អាថ៌កំបាំង​ធម្មជាតិ ដែល​អាច​ជួយ​ស្បែក​អ្នក កាន់តែ​ស​ស្អាត​

មនុស្ស​ស្រី​គ្រប់រូប មិន​ថា​គេ ឬ​ខ្ញុំ​ទេ តែងតែ​មាន​បំណងប្រាថ្នា ចង់បាន​ស្បែក​រលោង​ស្អាង ប៉ុន្តែ ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន​ម៉ោង ស្ត្រេ​ស​ច្រើនពេក និង​ខ្យល់អាកាស​បំពុល​ទៀត​នោះ ពិតជា​អាច​ធ្វើឲ្យ​ប្រែប្រួល ដល់​សារធាតុ​បំពាក់​ពណ៌​ដល់​ស្បែក និង​មើល​ទៅ​កាន់តែ​ខ្មៅ​ជាង​មុន​ជាមិនខាន​។ ភាគច្រើន មាន​ក្រែម​ធ្វើឲ្យ​ស្បែក​ភ្លឺរលោង​ច្រើនណាស់ ដែល​ដាក់​លក់​នៅលើ​ទីផ្សារ ប៉ុន្តែ ដើម្បី​កាន់តែ​មាន​សុវត្ថិភាព អ្នក​គួរតែ​ជ្រើសរើស មធ្យោបាយ​ធម្មជាតិ​វិញ​ទៅ​។

1. យ៉ា​អួរ
​យ៉ា​អួរ គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​មួយ ដែល​អ្នក​អាច​ប្រើ ដើម្បី​ព្យាបាល​ស្បែក តាម​បែប​ធម្មជាតិ​បាន ព្រោះ​តែ​វា​ផ្ទុក​ទៅដោយ សារធាតុ​ជួយ​ឲ្យ​ស្បែក​ភ្លឺរលោង​។ សារធាតុ Lactic Acid ក៏​មាន​ក្នុង​យ៉ា​អួរ​នេះដែរ ដើម្បី​ផ្តល់​ជីវជាតិ​ដល់​ស្បែក និង​កំចាត់​ចោល​រាល់​កោសិកា​ងាប់ៗ ព្រមទាំង​ស្បែក​កាន់តែ​ភ្លឺរលោង ថែម​មួយ​កម្រិត​ទៀត​។ ចូរ​លាប​យ៉ា​អួរ​នៅលើ​ស្បែក ដែល​កំពុង​មាន​បញ្ហា និង​ទុក​ចោល ៣ ទៅ ៥ នាទី ចាំ​លាង​ចេញ​ជា​មួយ​ទឹក​ក្តៅ​ឧណ្ហៗ​។



2. ទឹកឃ្មុំ​
​ក្រៅពី​ផ្អែម​បែប​ធម្មជាតិ​ហើយ​នោះ ទឹកឃ្មុំក៏​មាន​ប្រសិទ្ធភាព ក្នុង​ការ​ផ្តល់​ភាព​ភ្លឺរលោង​ដល់​ស្បែកផង និង​ផ្តល់​សំណើម​ផង​។ ទឹកឃ្មុំ មាន​សារធាតុ​ប្រឆាំង​នឹង​បាក់តេរី ដែល​អាច​ជួយ​លុបបំបាត់ អាការៈ​នៃ​ការកើត​ស្នាម​អុ​ចៗ ដោយសារ​អាយុ​ច្រើន និង​ភាព​ជ្រីវជ្រួញ​ផង​។ អ្នក​អាច​លាយ​ទឹក​ក្រូចឆ្មារ 1 ​ស្លាបព្រា​កាហ្វេ ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ ប្រេង​ផ្លែ​អាល់​មុន​កន្លះ​ស្លាបព្រា​កាហ្វេ និង​ម្សៅ​ទឹកដោះគោ​ 1 ស្លាបព្រា​បាយ ដើម្បី​បង្កើត​ជា​ល្បាយ​មួយ​។ ចូរ​យក​ល្បាយ​នេះ​លាប​លើ​ស្បែក ហើយ​ទុក​ចោល ១០ ទៅ ១៥ នាទី បន្ទាប់មក ចាំ​លាង​វា​ចេញ​ជាមួយ​ទឹក​ត្រជាក់​។



3. ទឹកដោះគោ​
​ទឹកដោះគោ​ត្រូវបាន​គេ​ស្គាល់​ថា មាន​ជាតិ​កាលស្យូម​ខ្ពស់ ដែល​អាច​ជួយ​សម្រួល​ដល់​ពណ៌​របស់​ស្បែក​បាន​។ ការ​លាប​ជាតិ​កាល់ស្យូម​នេះ នៅលើ​ស្រទាប់​ស្បែក​ខាងលើ អ្នកនឹង​ទទួលបាន​ការការពារ​កាន់តែច្រើន ពី​ភាព​ស្ងួត​របស់​ស្បែក​។

កាល់ស្យូម អាច​ពង្រឹង​ដល់​ជាតិ​មេឡានីន ដែល​ជួយ​ដល់​ការបង្កើន ភាព​ភ្លឺរលោង​របស់​ស្បែក​ទៀតផង​។ ចូរ​លាប​ទឹកដោះគោ ដែល​ក្តៅ​ឧណ្ហៗ នៅលើ​ស្បែក​ដែល​មាន​បញ្ហា ហើយ​ម៉ាស្សា​វាពី ៣ ទៅ ៥ នាទី ចាំ​លាង​វា​ចេញ​។ ចូរ​ធ្វើបែបនេះ​រាល់ថ្ងៃ រយៈពេល​ពីរ​សប្តាហ៍​។



4. ជែល​ប្រទាល​កន្ទុយក្រពើ​
​ជែល​បានមក​ពី​ប្រទាល​កន្ទុ​យ​ក្រពើ អាច​ជួយ​ផ្តល់​ភាព​រលោង​ដល់​ស្បែកផង
​និង បន្ថយ​ស្នាម​អុចៗ​លើ​ស្បែក​ផង ហើយវាក៏ជួយ ​បង្កើន​ភាព​តឹង​របស់​ស្បែក​ថែម​ទៀត​។ ដំបូង​ឡើយ អ្នក​អាច​លាប​វា​ផ្ទាល់​លើ​ស្បែក ហើយ​ទុក​ចោល ៣០ នាទី​សិន​ចាំ​លាង​វា​ចេញ​។ អ្នក​អាច​ធ្វើ​ការងារ​នេះ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​រយៈពេល ២ សប្តាហ៍ ដើម្បី​ឃើញ​លទ្ធផល​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Social media & sharing icons powered by UltimatelySocial