បាយចិត្ត អ្នកដែលជាស្វាមី ក៏សប្បាយចិត្តតាមនោះដែរ។ មនុស្សស្រីភាគច្រើន ឆាប់ខឹង តូចចិត្តច្រើន ងរច្រើន ហើយពេលខ្លះ គ្មានហេតុផល។ មិនបាច់ឆ្ងល់ទេ វាជារឿង ធម្មតារបស់ពួកគាត់។

បើមិនចេះខឹង​ មិនចេះងរ និង​ មិនចេះតូចចិត្ត ប្រហែលជា មិនមែនមនុស្សស្រីទេ។ ម៉្លោះហើយក្នុងនាមជា ស្វាមី​គួរយល់ដឹង និង បន្សាំខ្លួនទៅនឹង ព្រឹត្តិការណ៍បែបនេះ។

តើដើម្បីក្លាយខ្លួនជា​ប្តីល្អត្រូវ​ធ្វើម៉េចទៅ? ៨ ចំណុចខាងក្រោមនេះ នឹងជួយអ្នក​អោយ​ក្លាយ​ខ្លួនទៅជា​ ស្វាមីល្អសម្រាប់ឧត្តមភរិយា៖

១. ថើបភរិយារបស់អ្នក មុនពេលចូលគេង និង ពេលក្រោកពីដំណេក ព្រោះការថើបនេះពិតជា មានន័យធំធេងណាស់ សំរាប់ភរិយា។

២. ការពារភរិយាទាំងផ្លូវកាយ និង​ ផ្លូវចិត្ត។ ពេលខ្លះមនុស្សស្រី ចូលចិត្តគិតច្រើន អ្វីដែលគាត់ចង់ បានគឺការលួងលោម និង ការពារពីស្វាមី។

៣. មិនថានៅផ្ទះ រឺ ទៅញ៉ាំអាហារនៅ ភោជនីយដ្ឋានក៏ដោយ ស្វាមីគួរតែចាប់ម្ហូបអាហារ អោយភរិយា។ ការធ្វើបែបនេះ វាបង្ហាញនូវកាតព្វកិច្ច។ ពេលខ្លះភរិយាមាន​អារម្មណ៍​មិន​ល្អ​ តែសកម្មភាពស្វាមីធ្វើបែបនេះ អាចធ្វើអោយគាត់ សប្បាយចិត្តវិញក៏ថាបាន។

៤. ស្វាមីល្អត្រូវចាំស្ទើគ្រប់រឿង ដែលភរិយាបានប្រាប់ បើសិនជាមិនដូច្នោះទេ ភរិយានឹងគិតថា ស្វាមីរបស់គាត់មិនខ្វល់ពីគាត់។

៥. ជាស្វាមីគួរប្រើពាក់ “បងស្រលាញ់អូន” អោយច្រើនៗ។ ទោះបីជារៀប​អាពាហ៍ពិពាហ៍​​រួចក៏ដោយ គ្រប់ភរិយាទាំងអស់សុទ្ធ តែងចង់ស្តាប់ពាក្យនេះ។

៦. ការចំនាយពេលជាមួយ ភរិយាពិតជាសំខាន់ណាស់។ ស្វាមីល្អគួរនាំភរិយា ដើរលេងអោយបានច្រើន។

៧. មនុស្សស្រីគ្រប់រូប តែងចង់បានការ surprise ពីមនុស្សដែលខ្លួនស្រលាញ់។ ទោះមនុស្សស្រីក្លាយទៅជាភរិយាក៏ដោយ ពួកគាត់នៅតែចង់បានការ surprise បែបរ៉ូម៉ែនទិចដែរ។ អ្វីដែលស្វាមីគួរធ្វើ មានដូចជា៖ ជូនផ្កាកុឡាបដល់ភរិយា រឺ ក៏អោយកាដូផ្សេងៗ។

៨. ដូចនិយាយខាងដើម មនុស្សស្រីងរច្រើន ហើយឆាប់តូចចិត្ត។ ស្វាមីគួរតែ​សួរ​ភរិយាអំពីមូលហេតុ ដែលធ្វើអោយគាត់ មិនសប្បាយចិត្ត។ បើទោះជារឿងដែល​ធ្វើអោយភរិយាមិនសប្បាយ ចិត្តហាក់បីដូចជា មិនសមហេតុផល រឺ កំប្លែង ជាស្វាមីហាមសើច និង តបត។ ប្រយ័ត្នសង្គ្រាម លោកលើកទី ៣ កើតឡើងណា!

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial