ចប់បាត់!!! ម្ចាស់ហាងគុយទាវមួយកន្លែង ច្រណែនហាងគេលក់ដាច់ជាង បែកគំនិតអាក្រក់ យកទឹកនោមទៅចាក់ចូលក្នុងឆ្នាំងទឹកស៊ុបរបស់គេ

មានហេតុការណ៍​ហួសចិត្តមួយ​បានកើតឡើង​នៅឯ​ទីក្រុងហៃគូភាគខាងត្បូង នៃខេត្តហៃណាន​ប្រទេសចិន។ មានថៅកែគុយទាវមួយកន្លែង​ ត្រូវបានគេ​ចោទប្រកាន់ថា បានលួចយកទឹកនោម ចាក់ចូលឆ្នាំងទឹកស៊ុបនៃ ហាងដៃគូប្រកួតប្រជែង។

យោងតាមសំដីម្ចាស់ហាង ដែលត្រូវគេយកទឹកនោម ចាក់ចូលទឹកស៊ុបនោះ បាននិយាយប្រាប់ សារព័ត៌មានក្នុងស្រុកថា «នៅថ្ងៃកើតហេតុនោះ គាត់មានអារម្មណ៍ថា ទឹកស៊ុបគោរបស់គាត់ មានធុំក្លិនខុសប្លែកពីធម្មតា។

បន្ទាប់មកគាត់ក៏ចាប់ផ្តើម មានអារម្មណ៍សង្ស័យថា តិចមានជនណាម្នាក់ មានគំនិតអាក្រក់ បានធ្វើអ្វីចំពោះទឹកស៊ុបរបស់គាត់ ដូច្នេះគាត់ក៏ទៅពិនិត្យមើល វីដេអូកាមេរាសុវត្ថិភាពដែលនៅក្នុងហាង»។

បន្ទាប់ពីបើកវីដេអូកាមេរាសុវត្ថិភាពមើល ស្រាប់តែគាត់ភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលប្រទះឃើញ បុរសម្នាក់ ដែលគាត់ឃើញថាជា ម្ចាស់ហាងគុយទាវ ដែលក្បែរនោះ បានដើរលបៗចូលទៅក្នុង ចង្ក្រានបាយនៃភោជនីយដ្ឋានរបស់គាត់ ហើយបានបំផ្លាញម្ហូបអាហាររបស់គាត់។

វីដេអូកាមេរាសុវត្ថិភាពនោះ បានថតឡើងកាលពីព្រឹកព្រលឹមថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០១៨។ នៅក្នុងវីដេអូនោះផងដែរ ក៏បានបង្ហាញសកម្មភាពឡឹបល របស់ម្ចាស់ឈ្នានីសនោះ ដោយបានចាក់អ្វីម្យ៉ាង ចូលទៅក្នុងឆ្នាំងស៊ុប។ លើសពីនេះទៀត គាត់ថែមទាំងបានស្រាតខោរបស់គាត់ ហើយបាញ់នោមចូល​ទៅក្នុងឆ្នាំងនោះទៀតផង។

ថៅកែហាងរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងប្តឹង​ថៅកៅហាងឈ្នានីស។ បន្ទាប់ពីប៉ូលីសបើកការស៊ើបអង្កេត ក៏បង្ហាញថា ជនសង្ស័យមានការច្រណែន​នឹងភាពជ័យរបស់ហាងប្រកួតប្រជែង ដូច្នេះគាត់ខឹង ហើយក៏នឹកឃើញ​គំនិតអាក្រក់នេះឡើង ក្នុងគោលបំណង ចង់បំផ្លាញយីហោល្អ របស់ហាងនោះ។

ជាអកុសល ទង្វើនេះពិតជាគួរអោយ អស់សំណើចខ្លាំងណាស់ ដែលចង់បំផ្លាញគេ តែបែរជាខូចឈ្មោះខ្លួនឯងទៅវិញ៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial