ស្ត្រីម្នាក់លេងកាំភ្លើង ខណៈពេលកំពុង Live វីដេអូនៅលើហ្វេសប៊ុក ស្រាប់តែរាកៃបាញ់ចំក្បាលបុរសម្នាក់

មានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅទីក្រុងហ៊ូស្តុន នៃរដ្ឋតិចសាស់។ នារីម្នាក់ ដែលមានឈ្មោះថា Cassandra Damper ត្រូវបានគេចោទប្រកាន់ពី បទបាញ់ប្រហារ និងធ្វើអោយបុរសម្នាក់រងរបួសធ្ងន់​ ខណៈពេលដែលកំពុងតែ Live វីដេអូ​នៅលើ​ហ្វេសប៊ុក។

ប៉ូលីសទីក្រុង Houston បានកំពុងធ្វើការស៊ើបអង្កេត នៅលើករណីដ៏រន្ធត់មួយ ដែលជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារ ដោយចៃដន្យ។

យោងតាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុ មានមនុស្សបីនាក់ជិះនៅក្នុង​រថយន្ត​តែមួយជាមួយគ្នា ហើយពួកគេបានឈប់រថយន្ត នៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈ​មួយកន្លែង។

ពួកគេក៏បាន Live ជាវីដេអូនៅលើហ្វេសប៊ុក ស្រាប់តែភ្លាមនោះ នារីដែលមានឈ្មោះថា Cassandra Damper បានដកកាំភ្លើងខ្លីចេញមក ហើយអាមេកាំភ្លើង​លេងចុះលេងឡើង។

នៅក្នុងវីដេអូនោះគេលឺ សំលេងមិត្តភក្តិរបស់នាង ដែលជាជនរងគ្រោះបាន​ស្រែកឡើងថា «អ្នកកំពុងធ្វើអោយខ្ញុំភ័យហើយ។ មិត្តរបស់ពួកគេម្នាក់ទៀត​បានឆ្លើយឡើងថា «វាគ្មានគ្រាប់ទេ ពួកម៉ាក»។

Holmes អាយុ ២៦ ឆ្នាំ ដែលជាជនរងគ្រោះ បានព្យាយាមបញ្ឈប់ Cassandra Damper ពីការលេងកាំភ្លើងនៅក្នុងរថយន្ត ប៉ុន្តែនាងមិនស្តាប់ ហើយនៅប្រកែកតវ៉ាទៀត។ ពីរបីវិនាទីក្រោយ គេឃើញនាងអាមេកាំភ្លើង ស្រាប់តែគ្រាប់ឆ្ពោះតម្រង់ចំក្បាលរបស់ Holmes តែម្តង។

Damper ហើយនឹងមិត្តម្នាក់ទៀត បានប្រញាប់លោតចេញពី ក្នុងរថយន្ត ប៉ុន្តែសកម្មភាពរបស់ពួកគេ បានថតជាប់នៅក្នុងវីដេអូកាមេរ៉ាសុវត្ថិភាព។

បន្ទាប់ពីឮសំលេងចលាចល មនុស្សម្នាដែលនៅក្បែរនោះ ក៏រត់មកមើលថាមានរឿងអ្វីកើតឡើង។

អាជ្ញាធរ និងខាងសង្គ្រោះបន្ទាន់ បានមានដល់ភ្លាមៗ បន្ទាប់មកពួកគេក៏ប្រញាប់បញ្ជូន ជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ ជាអកុសល គេរាយការណ៍ថា ជនរងគ្រោះស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត។

ប៉ូលីសក៏បានសួរនាំមនុស្សពីរនាក់ ដែលពាក់ព័ន្ធនៅក្នុងករណីនេះ ដែលរួមមាន Damper ហើយមិត្តភក្តិរបស់នាងម្នាក់ទៀត។ ក្រោយមក Damper ក៏ត្រូវបានចាប់ខ្លួន។ ចំណែកមិត្តភក្តិរបស់នាង មិនត្រូវបនចោទប្រកាន់ទេ។

Damper បានសារភាពប្រាប់ប៉ូលីសថា នាងគ្មានបំណងទេ ហើយនាងក៏មិនដឹងដែរថា កាំភ្លើងមានគ្រាប់។ ទោះបីជាយ៉ាងណាក៏ដោយ នាងត្រូវបានគេរំពឹងថា នឹងបញ្ជូនទៅកាន់តុលាជាន់ខ្ពស់ ដើម្បីមើលថាតើនឹងប្តឹងបន្ថែមទៀតរឺយ៉ាងណា។

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.bektleay.com ដោយគ្មានការអនុញាតិ

Anchor Beer
Social media & sharing icons powered by UltimatelySocial