ប្រុងប្រយ័ត្ន៖ រោគសញ្ញាដំបូងទាំង ៣ នៃជំងឺមហារីកស្បូន ដែលស្ត្រីភាគច្រើន តែងតែមើលរំលង

គ្រាន់តែលឺជំងឺមហារីកស្បូន អ្នកច្បាស់ជាខ្លាចណាស់មែនទេ? មានស្ត្រីជាច្រើនមិនសូវចាប់អារម្មណ៍ នូវរោគសញ្ញាដំបូង​នៃ​ជំងឺមហាីកស្បូន ដែលកំពុងដាស់តឿនទេ​។

ទាល់តែវាធ្ងន់ណាស់ទៅហើយ ទើបចាប់អារម្មណ៍ ចង់ហួសពេលបាត់។ រោគសញ្ញា​ចុងក្រោយដែល​វាចាប់ផ្តើមកើតឡើង​ទៅលើ​ជាលិកាផ្សេងៗ ​ដែលនៅជិតៗនោះ វាក្លាយទៅជាករណីធ្ងន់ធ្ងរ។​

ដូច្នេះវាជារឿង​សំខាន់ដែលអ្នកគួរតែដឹង និងស្វែងរករោគសញ្ញាដំបូង នៃជំងឺមហារីកស្បូន។ ខាងក្រោមនេះជា​រោគសញ្ញា ​ដែលអ្នកគួរតែ​ចាប់អារម្មណ៍៖

១. ការធ្លាក់ឈាមមិនប្រក្រតី
រោគសញ្ញាទូទៅបំផុតមួយ​ នៃជំងឺមហារីកស្បូន​នោះគឺ ការធ្លាក់ឈាមតាមទ្វារមាស​ខុសប្រក្រតី​ ដែលស្ត្រីជាច្រើនតែងតែកន្តើយ។

ការហូរឈាមមិនប្រក្រតី អាចកើតមានឡើងនៅ ចន្លោះពេលមករដូវ រឺបន្ទាប់ពីរួមភេទរួច។ ការមករដូវច្រើន ហើយយូរជាងធម្មតា ជាសញ្ញាដាស់តឿនដ៏ សំខាន់នៃជំងឺមហារីកមាត់ស្បូន រឺបញ្ហាផ្សេងទៀត ជាពិសេសគឺ​ការហូរឈាមតាម​ទ្វារមាសរបស់ស្ត្រីដែលអស់រដូវ។

២. ហូរទឹករំអិលពី ទ្វារមាសមិនប្រក្រតី
មានប្រភេទជាច្រើននៃការហូរទឹករំអិល ដែលអាចជាសញ្ញាដំបូរ នៃជំងឺមហារីកស្បូន។ ការបន្តការ​ហូរទឹករំអិល​ណាមួយ ក្នុងចំណោមលក្ខណៈ ដូចខាងក្រោមជា​សញ្ញាដាស់តឿន៖


-ស្លេក
-រាវ
-ពណ៌ត្នោត
-មានក្លិនស្អុយ
-លាយឡំជាមួយឈាម

៣. ឈឺចាប់ត្រង់អាងត្រគាក
ការធ្លាប់ឈឺចាប់​ ក្នុងកំឡុងពេលរួមភេទ រឺពេលផ្សេងៗទៀត​អាចជា​សញ្ញាដាស់តឿន នៃជំងឺមហារីកស្បូន។ វាអាចជាសញ្ញា នៃការផ្លាស់ប្តូរ​ មិនប្រក្រតីនៅកស្បូន។ មហារីកមាត់ស្បូន អាចរីករាលដាល នៅក្នុងអាងត្រគៀក។

ដូច្នេះអ្នកគួរយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងបីនេះ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial